LATEST ARTICLES

យោធភូមិភាគ៤ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បរិច្ចាគថវិកាចំនួន ១០០,០០០,០០០រៀល ជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧

សៀមរាប៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគ៤ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បាននាំយកថវិកាចំនួន ១០០,០០០,០០០ រៀល (មួយរយ លានរៀន)ដែលទទួលបានពីវិភាគទានប្រចាំឆ្នាំរបស់នាយទាហាន នាយទាហានរង និងពលទាហាន មកបរិច្ចាគជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផា សៀមរាប)។ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ-បុគ្គលិកនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ យោធភូមិភាគ៤ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ...

ឯកឧត្តម ស៊ុយ ឆៃលាង សំណេះសំណាលនិងលើកស្លាកគណបក្ស នៅឃុំផ្សារដែក ស្រុកពញាឮ

ឯកឧត្តម ស៊ុយ ឆៃលាង ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកណ្តាល អមតំណើរដោយ ឯកឧត្តម ឃួន សុវណ្ណ អនុប្រធាន និងលោក ថន សុវណ្ណា ប្រធានគណៈកម្មាធិការគណបក្សស្រុកពញាឮ រួមជាមួយថ្នាក់ដឹកជាច្រើនរូបទៀត អញ្ជើញជួបសំណេះសំណាល ជាមួយសកម្មជនមូលដ្ឋាន និងធ្វើពិធីលើកស្លាកគណបក្សតាមបណ្តាលផ្លូវលេខ៥១ ក្នុងភូមិផ្សារដែកលើ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឯកឧត្តម ម៉ៅ សុផាន់ ប្រកាសចាត់តាំង និងកែសម្រួលក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកសង្គមថ្មី

ព្រះវិហារ៖ ឯកឧត្តម ម៉ៅ សុផាន់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រះវិហារ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ស្តីពី ការចាត់តាំង និងកែសម្រួលក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ៕

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក នៅទីក្រុងគូឡាឡាំពួ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កិច្ចពិគ្រោះយោបល់នេះបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាស៊ានចំពោះកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) ដើម្បីសន្តិភាព និងដំណោះស្រាយយូរអង្វែងនៅមីយ៉ាន់ម៉ា។ដើម្បីធានាថា កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) នៅតែមានសារសំខាន់ និងមានប្រសិទ្ធភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះយន្តការដឹកនាំដោយអាស៊ាន និងការខិតខំប្រឹងប្រែងនានា ដែលចូលរួមជំរុញសន្តិភាព...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋអូរីហ្គិន

ភ្នំពេញ៖ នៅវិមាន៧មករា នាព្រឹកថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋអូរីហ្គិន ដឹកនាំដោយលោក សេង សំអុន ប្រធានគណៈកម្មាធិការសាខាបក្សប្រចាំរដ្ឋអូរីហ្គិន និងក្រុមការងារលោក ម៉ក់ ហឺន សម្របសម្រួលដោយ លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានតំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិក។

កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងគូឡាឡាំពួរ នឹងក្លាយជាកំណត់ត្រាប្រវត្តិសាស្ត្រ ដ៏សំខាន់ សម្រាប់ កម្ពុជា ថៃ និងសកលលោក

ភ្នំពេញ៖ កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងគូឡាឡាំពួរ រវាងកម្ពុជា និង ថៃ ត្រៀមចុះហត្ថលេខាក្នុងពេលខាងមុខនេះ កំពុងក្លាយជាកំណត់ត្រាប្រវត្តិសាស្ត្រដ៏សំខាន់មួយ ក្រោមសាក្សីលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ដែលនឹងធ្វើអោយពិភពលោក បង្វែរក្រសែភ្នែកសម្លឹងមកមើលនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ បើត្រូវបានភាគីទាំងពីរ អនុវត្តដោយភាពខ្ជាប់ខ្ជួននិងស្មោះត្រង់ នោះ វានឹងក្លាយជាកំណត់ត្រាប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលផ្តល់កិត្តិយសយ៉ាងខ្លាំងដល់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។ ពីព្រោះពិភពលោកបានឃើញយ៉ាងច្បាស់ថា ពាក្យសន្យាដ៏មានតម្លៃដែលលោក...

ជំនួបរវាងរដ្ឋមន្រ្តីក្រសួងដែនដី និងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ឈានដល់ចំណុចនៃក្តីសង្ឃឹមក្នុងនយោបាយដីធ្លីជូនប្រជាជនកម្ពុជា

ភ្នំពេញ៖ នាវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំមួយ រវាង ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដឹកនាំដោយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី សាយ សំអាល់។ក្នុងជំនួបនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី សាយ សំអាល់ បានជជែក និងបង្ហាញពីដំណើរការ នៃក្រសួងដែនដីនគរូបនីយកម្ម...

ក្រសួងការពារជាតិ ច្រានចោលការផ្សាយព័ត៌មានមិនពិតរបស់ថៃ ថាកម្ពុជាចល័តទ័ព និងសភាវុធ

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ មានបណ្តាញសង្គម និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា ”កម្ពុជាបានចល័តទ័ព និងសព្វាវុធ ដោយភ្ជាប់ជាមួយនឹងរូបភាពមួយចំនួន”។ក្រសួងការពារជាតិសូមធ្វើការបដិសេធ និងសូមគូសបញ្ជាក់នូវការពិតថា៖១. ការលើកឡើងរបស់បណ្តាញសង្គម...

ប្រតិភូក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋាន រាជធានី ខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ សព ឯកឧត្តម ហែម ប្រសើរ

ភ្នំពេញ៖ ប្រតិភូក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសសម្តេចតេជោ ជាប្រធាន និង ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ ជាអនុប្រធាននៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើចូលរួមគោរពវិញ្ញាណក្ខន្ធ សព ឯកឧត្តម ហែម ប្រសើរ ទីប្រឹក្សារាជរដ្ឋាភិបាល-ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយកសាងពង្រឹងសមាជិកគណបក្សនៅមូលដ្ឋាន។ក្នុងឱកាសនោះ ប្រតិភូក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្ត...

ឯកឧត្តម សោម សឿន អញ្ជើញដឹកនាំប្រតិភូគណបក្សប្រជាជនកម្ពុជា គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ហែម ប្រសើរ

ភ្នំពេញ៖ ឯកឧត្តម សោម សឿន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល នៅរសៀលថ្ងៃអង្គារ៍ ១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ញើញដឹកនាំប្រតិភូគណបក្សប្រជាជនកម្ពុជាគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ហែម ប្រសើរ សមាជិកគណបក្សប្រជាជនកម្ពុជា ជាទីប្រឹក្សារដ្ឋាភិបាល ជាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយកសាងពង្រឹងសមាជិកគណបក្សនៅមូលដ្ឋាន ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥។