ព័ត៌មានថ្មីៗ
Infinite Load Articles
ទីប្រឹក្សាសម្តេចតេជោ ឯកឧត្តមបណ្ឌិត ឃួន សុវណ្ណ និងបណ្ឌិត ឡាយ ឡុងផេង អញ្ជើញសួរសុខទុក្ខ វីរកងទ័ពជួរមុខ
ឧត្តរមានជ័យ៖ ឯកឧត្តមបណ្ឌិត ឃួន សុវណ្ណ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្ស នៅមូលដ្ឋានខេត្តព្រៃវែង និងលោកបណ្ឌិត ឡាយ ឡុងផេង ទីប្រឹក្សាសម្តេចតេជោ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកជំនួយជូនដល់វីរកងទ័ពសមរភូមិមុខនៅទិសខេត្តឧត្តរមានជ័យ។
ឯកឧត្តម អ៊ុន ជឹម ជួបប្រជុំការងារជាមួយរដ្ឋមន្រ្តីក្រសួងសាធារណ:ការ និងដឹកជញ្ជូន
ប្រធានប្រតិភូ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៃគណបក្សឯកភាពជាតិខ្មែរ ឯកឧត្តម អ៊ុន ជឹម នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំសហការី អញ្ជើញចូលរួមកិច្ចប្រជុំ ធ្វើបទបង្ហាញ និងពិភាក្សា សំណួរ ចម្លើយ ក្នុងក្របខ័ណ្ធឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលដឹកនាំដោយប្រធានប្តូរវេន ឯកឧត្តម អុល ចាន់ឌឿន...
សម្តេចតេជោ អនុញ្ញាតវីរៈកងទ័ព១៨រូប និងក្រុមគ្រួសារចូលជួបសំណេះសំណាល និងសួរសុខទុក្ខ
ភ្នំពេញ៖ នៅវិមាន៧មករា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែមករា ឆ្នាំ ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យបងប្អូនវីរៈកងទ័ពទាំង១៨រូប និងក្រុមគ្រួសារ ចូលជួបសំណេះសំណាល និងសួរសុខទុក្ខ។ឯកឧត្តម ជា...
ព្រះករុណានិងសម្តេចម៉ែ ព្រះបរមរាជានុញ្ញាត ឱ្យវីរកងទ័ពទាំង១៨រូប ចូលក្រាបបង្គំគាល់
ព្រះកុរណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវីរយោធិនទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញ ចូលក្រាបថ្វាយបង្គំគាល់ និងប្រទានព្រះរាជអំណោយ នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦។
ពិធី «ដើរដោយជើងទទេដើម្បីសន្តិភាព» នៅខេត្តសៀមរាប
សៀមរាប៖ ប្រជាជនខ្មែរជាច្រើនរយនាក់ បានជួបជុំគ្នានៅសួនច្បារជិតព្រះរាជដំណាក់ក្រុងសៀមរាបដើម្បីចូលរួមពិធី «ដើរដោយជើងទទេដើម្បីសន្តិភាព» ដែលជាដំណើរក្បួនសន្តិភាពសាធារណៈមួយដោយអហិង្សា ដែលមានគោលបំណងផ្ញើសារដ៏មានអត្ថន័យទៅកាន់សហគមន៍អន្តរជាតិ ថា កម្ពុជាគឺជាប្រទេសដែលគាំទ្រសន្តិភាព សេចក្តីថ្លៃថ្នូរ និងការពារជីវិតមនុស្ស។ នេះបើយោងតាម AKP ។អ្នកទាំងអស់គ្នា ដែលបានមកជួបជុំគ្នានៅទីនេះ ដើម្បីបង្ហាញនូវស្មារតីសាមគ្គីជាតិខ្មែរតែមួយ និងសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតពោះប្រទេសជាតិ និងប្រជាជន។...
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ និងលោកជំទាវ អញ្ជើញចុះសួរសុខទុក្ខកងទ័ពជួរមុខរងរបួស ដែលសម្រាកព្យាបាលនៅគេហដ្ឋាន ខេត្តកំពង់ធំ
កំពង់ធំ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ និងលោកជំទាវ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពជួរមុខឈ្មោះ ស៊ិន គឹមឈន...





















