យោធភូមិភាគ៤ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បរិច្ចាគថវិកាចំនួន ១០០,០០០,០០០រៀល ជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧

សៀមរាប៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគ៤ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បាននាំយកថវិកាចំនួន ១០០,០០០,០០០ រៀល (មួយរយ លានរៀន)ដែលទទួលបានពីវិភាគទានប្រចាំឆ្នាំរបស់នាយទាហាន នាយទាហានរង និងពលទាហាន មកបរិច្ចាគជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផា សៀមរាប)។

ឯកឧត្តម ស៊ុយ ឆៃលាង សំណេះសំណាលនិងលើកស្លាកគណបក្ស នៅឃុំផ្សារដែក ស្រុកពញាឮ

ឯកឧត្តម ស៊ុយ ឆៃលាង ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកណ្តាល អមតំណើរដោយ ឯកឧត្តម ឃួន សុវណ្ណ អនុប្រធាន និងលោក ថន សុវណ្ណា ប្រធានគណៈកម្មាធិការគណបក្សស្រុកពញាឮ រួមជាមួយថ្នាក់ដឹកជាច្រើនរូបទៀត អញ្ជើញជួបសំណេះសំណាល ជាមួយសកម្មជនមូលដ្ឋាន និងធ្វើពិធីលើកស្លាកគណបក្សតាមបណ្តាលផ្លូវលេខ៥១ ក្នុងភូមិផ្សារដែកលើ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៩...

ឯកឧត្តម ម៉ៅ សុផាន់ ប្រកាសចាត់តាំង និងកែសម្រួលក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកសង្គមថ្មី

ព្រះវិហារ៖ ឯកឧត្តម ម៉ៅ សុផាន់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រះវិហារ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ស្តីពី ការចាត់តាំង និងកែសម្រួលក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ៕

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក នៅទីក្រុងគូឡាឡាំពួ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កិច្ចពិគ្រោះយោបល់នេះបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាស៊ានចំពោះកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) ដើម្បីសន្តិភាព និងដំណោះស្រាយយូរអង្វែងនៅមីយ៉ាន់ម៉ា។ដើម្បីធានាថា កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋអូរីហ្គិន

ភ្នំពេញ៖ នៅវិមាន៧មករា នាព្រឹកថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋអូរីហ្គិន ដឹកនាំដោយលោក សេង សំអុន ប្រធានគណៈកម្មាធិការសាខាបក្សប្រចាំរដ្ឋអូរីហ្គិន និងក្រុមការងារលោក...

កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងគូឡាឡាំពួរ នឹងក្លាយជាកំណត់ត្រាប្រវត្តិសាស្ត្រ ដ៏សំខាន់ សម្រាប់ កម្ពុជា ថៃ និងសកលលោក

ភ្នំពេញ៖ កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងគូឡាឡាំពួរ រវាងកម្ពុជា និង ថៃ ត្រៀមចុះហត្ថលេខាក្នុងពេលខាងមុខនេះ កំពុងក្លាយជាកំណត់ត្រាប្រវត្តិសាស្ត្រដ៏សំខាន់មួយ ក្រោមសាក្សីលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ដែលនឹងធ្វើអោយពិភពលោក បង្វែរក្រសែភ្នែកសម្លឹងមកមើលនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ជំនួបរវាងរដ្ឋមន្រ្តីក្រសួងដែនដី និងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ឈានដល់ចំណុចនៃក្តីសង្ឃឹមក្នុងនយោបាយដីធ្លីជូនប្រជាជនកម្ពុជា

ភ្នំពេញ៖ នាវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំមួយ រវាង ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដឹកនាំដោយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី សាយ សំអាល់។

ក្រសួងការពារជាតិ ច្រានចោលការផ្សាយព័ត៌មានមិនពិតរបស់ថៃ ថាកម្ពុជាចល័តទ័ព និងសភាវុធ

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា៖ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ មានបណ្តាញសង្គម និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា ”កម្ពុជាបានចល័តទ័ព និងសព្វាវុធ ដោយភ្ជាប់ជាមួយនឹងរូបភាពមួយចំនួន”។

ប្រតិភូក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋាន រាជធានី ខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ សព ឯកឧត្តម ហែម ប្រសើរ

ភ្នំពេញ៖ ប្រតិភូក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសសម្តេចតេជោ ជាប្រធាន និង ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ ជាអនុប្រធាននៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើចូលរួមគោរពវិញ្ញាណក្ខន្ធ សព ឯកឧត្តម ហែម ប្រសើរ ទីប្រឹក្សារាជរដ្ឋាភិបាល-ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ...

ឯកឧត្តម សោម សឿន អញ្ជើញដឹកនាំប្រតិភូគណបក្សប្រជាជនកម្ពុជា គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ហែម ប្រសើរ

ភ្នំពេញ៖ ឯកឧត្តម សោម សឿន សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល នៅរសៀលថ្ងៃអង្គារ៍ ១កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ញើញដឹកនាំប្រតិភូគណបក្សប្រជាជនកម្ពុជាគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ហែម ប្រសើរ សមាជិកគណបក្សប្រជាជនកម្ពុជា ជាទីប្រឹក្សារដ្ឋាភិបាល ជាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ...

ថៃបិទព្រំដែន១០០ឆ្នាំទៀត ក៏កម្ពុជាមិនស្លាប់ដែរ

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានឆ្លើយតបទៅនិងទង្វើរបស់ភាគីថៃ ដែលតែងតែភ្គើនសំដីមកដល់កម្ពុជា ម្តងហើយៗទៀតរកណីរឿងបិទច្រកព្រំដែន។ក្នុងន័យនេះ​សម្តេចតេជោ បានមានប្រសាសន៍ថា តាមពិតសម្តេច មិនចង់និយាយអ្វីទេនៅចំពោះមុខជម្លោះកម្ពុជា-ថៃ ដែលកំពុងត្រូវបានសម្របសម្រួលក្រោមបទឈប់បាញ់ ដើម្បីធានាថាជីវិតកងទ័ព និងប្រជាជនមិនត្រូវស្លាប់ និងរបួសទ្រព្យសម្បត្តិទាំងរដ្ឋ ទាំងឯកជនក៏ដូចជា ហេដ្ឋារចនាសម្ព័ន្ធមិនត្រូវបានបំផ្លាញដោយសារសង្គ្រាមផ្ទុះឡើងវិញនោះឡើយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ អញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តវាំងចាស់

កំពង់ស្ពឺ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងក្រុមគ្រួសារ អញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ និងរាប់បាត្រ នៅវត្តវាំងចាស់ ស្ថិតក្នុងសង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។

អភិបាលខេត្តត្បូងឃ្មុំ ចែកកញ្ចប់ស្បៀងបម្រុងរាជរដ្ឋាភិបាល ដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់ ចំនួន៩៩៨គ្រួសារ

ត្បូងឃ្មុំ ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជេីញចែកកញ្ចប់ស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ ឆ្នាំ២០២៥ ចំនួន៩៩៨គ្រួសារ ដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាព ស្ថិតនៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។ពិធីនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥...

អភិបាលខេត្តព្រះសីហនុ ជួបជាមួយនាយកគ្រប់គ្រងទូទៅក្រុមហ៊ុន MInebeamitsumi. Inc.

ព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Nario Yoshioka នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន MInebeamitsumi. Inc. ដែលជាក្រុមហ៊ុនផលិតគ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបន្លាស់យានយន្ត និងគ្រឿងម៉ាស៊ីនក្នុងវិស័យឧស្សាហកម្ម ដែលមានរោងចក្រនៅក្នុងបណ្តាប្រទេសជាច្រើន។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជំនួយជួយពលបាលឯក ម៉ន ភក្រ្តា ដែលរងរបួសភ្នែកធ្ងន់ធ្ងរក្នុងពេលបំពេញភារកិច្ចនៅឃុំអូរបីជាន់

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញនាំយកសម្ភារ-ភេសជ្ជៈ រួមជាមួយផ្លែឈើ១កន្ត្រក ព្រមទាំងថវិកាមួយចំនួន ចុះសួរសុខទុក្ខពលបាលឯក ម៉ន ភក្រ្តា ដែលបានទទួលរងរបួសភ្នែកធ្ងន់ធ្ងរក្នុងពេលបំពេញភារកិច្ចនៅភូមិព្រៃចាន់...

សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ខេត្តបាត់ដំបង នឹងបើកដំណើរការផ្លូវការក្នុងឆាប់ៗនេះ

បាត់ដំបង៖ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ហៅកាត់ ស.ស.រ នឹង​មាន​វត្តមាន​នៅ​ខេត្ត​បាត់ដំបង​មួយកន្លែងទៀត​ បន្ទាប់ពី​រាជធានី​ភ្នំពេញ​។សារមន្ទីរថ្មីនេះ​ បង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងផ្តល់នូវចំណេះដឹងដ៏មានតម្លៃអំពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុនៃប្រទេសកម្ពុជា ព្រមទាំងផ្តោតសំខាន់លើប្រវត្តិដ៏សម្បូរបែបនៃខេត្តបាត់ដំបង​ ចាប់តាំងពីសម័យបុរាណរហូតមកទល់នឹងបច្ចុប្បន្ន។

អភិបាលខេត្តព្រះសីហនុ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់ប្រជាពលរដ្ឋ នៅភូមិ១ ភូមិ២ និងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ

ព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម សុខ គាង រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ស្ថិតនៅភូមិ១ ភូមិ២ (ប្រមូលទិន្នន័យលើកទី២) និងភូមិ៣ សង្កាត់លេខ១...

ឯកឧត្តម ង៉ូវ បូរីណា អញ្ជើញនាំយកនូវទេយ្យទាន ប្រគេនព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅបរិវេណវត្តព្រះធាតុបាស្រី

ត្បូងឃ្មុំ៖ ឯកឧត្តម ង៉ូវ បូរីណា ប្រធានក្រុមការងារយុវជនគណបក្សក្រសួងបរិស្ថាន និងជាអនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្រធានក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកអូររាំងឪ ពញាក្រែកនិងត្បូងឃ្មុំ បានអញ្ជើញនាំយកនូវទេយ្យទាន​ និងបច្ច័យ របស់​ឯកឧត្តម​បណ្ឌិត​ ប្រគេនព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តព្រះធាតុបាស្រី ដោយមានការចូលរួមពី លោក...

ឯកឧត្តម អ៊ុន ជឹម និងលោកជំទាវ អញ្ជើញកាន់បិណ្ឌ នៅភូមិកំណើត វត្តអង្គសីមាថ្មី ស្រុកត្រាំកក់ ខេត្តតាកែវ

តាកែវ៖ ឯកឧត្តម អ៊ុន ជឹម និងលោកជំទាវ ព្រមទាំងសហការី របស់គណបក្សឯកភាពជាតិខ្មែរ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌ វេនទី៦ នៅវត្តអង្គសីមាថ្មី ស្ថិតនៅភូមិប្រសូត្រថ្មី ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាភូមិស្រុកកំណើតរបស់ ឯកឧត្តផ្ទាល់។

ឯកឧត្តម អ៊ុន ជឹម ជួសជុលផ្លូវ១ខ្សែរប្រវែង៨០០ម៉ែត្រ នៅឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ

តាកែវ៖ ឯកឧត្តម អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ និងសហការី នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យទីតាំងជួសជុលផ្លូវ១ខ្សែរប្រវែង៨០០ម៉ែត្រ ស្ថិតនៅភូមិប្រពាំងក្របាស់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ​ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។សូមជម្រាបជូនថា នេះជាផ្លូវខ្សែរទី៤ហើយ ដែល...