សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន បង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគបន្ថែមទៀត នៅកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ស៊ិន មីងរ៉ុង (Shen Mingrong ) ប្រធានក្រុមហ៊ុន Zhenjiang Zhoung Chao New Material Co,Ltd....
ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត ចុះពិនិត្យទីតាំងត្រៀមដាំស្តារព្រៃឈើឡើងវិញ នៅខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ បានចុះពិនិត្យដោយផ្ទាល់នៅលើទីតាំងក្រុមហ៊ុនវិនិយោគចំនួន៥ ដែលមាន៣ទីតាំក្នុងតំបន់ស្នូល និង២ទីតាំងនៅក្រៅតំបន់ សរុបផ្ទៃដីទំហំជាង៤៣ហិចតា ត្រង់ចំណុចភ្នំ១៥០០ នៃភូមិសាស្រ្តដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីធ្វើការដាំស្តារព្រៃឈើឡើងវិញ បន្ទាប់ពីបានវាយតម្លៃថាគម្រោងមិនបានអនុវត្តតាមគោការណ៍របស់រាជរដ្ឋាភិបាល និងមិនបានដំណើរការជាច្រើនឆ្នាំកន្លងមក ព្រមទាំងការដាំស្តារព្រៃដែលរិចរឹលនៅកន្លែងមួយចំនួនទៀត នៅក្នុងតំបន់ការពារធម្មជាតិនោះផងដែរ។
មន្រ្តីកសិកម្មកម្ពុជា លោកគ្រី ម៉ះផល រួចទោសពីតុលាការអាមេរិកក្នុងសំណុំរឿងរត់ពន្ធស្វាក្តាម
ភ្នំពេញ៖ តុលាការសហរដ្ឋអាមេរិក បានសម្រេចទម្លាក់ចោលការចោទប្រកាន់លើមន្ត្រីកសិកម្មជាន់ខ្ពស់កម្ពុជា លោកគ្រី ម៉ះផល បន្ទាប់ពីរកឃើញថាគ្មានទោសក្រោមបទចោទប្រកាន់ក្នុងសំណុំរឿងរួមគំនិតក្នុងការរត់ពន្ធសត្វស្វាក្តាមទៅសហរដ្ឋអាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលត្រូវបានអាជ្ញាធរអាមេរិកចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងពេលលោកកំពុងត្រៀមចេញធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិ...
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្រារព្ធទិវាព្រៃឈើអន្តរជាតិ ២១មីនា និងត្រៀមកូនឈើជាង១លានដើម ចែកជូនសាធារណជន សម្រាប់ដាំ ចាប់ពីឆ្នាំ២០២៤នេះតទៅ
មណ្ឌលគិរី៖ ក្នុងដំណើរទស្សនកិច្ចនៅខេត្តមណ្ឌលគិរី កាលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបង្ហាញនូវមុខតំណែងជារាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ស្តីពីកិច្ចខិតខំប្រឹងប្រែងបៃតងរបស់កម្ពុជា។ ក្រសួងបរិស្ថាន បានបង្កើតទារកដ្ឋានជាផ្នែកមួយនៃយុទ្ធនាការចែកកូនឈើជាង១លានដើមដោយឥតគិតថ្លៃ សម្រាប់ការខិតខំប្រឹងប្រែងស្តារព្រៃឈើទាំងនៅផ្ទះ និងសហគមន៍ ចាប់ផ្តើមពីរដូវវស្សាឆ្នាំ២០២៤នេះតទៅ។ឯកឧត្តមបណ្ឌិត...
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង
បាត់ដំបង៖ កាលពីព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចុះពិនិត្យព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺសន្លាក់ ជំងឺបេះដូង ភ្នែក និងសួត ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋចំនួន ២.៣៧០នាក់ ស្មើនិង ៤.០៨៧ករណី រស់នៅក្នុងស្រុកថ្មគោល...
កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន២៥០នាក់ បានបញ្ជួនដល់ស្រុកវាលវែង ក្នុងយុទ្ធនាការទប់ស្តាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១៣ខែមិនាឆ្នាំ២០២៤នេះ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន២៥០នាក់ បានបញ្ជួនមកដល់ស្រុកវាលវែងហើយ ក្នុងយុទ្ធនាការទប់ស្តាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលបច្ចុប្បន្នបាននិងកំពុងរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរពីក្រុមជនខិចខូចមួយចំនួន។ លោកឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ ដែលបានដឹកនាំកម្លាំង បានណែនាំក្រើនរំលឹកដល់កងកម្លាំងទាំងអស់ត្រូវ៖១.ត្រូវគោរពនិងអនុវត្តយ៉ាងម៉ឺងមាត់តាមការណែនាំរបស់លោកនាយឧត្តមសេនីយ៍ស្នងការនគរជាតិ ក្នុងការទប់ស្តាត់និងបង្រាបបទល្មើសក្នុងគោលដៅនីមួយៗរបស់ខ្លូន។ ២.ត្រូវធ្វើការស្រាវជ្រាវស៊ើបអង្កេតរកមេក្លោងការជម្រុញកាប់រុនរានទន្ទ្រានព្រៃយកដីរដ្ឋដោយខុសច្បាប់ដើម្បីចាត់ការតាមផ្លូវច្បាប់ដោយមិនលើកលែង។ ៣.កម្លាំងទាំងអស់ហាមពាក់ព័ន្ធជាមួយបទល្មើសក្នុងករណីមានការគប់គិតគ្នាជាលក្ខណប្រព័ន្ធត្រូវបណ្តេញចេញពីក្របខណ្ឌនិងត្រូវប្រឈមចំពោះមុខច្បាប់។
នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ចំនួន៣៧០នាក់ ត្រូវបានប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិថ្មី
ភ្នំពេញ៖ ដោយបានទទួលការអនុញ្ញាត ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅការងារខែមីនា...
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានា ក្នុងវត្តធម្មរង្សីទួលអូដ្ឋ
ត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានា ក្នុងវត្តធម្មរង្សីទួលអូដ្ឋ ហៅវត្តអូដ្ឋ ភូមិមិត្តារ៉ាច ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។នៅក្នុងឱកាសនេះ...
មនុស្សរាប់ម៉ឺននាក់ បានមកកម្សាន្តនៅតំបន់ទន្លេស្ងួត ក្នុងស្រុកអូររាំងឪ
ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋរាប់ម៉ឺននាក់ បានមកលែងកម្សាន្ត នៅក្នុងថ្ងៃសម្រាកចុងសប្តាហ៍ នៅតំបន់ឧទ្យានទន្លេស្ងួតក្នុងភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំង ខេត្តត្បូងឃ្មុំ។ យោងតាមមន្រ្តីរដ្ឋបាលស្រុកអូររាំងឪ នៅថ្ងៃអាទិត្យ ទី០៣ ខែមីនា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋភាគច្រើនជាកុមារ ចំនួនប្រមាណ១ម៉ឺននាក់ បានមកជិះទោងកម្សាន្ត នៅតំបន់ឧទ្យានទន្លេស្ងួត ដែលទើបតែបានសម្ពោធដាក់ឱ្យប្រើប្រាស់ ដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន...
ប្រតិភូក្រសួងបរិស្ថាន អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនា នៅក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។