សន្តិសុខថ្លើមធំលួចរថយន្ត BMW ជាប់អន្ទាក់សមត្ថកិច្ច ខេត្តកំពង់ចាម
ចេញផ្សាយ ថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១កំពង់ចាម៖ សន្តិសុខថ្លើមធំ បានលួចរថយន្តម៉ាក BMW ពីភ្នំពេញតែអកុសលត្រូវសមត្ថកិច្ច ខេត្តកំពង់ចាម ក្របួចជាប់ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១១និង៥០នាទី។ការចាប់បានចោរថ្លើមធំនេះ បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាល ខេត្តកំពង់ចាម បានទទួលពាក្យបណ្ដឹងផ្ទាល់មាត់ ពីឯកឧត្តម គង់ វុទ្ធី...
ក្មេងប្រុសអាយុ១៣ឆ្នាំ រងការប្តឹងថាបានចាប់រំលោភ ក្មេងស្រីចំនួន២នាក់
ចេញផ្សាយ ថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១សៀមរាប៖ ក្មេងស្រីរងគ្រោះចំនួន២នាក់ បានអះអាងថា ខ្លូនត្រូវបានក្មេងប្រុស ដែលជាសិស្សសាលាអាយុ១៣ឆ្នាំម្នាក់ចាប់រំលោភ។ជុំវិញករនីនេះ បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបង្ហាញថា នៅវេលាម៉ោង១២និង៣០នាទី១០ ខែកុម្ភ: ឆ្នាំ២០២១ ការិយាល័យប្រឆាំងការជួញដូរមនុស្ស បានទទួលបណ្ដឹង០១ករណី រំលោភសេពសន្ថវះលើអនិតិជន កាលថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី នៅចំណុចផ្ទះជនសង្ស័យ ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។របាយការណ៍បានបន្តថា...
អគ្គិភ័យឆេះផ្ទះពលរដ្ឋចំនួន២ខ្នង បំផ្លាញអស់សម្ភារៈប្រើប្រាស់ និងទ្រព្យមួយចំនួនទៀត
ចេញផ្សាយ ថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១សៀមរាប៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ត្រូវបានអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោរសន្ធៅ រួមនិងទ្រព្យសម្បត្ដិមួយចំនួន ដែលបានកើតឡើងកាលពីវេលាម៉ោង០៥និង៣០នាទីល្ងាច ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។បើតាមសមត្ថមូលដ្ឋានបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋរងការឆេះទាំងស្រុងចំនួន២ខ្នង ដែលនៅជាប់គ្នា ក្នុងទីតាំងដីឡូត៍តែមួយ ម្ចាស់តែមួយ ជាប្រភេទផ្ទះផ្ទាល់ដី ប្រក់ស័ង្កសី ជញ្ជាំងក្ដា ផ្ទះទី១...
ច្បាប់ត្រូវបានអនុវត្តន៍ហើយ ស្លាកកាត់ទទឹងផ្លូវ ទ្រី ដាណា
ចេញផ្សាយ ថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ប៉ៃលិន៖ ច្បាប់ត្រូវបានអនុវត្តន៍ហើយ លើកស្លាកកាត់ទទឹងផ្លូវ របស់ក្រុមហ៊ុន ទ្រី ដាណា ដែលមិនមានច្បាប់អនុញ្ញាត។បើតាមការផ្សព្វផ្សាយ អាជ្ញាធរបានអោយដឹងថា នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ផ្ទាំងប៉ាណូ(ស្លាក)របស់ក្រុមហ៊ុន ទ្រី ដាណា (NNP) ដែលដាក់ទទឹងផ្លូវជាតិលេខ៥៧ ក្នុងខេត្តប៉ៃលិន ត្រូវបានអាជ្ញាធរខេត្តប៉ៃលិន សហការជាមួយមន្ត្រីជំនាញក្រុងប៉ៃលិន សម្រេចរុះរើចេញ។ករណីនេះ...
អង្គការសង្គមស៊ីវិល៥៩នៅកម្ពុជាដាក់ញត្តិជូនស្ថានទូតមីយ៉ាន់ម៉ា ថ្កោលទោសរដ្ឋប្រហារយោធា
ចេញផ្សាយ ថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០២១ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២១នេះ អង្គការសង្គមស៊ីវិល និងសហជីព ចំនួន៥៩នៅកម្ពុជា បានជួបជុំគ្នាដាក់ញត្តិជូនស្ថានទូតមីយ៉ាន់ម៉ា ក្នុងការថ្កោលទោសចំពោះការរំលោភអំណាច របស់យោធា តាមរយ:រដ្ឋប្រហារ ដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម។សង្គមស៊ីវិលបង្ហាញថា រដ្ឋប្រហារយោធារបស់ភូមា គឺជាការរំលោភឆន្ទ:ប្រជាពលរដ្ឋមីយ៉ាន់ម៉ា និងប៉ះពាល់ដល់លិទ្ធិប្រជាធិបតេយ្យ ដែលកំពុងលូតលាស់នៅក្នុងប្រទេសមួយនេះ។តាមរយ:ញត្តិនេះ ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា ទាមទារឲ្យក្រុមអ្នកដឹកនាំរដ្ឋប្រហារយោធាដោះលែងទីប្រឹក្សារដ្ឋ លោកស្រី អ៊ុង...
បាញ់ស្លាប់៣នាក់ក្នុងជម្លោះពាក្យសម្តី
ចេញផ្សាយ ថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០២១ភ្នំពេញ៖ មនុស្ស៣នាក់ បានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ ដោយសារខ្មាន់កាំភ្លើងបាញ់ចំនួន៣គ្រាប់ កាលពីវេលាម៉ោង៧និង២៥នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចមុខហាងលក់ទូរស័ព្ទ យីហោពន្លកថ្មី ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងបុរីប៊ុនហួរ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ជនរងគ្រោះទាំង៣នាក់រួមមាន៖ ទី១ ឈ្មោះ...
បិតទ្វារផ្ទះ ដុតទៀនធូបសែនចូលឆ្នាំចិន ប្រញាប់ជួបជុំសាច់ញាតិ ភ្លើងឆេះផ្ទះផ្អើលអ្នកស្រុក
ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភ ឆ្នាំ២០២១ភ្នំពេញ៖ ឣគ្គិភ័យបានឆេះផ្ទះល្វែងមួយកន្លែងនៅថ្ងៃសែនចិន កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅផ្លូវបេតុងក្រោយបុរីឣូរគីដេ ផ្ទះលេខ N33 ភូមិឣូរគីដេ សង្កាត់ឣូរបែកក្អម សង្កាត់ឣូរបែក ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះនិងក្រុមគ្រួសារ បានរៀបចំឣុជទៀនធូបសែនចូលឆ្នាំចិន រួចក៏ប្រញាប់ប្រញាល់ទៅជួបជុំក្រុមគ្រួសារ សាច់ញាតិ...
ក្រឡាប់រថយន្តដឹកម្មករ របួសធ្ងន់ស្រាលជាង៨០នាក់ នៅស្រុកបាទី
ចេញផ្សាយ ថ្ងៃព្រហសប្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១តាកែវ៖ រថយន្ដដឹកកម្មកជាង៩០នាក់មួយគ្រឿង បានក្រឡាប់ចូលក្នុងស្រែ ពេលកំពុងធ្វើដំណើរតាមផ្លូវក្នុងភូមិកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិត្រពាំងក្រសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានបណ្ដាលឱ្យកម្មកររងរបួសធ្ងន់ និងស្រាលជាង៨០នាក់ ក្នុងចំណោមនោះកម្មករដែលរងរបួសធ្ងន់ បានដឹកយកទៅព្យាបាលសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យរាជធានីភ្នំពេញ និងចំនួន៦នាក់ទៀត ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តតាកែវ ចំណែកអ្នករងរបួសស្រាលផ្សេងទៀត ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី។សូមបញ្ជាក់ថា...
ព្រលះក្បាលនាគពុះចែកទ្រូងផ្លូវ ក្រឡាប់ផ្ងារជើងទ្រមេឃ លើផ្លូវ២៧១
ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១ភ្នំពេញ៖ នារីស្រស់សោភា ដែលមិនត្រូវបានស្គាល់ឈ្មោះ បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវតាមបណ្តោយផ្លូវ២១៧ ក្បែរគល់ស្ពានស្ទឹងមានជ័យ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើ រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍បានប្រាប់អ្នកយកព័ត៌មាន TN Hot New ឲ្យដឹងថា...
ទឹកប្តូរនិស្ស័យចូលខ្លួន ជេរប្រពន្ធកូន ដុតម៉ូតូខានជិះ ត្រូវប៉ូលីសសម្រួលសរសៃទៀត
ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១ពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗបន្ទាប់ពីជនរូបនេះ ផឹកស្រវឹង ជេរប្រមាថ ប្រពន្ធកូន និង ដុតម៉ូតូមួយគ្រឿង បណ្តាលឱ្យឆេះគ្មានសល់ កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតនៅក្នុងភូមិបត់រំដួល ស្រុកតាលោសែនជ័យ ដែលជាស្រុកបង្កើតថ្មីរបស់ខេត្តពោធិ៍សាត់។សមត្ថកិច្ច ស្រុកតាលោសែនជ័យ បានឱ្យដឹងថា ជនបង្កជាប្តី ឈ្មោះ...














