បុគ្គលិកក្រុមហ៊ុនអគ្គិសនី ឡើងតខ្សែភ្លើងមិនប្រយ័ត្ន ឆក់ស្លាប់យ៉ាងអាណោចអាធ័ម

ចេញផ្សាយ ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១បាត់ដំបង៖ បុគ្គលិកក្រុមហ៊ុនអគ្គិសនីជាតិ ខេត្តបាត់ដំបង ម្នាក់ឡើងតបណ្តាញអគ្គិសនីលើបង្គោលខ្សែភ្លើងខ្វះការប្រុងប្រយ័ត្ន ត្រូវបានឆ្លងឆក់ស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម ដែលករណីនេះ បានកើឡើង កាលពីវេលាម៉ោង០២និង៣០នាទីរសៀល ថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២១នៅចំណុចក្រុមទី១៤ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ហិង្សាទៅវិញទៅមក ភាគីម្ខាងទៀតប្តឹង ពីបទប៉ុនប៉ងមនុស្សឃាត ទារសំណង២០ម៉ឺនដុល្លា អ្នកដឹងហេតុការណ៍ថាជ្រុកពេកហើយ

ចេញផ្សាយ ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១កំពង់ស្ពឺ៖ ករណីហិង្សាមួយបានកើតឡើង រវាងស្រ្តីនិងស្ត្រី ដែលជាសាច់ញាត្តិភូមិផងរបងជាមួយគ្នា កាលល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិដីក្រហម ឃុំអម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឈានដល់ការប្តឹងផ្តល់ពីបទ ប៉ុនប៉ងមនុស្សឃាត។ករណីហិង្សានេះ ភាគីទាំងពីរបានរងរបួសទាំងសងខាង...

រថយន្តដឹកឥដ្ឋដាច់កង់ក្រោយ ក្រឡាប់ផ្ងារជើងលើផ្លូវជាតិលេខ៣

ចេញផ្សាយ ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១ភ្នំពេញ៖ រថយន្តដឹកឥដ្ឋមួយគ្រឿង ដាច់កង់ក្រោយបណ្តាលក្រឡាប់មួយចំហៀង ជះឥដ្ឋពេញផ្លូវ ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០១និង៣០នាទីរសៀល ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុគេបានឃើញរថយន្តកូរ៉េមួយគ្រឿង បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ គណៈពេលមកដល់ចំណុចកើតហេតុ...

ចេះស្ថានីយ៍ប្រេង កណ្តាលក្រុងសួង ខេត្តត្បូងឃ្មុំ បង្ករការភ្ញាក់ផ្អើល

ចេញផ្សាយ ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១ត្បូងឃ្មុំ៖ ស្ថានីយ៍ប្រេងឥន្ធនៈតេលាក្រុងសួងមួយកន្លែង ត្រូវបានអគ្គីភ័យលេបត្របាក់យ៉ាងសន្ធោរសន្ធៅ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ស្ថិតនៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ម្ចាស់ស្ថានីយ៍ ដែលរងគ្រោះដោយអគ្គិភ័យខាងលើ ប្តីឈ្មោះ តែ តុងហ៊ុយ...

រថយន្តចំនួន០៣គ្រឿង ត្រូវព្រះអគ្គិលេបត្របាក់គ្មានសល់

ចេញផ្សាយ ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១ភ្នំពេញ៖ យ៉ាងហោចណាស់រថយន្តចំនួន៣គ្រឿង ត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២១ នៅទីតាំងជួសជួលរថយន្ដមួយកន្លែង ស្ថិតនៅផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។បើតាមការឲ្យដឹងពីម្ចាស់ទីតាំងជួសជុលរថយន្ដលោក ចំរើន...

នារីរូបស្រស់ បោះពួយរថយន្តយ៉ាងលឿន រេចង្កូតធ្លាក់ប្រឡាយទឹកស្អុយ

ចេញផ្សាយ ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១ភ្នំពេញ៖ នារីស្រស់សោភា បើករថយន្ត បោះពួយយ៉ាងលឿន ចង្កូតបុករះបង្គោលឡាក់ និងកន្លែងលក់សាំង បណ្ដាលឲ្យរថយន្តធ្លាក់ប្រឡាយទឹកស្អុយ សំណាងល្អមិនមានអ្នករបួស។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៥០នាទីយប់ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១...

សហគមន៍ព្រៃឡង់ទាំងបួនខេត្ត គ្រោងប្រារព្ធពិធីបុណ្យព្រៃឡង់ និងបំបួសដើមឈើ

ចេញផ្សាយ ថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ភ្នំពេញ៖ បណ្តាញសហគមន៍ព្រៃឡង់ទាំងបួនខេត្ត ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងកំពង់ធំ ដែលកំពុងរស់នៅ និងអាស្រ័យផល មានជំនឿ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាជនជាតិដើមភាគតិចកួយ បានមូលមតិគ្នាក្នុងការផ្តួចផ្តើមធ្វើបុណ្យព្រៃឡង់ និងបំបួសដើមឈើ។

ទន្សោងទម្ងន់១តោន ងាប់ដោយសារជាប់អន្ទាក់ព្រាន ក្នុងដែនជម្រកសត្វព្រៃព្រះរកា

ចេញផ្សាយ ថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ព្រះវិហារ៖ ទន្សោងឈ្មោលដ៏ធំ១ក្បាល ដែលមានទម្ងន់១តោន ជាប្រភេទសត្វដ៏កម្រស្ទើរតែនឹងផុតពូជទៅហើយនោះ ត្រូវបានមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការចល័តលេខ៩១ ដើរល្បាតព្រៃប្រទះឃើញងាប់កាលពីថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២១ ស្ថិតក្នុងភូមិសែនរុងរឿង៣ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងដែនជម្រកសត្វព្រៃព្រះរកា ដែលជាតំបន់ការពារធនធានធម្មជាតិ។

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញវិធាន៦ចំណុច ពាក់ព័ន្ធនឹងករណីជំងឺកូវីដ១៩ ឆ្លងសហគមន៍២០កុម្ភៈ

ចេញផ្សាយ ថ្ងៃសៅរ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ភ្នំពេញ៖ ភ្លាមៗ ក្រោយទទួលបានព័ត៌មាននៃការផ្ទុះកូវីដ១៩ ក្នុងសហគមន៍ សម្តេចតេជោ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានថ្លែងសារពិសេស ទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ពាក់ព័ន្ធការផ្ទុះជំងឺកូវីដ១៩ថ្មី ដែលសម្តេចបានដាក់ប្រសិទ្ធនាមថា ជាករណីឆ្លងសហគមន៍២០កុម្ភៈ ដោយក្រសួងសុខាភិបាល បានរកឃើញឆ្លងសហគមន៍រហូតដល់៣២ករណី។

កម្ពុជារកឃើញ ការឆ្លងកូវីដ-១៩ថ្មី ក្នុងសហគមន៍

ចេញផ្សាយ ថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ភ្នំពេញ៖ ជាថ្មីម្តងទៀត កម្ពុជាពេលនេះបាននឹងកំពុងផ្ទុះឡើងវិញ នៃការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍។នេះជាការបង្ហាញអោយដឹងរបស់ប្រមុខរដ្ឋាភិបាល សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ។