ឯកឧត្តម ស ថេត គោរពជូនពរ សម្តេចពញាចក្រី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ៖ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញចូលគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី នៅភូមិគ្រឹះសម្តេចចំការមន នារសៀលថ្ងៃទី៧ ខែមេសា...
ឯកឧត្តម ឃឹម ហ្វីណង់ អញ្ជើញក្នុងពិធីចុះកិច្ចសន្យា «ផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន៣០០តោន» រវាងសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣ក្នុងខេត្តកំពង់ធំ និងក្រុមហ៊ុន Santana Agro Proucts
កំពង់ធំ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ រួមជាមួយនាយកដ្ឋាន កសិ- ឧស្សាហកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះកិច្ចសន្យា «ផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីសើមចំនួន៣០០តោន» ជាផ្លូវការ រវាងសហគមន៍កសិកម្មទំនើបស្វាយចន្ទីចំនួន៣...
អភិបាលខេត្តពោធិ៍សាត់ ផ្សព្វផ្សាយគោលការណ៍ថ្មី ជួយសម្រួលប្រជានេសាទ
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះជួបសំណេះសំណាល និងផ្សព្វផ្សាយអំពីគោលការណ៍ណែនាំថ្មី (អន្តរកាល) ក្នុងការជួយសម្រួលដល់បងប្អូនប្រជានេសាទ រស់នៅលើផ្ទៃទឹកបឹងទន្លេសាប ក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ឱ្យពួកគាត់ប្រើប្រាស់ប្រភេទឧបករណ៍នេសាទ «អូសលៀស, លប-ណររ៉ាវ និងមងអូសដៃ» នាអំឡុងពេលរឹតបណ្តឹងច្បាប់។...
កម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោក
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសម្តែងសេចក្តីត្រេកអរ ដោយលោកស្រី Salimata D. Follea តំណាងធនាគារពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា «កម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោក» នៅក្នុងឱកាសជួបសម្តែងការគួសមនិងពិភាក្សាការងារជាមួយក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។
ឯកឧត្តម នួន ផារ័ត្ន ទទួលស្វាគមន៍និស្សិតភាសាបារាំង បំពេញទស្សនកិច្ច ខេត្តកំពង់ធំ
កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ អញ្ជើញទទួល ស្វាគមន៍និស្សិត ថ្នាក់ពិសេសនីតិសាស្រ្តភាសាបារាំង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មកកាន់ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្នុងដំណើរបំពេញទស្សនកិច្ចសិក្សាសប្បុរសធម៌ ប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជនសម្តេចមហាបវរធិបតី ស្មារតីតែមួយលើកស្ទួយដែនដីអច្ឆរិយៈ» នៅលើទឹកដីខេត្តកំពង់ធំ និងខេត្តសៀមរាប...
ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញក្នុងពិធីសំណេះសំណាលជាមួយក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតនៅកម្ពុជា (ISP) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្រ្តីជំនាញ និងតំណាងក្រុមហ៊ុន សរុបប្រមាណ ១១០នាក់ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ពិធីសំណេះសំណាលនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយសមិទ្ធផលនានាដែលក្រសួងសម្រេចបាននាពេលកន្លងមក...
សមាគមឧកញ៉ាកម្ពុជា ចែកអំណោយជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសាលាបឋមសិក្សាក្រចាប់ ក្រុងស្ទឹងសែន
កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ បានជូនដំណើរ សមាគមឧកញ៉ាកម្ពុជា តំណាងដោយ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា អញ្ជើញចែកអំណោយរបស់សមាគមឧកញ៉ាកម្ពុជា ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សាលាបឋមសិក្សាក្រចាប់ ស្ថិតនៅក្នុងក្រុងស្ទឹងសែន...
ថ្នាក់ដឹកនាំចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី ខេត្ត ប្រកាសបញ្ចូលសមាជិកថ្មីជាង៧០០នាក់ នៅខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ ប្រធាន អនុប្រធាន ក្រុមចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋាន រាជធានី ខេត្ត អមដោយក្រុមការងារ នៅព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួម ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មី នៅខេត្តត្បូងឃ្មុំ។
អភិបាលខេត្តកំពង់ធំ អញ្ជើញចែកអំណោយដល់គ្រួសារមានជីវភាពខ្វះខាតចំនួន ២០០គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្ក
កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងកម្មវិធីចែកអំណោយរបស់រាជរដ្ឋាភិបាល ផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាគ្រឿងឧបភោគបរិភោគ ជូនដល់គ្រួសារមានជីវភាពខ្វះខាតតាមសហគមន៍ និងងាយរងគ្រោះដោយធម្មជាតិ ចំនួន២០០គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្គ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥។ជាមួយគ្នានោះ...
ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រជុំរកដំណោះស្រាយជាមួយកង្វល់ពលរដ្ឋក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និង លោកគាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំ រកដំណោះស្រាយអំពីបញ្ហា ទឹកស្អាត បែជាមានកម្ទេច (កករ) ភ្លើងដាច់ជាញឹកញាប់ បញ្ហាសំរាម និង បញ្ហាក្រុមហ៊ុនកាយមុខផ្ទះប្រជាពលរដ្ឋ...














