ខេត្តសៀមរាប បញ្ចប់ទីតាំងត្រួតពិនិត្យសុខភាពបឋម ស្រង់ព័ត៌មាន និង ស្កេន QR Code
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបញ្ចប់ទីតាំងត្រួតពិនិត្យសុខភាពបឋម ស្រង់ព័ត៌មាន និង ស្កេន QR Code "ទប់ស្កាត់កូវីដ-១៩” ចំពោះអ្នកធ្វើដំណើរចូលមកក្នុងខេត្តសៀមរាបទាំង ៣ទីតាំង រួមមាន ៖ ១. ព្រំប្រទល់ស្រុកជីក្រែង-ស្រុកស្ទោង ខេត្តកំពង់ធំ ,...
ឯកឧត្តម អ៊ាង សុផល្លែត ប្រគល់បណ្ណជ័យលាភី សាលាមេត្រីបរិស្ថានជ័យលាភីសំរិទ្ធ ឆ្នាំ២០២១ ជូនសាលាបឋមសិក្សាឈើខ្លឹម
ត្បូងឃ្មុំ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ប្រគល់បណ្ណជ័យលាភី សាលាមេត្រីបរិស្ថានជ័យលាភីសំរិទ្ធ ឆ្នាំ២០២១ ជូនសាលាបឋមសិក្សាឈើខ្លឹម ស្ថិតនៅភូមិឈើខ្លឹម ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីតំណាងគណៈអភិបាលខេត្ត មន្ទីរជំនាញជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស...
អភិបាលខេត្តពោធិ៍សាត់ បង្កើតអនុស្សាវរីយ៍ចុងក្រោយជាមួយអតីតយុទ្ធជនក្រីក្រ និងពិការភាពជាង៤០០គ្រួសារ មុនចាកចេញទៅកាន់តំណែងថ្មីនៅខេត្តកំពត
ពោធិ៍សាត់៖ អភិបាលខេត្តពោធិ៍សាត់ ដែលកំពុងល្បីឈ្មោះជាថ្នាក់ដឹនាំគំរូ គិតសុខទុក្ខពលរដ្ឋក្នុងមូលដ្ឋាន មិនថាយប់ឬថ្ងៃ និងស្វែងរកដំណោះស្រាយឈ្នះៗ ក្រៅប្រព័ន្ធតុលាការទៀតនោះ មុនបញ្ចប់អាណត្តិរបស់លោកជាអភិបាលខេត្ត នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ លោក ម៉ៅ ធនិន បានបង្កើតអនុស្សាវរីយ៍ចុងក្រោយជាមួយបងប្អូនអតីតយុទ្ធជនក្រីក្រ និងពិការភាព ដែលកំពុងរស់នៅក្នុងភូមិ ប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹង។
កាកបាទក្រហមខេត្តសៀមរាប នាំយកអំណោយជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ នៅស្រុកប្រាសាទបាគង
សៀមរាប៖ លោក លី គឹមហេង ប្រធានការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយ និងសុខភាព នៃសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងលោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង រួមនឹងសហការី កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បាននាំយកអំណោយមនុស្សធម៌មួយចំនួន ប្រគល់ជូនប្រជាពលរដ្ឋ ចំនួន៥គ្រួសារ រស់នៅក្នុងភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ដែលរងគ្រោះដោយខ្យល់កន្រ្តាក់...
លោក កឹម សុខា និងភរិយា ព្រមទាំងសហការី នាំយកទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងរដូវកាលកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ព្រះវិហារ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ
រួមជាមួយភរិយា និងសហការី ដោយប្រកាន់ភ្ជាប់ធម៌វិន័យ ព្រះពុទ្ធសាសនា ព្រមទាំងទំនៀមទម្លាប់
ប្រពៃណីខ្មែរយើងតាំងពីបុរាណកាលមក រយៈពេល២ថ្ងៃ លោកបានអញ្ជើញ ប្រគេនទេយ្យទានព្រះសង្ឃ
តាមទីវត្តអារាមមួយចំនួន។ក្នុងដំណើរចេញពីទីក្រុងភ្នំពេញ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ត្រូវនិងថ្ងៃកាន់បិណ្ឌទី៦ លោក កឹម...
ចៅសង្កាត់រងទី១ សង្កាត់កាកាបទី២ ថាលោក អ៊ុក សាខន រំលោភកិច្ចសន្យាដំណោះស្រាយវិវាទ ហើយទង្វើរនាយឆ្អឹង គឺជាការមើលងាយអាជ្ញាធរគ្រប់លំដាប់ថ្នាក់
ភ្នំពេញ៖ ពាក្យចាស់លោកពោលថា ភូតច្រើន ច្រើនចាញ់អាត្មា ឬ
ម្យ៉ាងទៀតថា បើចេះស្ទើរ ធ្វើមិនចេះទៅវាល្អជាង ព្រោះបញ្ហាខ្លះមិនមែនគ្រាន់តែមើលនិងភ្នែក
អាចវិនិច្ឆ័យបានឡើយ ដោយអ្វីគ្រប់យ៉ាងនៃការវិនិច្ឆ័យ ស្ថិតទៅលើជំនាញ
នៃការចុះសិក្សាស្រាវជ្រាវ និងដោះស្រាយ ប្រកបដោយគតិយុត្តិធម៌ ស្របតាមគោលនយោបាយឈ្នះៗរបស់សម្តេចប្រមុខរដ្ឋាភិបាលផងដែរ។ជាក់ស្តែង ករណីវិវាទមួយបានកើតឡើង ស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ...
ជម្លោះដីធ្លីដ៏រាំរ៉ៃ រវាងពលរដ្ឋ៣៧គ្រួសារ ជាមួយលោក លី ផេង ឈានដល់ការចរចារគ្នាហើយ
កំពង់ឆ្នាំង៖
ជម្លោះដីធ្លីដ៏រាំរ៉ៃមួយ រវាងប្រជាពលរដ្ឋ៣៧គ្រួសារ ជាមួយលោក លី ផេង ស្ថិតនៅភូមិទី៧
សង្កាត់ខ្សាម ក្រុង/ខេត្តកំពង់ឆ្នាំ
បានឈានដល់ដំណាក់កាលនៃការចរចារគ្នាហើយ។ការឈានដល់ដំណាក់កាលចរចារនេះ ក្រោយពលរដ្ឋបានស្វែងរកការអន្តររាគមន៍គ្រប់ទីកន្លែង និងការដាក់ពាក្យបណ្តឹងចូលតុលាការ ខេត្តកំពង់ឆ្នាំង កាលពីពេលកន្លងទៅ ក្នុងខណៈដែលពួកគាត់ទិញដីត្រឹមត្រូវតាមផ្លូវច្បាប់ពីលោក អៀ គុយម៉ុង តែត្រូវបានលោក លី ផេង រារាំង...
តុលាការចេញដីការបញ្ឈប់ការចាប់ខ្លួនលោកបណ្ឌិត សេង សារី
ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ
លោក ញឹម ពិសាល នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញដីការ បញ្ឈប់ឱ្យចាប់ខ្លួនលោកបណ្ឌិត
សេង សារី អ្នកស្រាវជ្រាវអភិវឌ្ឍន៍សង្គម និងវិភាគបញ្ហាសង្គម។ការចេញដីការបស់តុលាការ បញ្ឈប់ឱ្យចាប់ខ្លួនលោកបណ្ឌិត សេងសារី ធ្វើឡើងក្រោយសម្តេចតេជោ ប្រមុខរដ្ឋាភិបាល កាលពីថ្ងៃទី២០...
ករណីអគ្គិភ័យ ឆេះផ្ទះ៤ខ្នងទាំស្រុង នៅសង្កាត់ស្រះចក បណ្តាលមកពីឆ្លងចរន្តអគ្គិសនី
ភ្នំពេញ៖ ករណីគ្រោះអគ្គិភ័យមួយបានកើតឡើង កាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅផ្លូវសហព័ន្ធរុស្ស៊ី ក្រុមទី៣១ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានឆេះបំផ្លាញផ្ទះអស់ទាំងស្រុង។បើតាមលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ...
សំណង់ខុសបច្ចេកទេស ព្រោះតែចង់បានចំណេញប្រយោជន៍ខ្លួន មិនគិតការប្រើប្រាស់ផ្លូវរបស់អ្នកជិតខាង
ភ្នំពេញ៖
ការរស់នៅមិនយល់អាស្រ័យអ្នកជិតខាង ដោយគិតតែប្រយោជន៍របស់ខ្លួន មិនយូរឡើយ និងមានបញ្ហាកើតឡើង
ដល់ទៅមានបញ្ហា សំអាងយកត្រូវរៀងខ្លួន តែសំខាន់ច្បាប់គឺជាច្បាប់។ករណីគិតប្រយោជន៍របស់ខ្លួន
មិនខ្វល់និងប្រយោជន៍អ្នកជិតខាង ក្នុងការប្រើប្រាស់ផ្លូវចេញចូល
ដែលជាផ្ទះទាល់ច្រកផ្លូវ បានកើតឡើងជាបញ្ហា ព្រោះតែម្ចាស់សំណង់ សង់ផ្ទះជួលខុសបច្ចេកទេស
ក្នុងទម្រង់ដីឡូតិ៍ ពុះធ្វើជាបន្ទប់ជួលគេងចំណេញដី ដើម្បីប្រយោជន៍របស់ខ្លួន
ស្ថិតនៅផ្លូវលំ ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។














