ប្រធានគណបក្សឆន្ទៈខ្មែរ ថាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កំណត់អោយអ្នកដឹកនាំស្ថាប័នកំពូលរបស់ជាតិ មានសញ្ជាតិខែ្មរតែមួយ គ្រាន់តែជាល្បែងនយោបាយ

ភ្នំពេញ៖ កូនប្រុសពៅ របស់អ្នកនយោបាយចាស់វស្សាលោក គង់ គាំ និងជាប្រធានគណបក្សឆន្ទៈខ្មែរ ព្រមទាំងជាសមាជិក ឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ផងនោះ លោក គង់ មុនីកា នៅបន្ទាប់ពីសម្តេចប្រមុខរដ្ឋាភិបាល សម្រេចឱ្យធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលនឹងកំណត់អ្នកដឹកនាំស្ថាប័នកំពូលរបស់ជាតិ ត្រូវតែមានសញ្ជាតិខែ្មរតែមួយ ថា គ្រាន់តែជាល្បែងនយោបាយរបស់អ្នកនយោបាយចាស់វស្សាតែប៉ុណ្ណោះ។លោក គង់ មុនីកា បានលើកឡើងទៀតថា...

ឆ្លងចរន្តអគ្គិសនី ឆេះបំផ្លាញសម្ភារៈប្រើប្រាស់មួយចំនួន នៅសង្កាត់ទួលសង្កែទី១

ភ្នំពេញ៖ នៅថ្ងៃឆ្លងបញ្ចប់នៃពិធីបុណ្យភ្ជុំបិណ្ឌ នាវេលាម៉ោង​១និង០០នាទីរសៀល ថ្ងៃទី០៧​ ខែតុលា​ ឆ្នាំ២០២១នេះ​ មានករណីគ្រោះអគ្គិភ័យមួយបានកើតឡើង ស្ថិតនៅផ្លូវបេតុង​ ក្រុម៨ ភូមិទួលសង្កែ​ សង្កាត់ទួលសង្កែទី១​ ខណ្ឌឫស្សីកែវ​​​ រាជធានីភ្នំពេញ​ បានឆេះបំផ្លាញសម្ភារៈប្រើប្រាស់អស់មួយចំនួន។ក្នុងនោះ បើតាមលោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការ​ដ្ឋាន​នគរបាលរាជធានីភ្នំពេញ...

រយៈពេល២ថ្ងៃឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរណ៍ដើរកម្សាន្តជាង៤២ម៉ឺននាក់

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីមួយដែលប្រជាពលរដ្ឋខ្មែរតែងប្រារព្វធ្វើជារៀងរាល់ឆ្នាំ តាំងពីដូនតាមករហូតដល់ពេលបច្ចុប្បន្ន និងត្រូវបានអនុញ្ញាតឱ្យឈប់សម្រាបការងាររយៈពេល៣ថ្ងៃដូចពិធីបុណ្យចូលឆ្នាំថ្មីដែរ។ក្នុងនោះ នៅឆ្នាំនេះ បើទោះបីជាប្រទេសកម្ពុជា បាននិងកំពុងជួបវិបត្តិដោយសារជំងឺកូវីដ១៩ក្តី តែភ្ញៀវទេសចរណ៍អាចដំណើរកំសាន្តបានតាមទីរមនីយដ្ឋាននានា ដោយត្រូវប្រកាន់ភ្ជាប់នូវវិធានការថែរក្សាសុខភាព ពិសេស៣កុំ និង៣ការពារ តាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល។ដូចគ្នានេះ...

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា ស្នើក្រសួងយុត្តិធម៌ស៊ីប សហការស្រាវជ្រាវជុំវិញការចោទប្រកាន់បំផ្លើសការពិតចំពោះ ថា សម្តេចតេជោ ហ៊ុន សែន មានសញ្ជាតិស៊ីប

ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើលិខិតមួយច្បាប់ទៅលោកស្រី STEPHIE DRACOS រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ប្រទេសស៊ីប ដើម្បីស្នើសុំកិច្ចសហការស្រាវ​ជ្រាវ​ជុំវិញការចោទប្រកាន់បំផ្លើសការពិតចំពោះថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានលិខិត​ឆ្លង​ដែនស៊ីប ឬសញ្ជាតិស៊ីប។តាមលិខិត របស់ក្រសួងយុត្តិធម៌កម្ពុជា...

លោកស្រី ឱ វណ្ណឌីន៖ សូមកុំឱ្យការសប្បាយភ្លេចខ្លួន ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ក្លាយទៅជាការបង្កហេតុនៃការចម្លងរោគកូវីដ-១៩

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ លោកស្រីវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងសប្បាយរីករាយដោយការជួបជុំក្នុងឱកាសឈប់សម្រាកពីធីបុណ្យភ្ជុំបិណ្ឌ។លោកស្រី វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន ថា​ សូមកុំឱ្យការសប្បាយភ្លេចខ្លួនរបស់បុគ្គលមួយ ក្រុមណានោះ​ ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ ក្លាយទៅជាការបង្ក​ហេតុនៃការចម្លងរោគកូវីដ-១៩​...

អត្តសញ្ញាណប័ណ្ណ បាត់ និង ខូច ដែលស្នើធ្វើថ្មី របស់ពលរដ្ឋឃុំឈូកខ្សាច់ ត្រូវបានអាជ្ញាធរជំនាញ ប្រគល់ដល់រដ្ឋបាលមូលដ្ឋានហើយនៅថ្ងៃនេះ

កំពង់ធំ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានទទួលអត្តសញ្ញាណប័ណ្ណ ពលរដ្ឋ​ បាត់ ខូច ដែលស្នើសុំធ្វើថ្មី ពីអធិការដ្ឋាននគរបាល ស្រុកបារាយណ៍ហើយ​ ដើម្បីចុះចែកជូនពលរដ្ឋ យកទៅប្រើប្រាស់តាមតម្រូវការចាំបាច់របស់ខ្លួន។

សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ប្រចាំក្រុងកំពង់ឆ្នាំង នាំយកជំនួយមនុស្សធម៌ ចែកជូនកុមារកំព្រា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

កំពង់ឆ្នាំង៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ និងជាការបង្ហាញនៃក្តីស្រលាញ់ ក្នុងនាមពលរដ្ឋខ្មែរតែមួយ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ សមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ប្រចាំក្រុងកំពង់ឆ្នាំង បាននាំយកជំនួយមនុស្សធម៌ ចែកជូនដល់មណ្ឌលកុមារកំព្រារ។ក្នុងដំណើរឆ្លងកាត់ដោយផ្លូវទឹកផងនោះ លោក ឈួន ឡាឌី ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ប្រចាំក្រុងកំពង់ឆ្នាំង តំណាងលោក គូរ...

លោក រត្ន័ សុធី និងខ្មែរក្រៅប្រទេស រួមគ្នាប្រារព្វពិធីបង្សុកូល ឧទ្ទិសកុសលជូនដល់ បុព្វការីជន ដែលលោកបានចែកឋាន តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ

បន្ទាយមានជ័យ៖ ក្នុងនាមឈាមជ័រខ្មែរ ដែលមិនអាចប្រាសចាកទំនៀមទម្លាប់ប្រពៃណី របស់ដូនតា ក្នុងរដូវកាលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ លោក រត្ន័ សុធី បានប្រារព្វពិធីបង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ បុព្វបុរស បុព្វការរីជន ដែលលោកបានចែកឋានទៅលោកខាងមុខ នៅវត្តបន្ទាយមានឬទ្ឋិ ហៅវត្តបឹងត្រគួន ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។លោក រត្ន័ សុធី...

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការទុកដាក់សំរាម ថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ ដើម្បីបញ្ចៀសការទុកដាក់សំរាម មិនបានត្រឹមត្រូវ បង្ករបញ្ហាសណ្តាប់ធ្លាប់ និងអនាម័យ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការទុកដាក់សំរាមក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន ០៣ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១។ជាមួយគ្នានោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់លំនៅឋាន ម្ចាស់អាជីវកម្ម សេវាកម្ម ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញទាំងអស់...

លោក កឹម សុខា ទោះមិនមានសិទ្ធិសេរីភាពពេញលេញ តែលោកមានទឹកចិត្តពេញលេញ សទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ

កណ្តាល៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ ដ៏មានប្រជាប្រិយភាព និងអហិង្សានិយម​ លោក កឹម សុខា បើទោះបីស្ថិតក្នុងកាលៈទេសៈនេះ រូបលោកមិនមានសិទ្ធិសេរីភាពពេញលេញក្តី តែលោកនៅតែមានទឹកចិត្តដ៏មហាធំធេង ជាមួយប្រជាពលរដ្ឋខ្មែរ ពិសេសទឹកចិត្តនៃសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា។ទឹកចិត្តដ៏មហាធំធេង របស់លោក កឹម សុខា គឺរស់នៅរួមសុខ រួមទុកក្នុងប្រទេសជាតិ ជាមួយពលរដ្ឋខ្មែរអ្នកគាំទ្រ ដោយមិនចាកចេញដើម្បីប្រយោជន៍ និងក្តីសេចក្តីសុខរបស់ខ្លួន គ្រួសារ...