ខេត្តកំពង់ធំ ចាប់ផ្តើមបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារដែលមានអាយុ៥ឆ្នាំ

កំពង់ធំ៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កុមារដែលមានអាយុ៥ឆ្នាំ ក្នុងភូមិ​សាស្រ្តខេត្តកំពង់ធំ នៅមន្ទីរពេទ្យបង្អែកខេត្ត។ជាមួយគ្នានោះ បើយោងតាមការចុះផ្សាយក្នុងផេកផ្លូវការរបស់សម្តេចប្រមុខរដ្ឋាភិបាល បានឱ្យដឹងថា កុមារ​អាយុ៥ឆ្នាំ ជាង៣០ម៉ឺននាក់ និងត្រូវទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយសម្តេច...

អភិបាលខេត្តកំពង់ធំ ប្រជុំបូកសរុបការងារ ចុះឆ្វៀលដីគម្រប់ព្រៃឈើឆ្នាំ២០០២ ជូនប្រជាពលរដ្ឋ

កំពង់ធំ៖ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំចង្អៀត ស្តីពី លទ្ធផលបូកសរុបការងារ ចុះឆ្វៀលលដីគម្របព្រៃឈើឆ្នាំ២០០២ នៅក្នុងខេត្តកំពង់ធំ ជូនប្រជាពលរដ្ឋកាន់កាប់ និងអាស្រ័យផលជាក់ស្ដែង។ការនេះ ជាលទ្ធផលដែលប្រជាពលរដ្ឋខេត្តកំពង់ធំ រងចាំជាយូរណាស់មកហើយ ដើម្បីបានដីកាន់កាប់...

ទឹកស្ទឹងព្រែកត្នោត ស្រកចុះជាង២០សង់ទីម៉ែត្រហើយនៅថ្ងៃនេះ

កំពង់ស្ពឺ៖ ជំនន់ទឹកស្ទឹងព្រែកត្នោត បានគំរាមកំហែងដល់ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មាន​ថ្ងៃនេះ ធ្វើឱ្យថ្នាក់ដឹកនាំដុតដៃដុតជើង ត្រៀមលក្ខណៈ ក្នុងការទប់ទល់ជាមួយទឹកជំនន់ ដើម្បីការបញ្ជៀសគ្រោះថ្នាក់ផ្សេងៗដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។តែយ៉ាងណា ការគំរាមនៃជំនន់ទឹកស្ទឹងព្រែកត្នោតនេះ បានថមថយទៅវិញ បន្ទាប់ពីគ្មានភ្ញៀងធ្លាក់ ដែលធ្វើ​ឱ្យថ្នាក់ដឹកនាំ និងពលរដ្ឋមានការរីករាយយ៉ាងខ្លាំង។ ជាមួយគ្នានេះ បើតាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា...

ចាងហ្វាងកាសែតត្បាញអាយ ស្រវឹងធ្លាក់ភ្នែក ខលគំរាមប្តឹងលោក កែវ រតនា ទៅក្រសួងព័ត៌មាន ទាំងងងើលគ្មានយល់ច្បាប់

ភ្នំពេញ៖ ចាងហ្វាង ប្ញកមាយាទមិនចំជាចាងហ្វាង​ ធ្វើជាអ្នកសារព័ត៌មានច្រងេងច្រងាង ចេញមកច្រឡោមខាម ខលឱ្យអ្នកសារព័ត៌មានដូចគ្នា ចេញមុខបំភ្លឺជាមួយខ្លួនទាំងកណ្តាលរាត្រី ព្រោះទឹកប្តូរនិស្ស័យចូលក្នុងខ្លួន ចាប់អួតឡើងលឿនថា ខ្លួនឯងនេះ ជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម។កញ្ចក់ឆ្លុះបញ្ចាំងសង្គមធន់ចាងហ្វាង រស្មីបាភ្នំ ស្រវឹងខួបងំជាមួយអ្នកពឹងរឿង មិនដឹងជាត្រូវផ្តល់ដំណឹងបង្ហាញផ្ទៃរឿងពិតយ៉ាងណាជូនដល់មហាជន បើយកស្រាដាក់មុខ ផឹកស៊ីសប្បាយអើងកង ស្រវឹងធ្លាក់ភ្នែកខលទាមទារឱ្យស្ថាប័ន TN HOTNEWS និង...

ស្រុកភ្នំក្រវាញ ប្រកាសចុះបញ្ជីរដីធ្លីលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ

ពោធិ៍សាត់៖ ការទន្ទឹងរងចាំជាយូរមកហើយ របស់បងប្អូនប្រជាពលរដ្ឋ រស់នៅឃុំបាក់ចិញ្ចៀន ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចំពោះការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ពេលវេលាបានមកដល់ហើយ។ពេលវេលាបានមកដល់ ដោយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ លោក...

ជនមិនស្គាល់មុខ លួចចាក់ដី កម្ទេចថ្ម រំលោភយកដីលោកស្រី ហ៊ុន ចន្ធី

ភ្នំពេញ៖ ដោយក្តីលោភលន់ខ្ពស់ហួសប្រមាណ ស្មានតែម្ចាស់គេមិនដឹង ដីទំហំទទឹង២០ម៉ែត្រ បណ្តោយ៣០ម៉ែត្រ ស្ថិតនៅភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាកម្មសិទ្ធិរបស់លោកស្រី ហ៊ុន ចន្ធី ត្រូវបានជនមិនស្គាល់មុខ លបលួចចាក់ដី និងកម្ទេចថ្ម រំលោភយកទាំងភ្នែកស្រស់ ខណៈដីនេះ នៅជាប់កន្ទុយគ្នាជាមួយដីលំនៅដ្ឋានរបស់លោកស្រី។ចិត្តមហិមា លោភលន់របស់ជនខាងលើ ចង់ស៊ីដីលោកស្រី ហ៊ុន ចន្ធី...

លោក ឆែ ពេជ្រ បដិសេធមិនជាប់ពាក់ព័ន្ធករណីឆបោក ដូចបណ្តឹងចោទឡើយ

កំពង់ស្ពឺ៖ ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាននានាមួយចំនួន ដោយធ្វើការចោទប្រកាន់លោក ឆែ ពេជ្រ ជាប់ពាក់ព័ន្ធបណ្តឹង ករណី ឆបោក ធ្វើឱ្យរូបលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ភ្ញាក់ផ្អើលត្រូវបានលោក ឆែ ពេជ្រ ប្រាប់ឱ្យដឹងថា រូបលោក ជាមួយនិងភាគីដើមបណ្តឹង យឿន ណារុំ គឺមិនជាប់ពាក់ព័ន្ធគ្នាឡើយ ចុះហេតុអ្វី មកប្តឹងលោកដូច្នេះ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់លោកយ៉ាងខ្លាំង។

អគ្គិភ័យឆេះទីតាំងមួយកន្លែងលើផ្លូវនរោត្តម

ភ្នំពេញ៖ បើតាមព័ត៌មានជំហ៊ានដំបូងបានឱ្យដឹងថា នៅវេលាម៉ោង៩និង៥០នាទីព្រឹក​ ថ្ងៃទី១៥​ ខែតុលា​ ឆ្នាំ២០២១នេះមានករណីអគ្គិភ័យបាននិងកំពុងឆាបឆេះ​ទីតាំងមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវនរោត្តម​ សង្កាត់​បឹងកេងកងទី៣​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ។ភ្លាមៗក្រោយទទួលបានដំណឹងនេះ កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍​ផងដែរ៕

គណបក្សកែទម្រង់កម្ពុជា ហៅការកែរដ្ឋធម្មនុញ្ញ គឺជាការបង្ហាញនូវការអើសអើងនយោបាយរវាងខ្មែរនិងខ្មែរ

ភ្នំពេញ៖ គណបក្សកែទម្រង់កម្ពុជា ដែលទើបទទួលបានបុព្វសិទ្ធិ ក្នុងសកម្មភាពនយោបាយរបស់ខ្លួន កាលពីពេលថ្មីៗនេះ បានចេញសេចក្តីថ្លែងការណ៍ ចំពោះការកែរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ដើម្បីតម្រូវថ្នាក់ដឹកនាំកំពូល ចំនួន៤ស្ថាប័ន ត្រូវតែមានសញ្ជាតិខ្មែរតែមួយ។គណបក្សកែទម្រង់កម្ពុជា ក្នុងសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ និងទើបត្រូវបានធ្វើការចុះផ្សាយជាសាធារណៈ នៅថ្ងៃសៅរ៍ ទី០៩ ខែតុលា ឆ្នាំ២០២១ ចុងសប្តាហ៍នេះបានលើកឡើងថា គណបក្សកែទម្រង់កម្ពុជា...

បាត់ប្អូនស្រី មានជំងឺផ្លូវចិត្ត ក្រុមគ្រួសារប្រកាសដើររកគ្រប់ទីកន្លែង

ដំណឹងស្វែងរកប្អូនស្រី ខ្ញុំបាទឈ្មោះ សុខ វណ្ណា បានបាត់ប្អូនស្រី ឈ្មោះ សុខ ណារី (ហៅអាមួយ)អាយុ៣៦ឆ្នាំ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ នៅចំណុចភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។បញ្ជាក់៖ ប្អូនស្រីរបស់គាត់ មានជំងឺ Depression (ជំងឺផ្លូវចិត្ត)។