គណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក ផ្ញើសារជូនពរលោក កឹម សុខា និង ក្រុមគ្រួសារ ក្នុងឱកាសចូលឆ្នាំសកល ២០២២
ភ្នំពេញ៖ ឆ្លៀតក្នុងឱកាស ពិធីចូលឆ្នាំថ្មី ឆ្នាំសកល២០២២ គណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក CNRP-USA បានផ្ញើសារជូនពរលោក កឹម សុខា និងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូណ៌ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការ ចាប់ពីឆ្នាំ២០២២នេះតរៀងទៅ។
ឈាមស្រែកស្បែកហៅ សមត្ថកិច្ច ចាប់ខ្លួនជនសង្ស័យ សម្លាប់ប្រធានរោងចក្រ ដល់ស្រុករមាសហែក ខេត្តស្វាយរៀង
ស្វាយរៀង៖ ជនសង្ស័យ ដែលបានចាក់សម្លាប់ប្រធានរោងចក្រ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ក្នុងរោងចក្រគោលដេនហ្គ្រេស ស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចាប់ខ្លួនបានហើយ កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ។ជនសង្ស័យ ដែលត្រូវបានកម្លាំងជំនាញចាប់ខ្លួន ឈ្មោះ សាវ វិន...
អគាររដ្ឋបាលសាលប្រជុំទីស្តីការក្រសួងការពារជាតិ និងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃស្អែក
ភ្នំពេញ៖ អគាររដ្ឋបាលសាលប្រជុំទីស្តីការក្រសួងការពារជាតិ ក្រោយដំណើរការសាងសង់អស់រយៈពេលជាង៤០ខែ នឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ស្អែកនេះ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។អគាររដ្ឋបាលសាលប្រជុំទីស្ដីការក្រសួងការពារជាតិថ្មី មានទទឹងប្រវែង២៨ម៉ែត្រ បណ្តោយ១៩១ម៉ែត្រ និងកំពស់៣២ម៉ែត្រ ដោយមានទីធ្លាសន្និសីតកាសែត និងសាលប្រជុំធំមួយ ដែលអាចផ្ទុកមនុស្សចូលរួមប្រជុំបានរហូតដល់១,០០០នាក់ និងមានចំណតរថយន្តនៅជាន់ក្រោមដីមួយជាន់ ដែលអាចចតរថយន្តបានចំនួន១៥០គ្រឿងផងដែរ។
ពលរដ្ឋរងគ្រោះដីធ្លីព្រលានយន្តហោះថ្មី សម្តែងការខកចិត្ត ខណៈលិខិតស្នើសុំជួយអន្តរាគមន៍របស់ពួកគេត្រូវបានបដិសេធមិនទទួល
ភ្នំពេញ៖ ករណីវិវាទដីធ្លី
នៅព្រលានយន្តហោះថ្មីរបស់ប្រជាពលរដ្ឋជាង១,០០០ហិតា និងច្រើនគ្រួសារ ដោយមានប្លង់រឹង
នៅមិនទាន់ដោះស្រាយបិទបញ្ចប់នៅឡើយទេ ខណៈដែលក្រុមដោះស្រាយទំនាស់
ផ្តល់ជូនពួកគេក្នុង១ម៉ែត្រការ៉េ តម្លៃត្រឹមតែ៨ដុល្លាប៉ុណ្ណោះ
ដែលក្រោមទីផ្សារឆ្ងាយហៅមិនឮ។ដោយមិនអាចទន្ទឹងរងចាំដំណោះស្រាយដែលយឺតជាងកៅស៊ូនេះបានបន្តទៅទៀត នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ តំណាងពលរដ្ឋរងគ្រោះដីធ្លីខាងលើ បានលើកគ្នាមកដាក់លិខិត ជូនសម្តេចទាំង៤ ដើម្បីជួយដោះស្រាយជម្លោះដីធ្លីរបស់ពួកគេជាមួយខាងក្រុមហ៊ុនព្រលានយន្តហោះថ្មី នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង និងភរិយា ជួបសម្តែងការគួរសមសួរសុខទុក្ខ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី...
ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា
និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Royal
Group រួមទាំងភរិយា ព្រមទាំងកូនៗទាំង៤នាក់ កាលពីរសៀលថ្ងៃទី២២
ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញចូលជួបសម្តែងការគួរសម និងសួរសុខទុក្ខ ឯកឧត្តមបណ្ឌិត
ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ
ពេជ ចន្ទមុន្នី នៅគេហដ្ឋាន។
អភិបាលខេត្តប៉ៃលិន នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចាស់ជរា និង ពិការ ចំនួន៨៤៧គ្រួសារ
ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ បាននាំយកអំណោយចែកជូនពលរដ្ឋក្រីក្រី ចាស់ជរា និងពិការ ចំនួន៨៤៧គ្រួសារ។ក្នុងពិធិនោះ...
ប្រធានគណៈមេធាវី ដឹកនាំប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានតុលាការកំពូល
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ពាក់ព័ន្ធនឹងការស្នើសុំបង្កើតការិយាល័យប្រតិភូគណៈមេធាវីប្រចាំតុលាការកំពូល ជាមួយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ប្រធានតុលាការកំពូល។
លោកជំទាវ ម៉ែន សំអន សម្ពោធអគារសាលាបឋមសិក្សាអំពួច តម្លៃជាង១៣ម៉ឺនដុល្លា
ពោធិ៍សាត់៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវរួមគ្នាថែរក្សា សុខសន្តិភាព ការអភិវឌ្ឍ និងរួមគ្នាថែរក្សានូវសមិទ្ធិផលនានារបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ដែលបានផ្តល់ជូនឱ្យបានគង់វង្សសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត។ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធីបតីក្នុងពិធីសម្ពោធអគារសិក្សា១ខ្នង...
នាំខ្លួនស្នងការរងខេត្តកំពង់ឆ្នាំង និងប្រធានការិយាល័យអន្តរាគមន៍ មកសួរនាំនៅអង្គភាពប្រឆាំងអំពើពុករលួយ ករណីរំលោភដីព្រៃលិចទឹកតំបន់៣
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ អង្គភាពប្រឆាំងអំពើពុករលួយ
បាននាំខ្លួនលោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងនគរបាល ខេត្តកំពង់ឆ្នាំង
និងលោកវីរៈសេនីយ៍ឯក កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង
មកសាកសួរ ពាក់ពន្ធករណីរំលោភដីព្រៃលិចទឹកតំបន់៣។បើអ្នកនាំពាក្យ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី អៀង...
ជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៦៧ឆ្នាំឈានចូល ៦៨ឆ្នាំ
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែធ្នូ
គឺជាថ្ងៃកំណើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន
ប្រធានកាកបាទក្រហមកម្ពុជា និងជាឧត្តមភរិយារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ក្នុងឱកាសចម្រើនជន្មាយុគម្រប់៦៧ឆ្នាំ ឈានចូល ៦៨ឆ្នាំនេះ សូមសម្តេចបានប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កម្លាំងពលំមាំមួន...














