អភិបាលខេត្តត្បូងឃ្មុំ ចែកកញ្ចប់ស្បៀងបម្រុងរាជរដ្ឋាភិបាល ដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់ ចំនួន៩៩៨គ្រួសារ
ត្បូងឃ្មុំ ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជេីញចែកកញ្ចប់ស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ ឆ្នាំ២០២៥ ចំនួន៩៩៨គ្រួសារ ដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាព ស្ថិតនៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។ពិធីនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥...
អភិបាលខេត្តព្រះសីហនុ ជួបជាមួយនាយកគ្រប់គ្រងទូទៅក្រុមហ៊ុន MInebeamitsumi. Inc.
ព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Nario Yoshioka នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន MInebeamitsumi. Inc. ដែលជាក្រុមហ៊ុនផលិតគ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបន្លាស់យានយន្ត និងគ្រឿងម៉ាស៊ីនក្នុងវិស័យឧស្សាហកម្ម ដែលមានរោងចក្រនៅក្នុងបណ្តាប្រទេសជាច្រើន។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជំនួយជួយពលបាលឯក ម៉ន ភក្រ្តា ដែលរងរបួសភ្នែកធ្ងន់ធ្ងរក្នុងពេលបំពេញភារកិច្ចនៅឃុំអូរបីជាន់
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញនាំយកសម្ភារ-ភេសជ្ជៈ រួមជាមួយផ្លែឈើ១កន្ត្រក ព្រមទាំងថវិកាមួយចំនួន ចុះសួរសុខទុក្ខពលបាលឯក ម៉ន ភក្រ្តា ដែលបានទទួលរងរបួសភ្នែកធ្ងន់ធ្ងរក្នុងពេលបំពេញភារកិច្ចនៅភូមិព្រៃចាន់...
សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ខេត្តបាត់ដំបង នឹងបើកដំណើរការផ្លូវការក្នុងឆាប់ៗនេះ
បាត់ដំបង៖ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ហៅកាត់ ស.ស.រ នឹងមានវត្តមាននៅខេត្តបាត់ដំបងមួយកន្លែងទៀត បន្ទាប់ពីរាជធានីភ្នំពេញ។សារមន្ទីរថ្មីនេះ បង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងផ្តល់នូវចំណេះដឹងដ៏មានតម្លៃអំពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុនៃប្រទេសកម្ពុជា ព្រមទាំងផ្តោតសំខាន់លើប្រវត្តិដ៏សម្បូរបែបនៃខេត្តបាត់ដំបង ចាប់តាំងពីសម័យបុរាណរហូតមកទល់នឹងបច្ចុប្បន្ន។
អភិបាលខេត្តព្រះសីហនុ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់ប្រជាពលរដ្ឋ នៅភូមិ១ ភូមិ២ និងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ
ព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម សុខ គាង រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ស្ថិតនៅភូមិ១ ភូមិ២ (ប្រមូលទិន្នន័យលើកទី២) និងភូមិ៣ សង្កាត់លេខ១...
ឯកឧត្តម ង៉ូវ បូរីណា អញ្ជើញនាំយកនូវទេយ្យទាន ប្រគេនព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅបរិវេណវត្តព្រះធាតុបាស្រី
ត្បូងឃ្មុំ៖ ឯកឧត្តម ង៉ូវ បូរីណា ប្រធានក្រុមការងារយុវជនគណបក្សក្រសួងបរិស្ថាន និងជាអនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្រធានក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកអូររាំងឪ ពញាក្រែកនិងត្បូងឃ្មុំ បានអញ្ជើញនាំយកនូវទេយ្យទាន និងបច្ច័យ របស់ឯកឧត្តមបណ្ឌិត ប្រគេនព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តព្រះធាតុបាស្រី ដោយមានការចូលរួមពី លោក...
ឯកឧត្តម អ៊ុន ជឹម និងលោកជំទាវ អញ្ជើញកាន់បិណ្ឌ នៅភូមិកំណើត វត្តអង្គសីមាថ្មី ស្រុកត្រាំកក់ ខេត្តតាកែវ
តាកែវ៖ ឯកឧត្តម អ៊ុន ជឹម និងលោកជំទាវ ព្រមទាំងសហការី របស់គណបក្សឯកភាពជាតិខ្មែរ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌ វេនទី៦ នៅវត្តអង្គសីមាថ្មី ស្ថិតនៅភូមិប្រសូត្រថ្មី ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាភូមិស្រុកកំណើតរបស់ ឯកឧត្តផ្ទាល់។
ឯកឧត្តម អ៊ុន ជឹម ជួសជុលផ្លូវ១ខ្សែរប្រវែង៨០០ម៉ែត្រ នៅឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ
តាកែវ៖ ឯកឧត្តម អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ និងសហការី នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យទីតាំងជួសជុលផ្លូវ១ខ្សែរប្រវែង៨០០ម៉ែត្រ ស្ថិតនៅភូមិប្រពាំងក្របាស់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។សូមជម្រាបជូនថា នេះជាផ្លូវខ្សែរទី៤ហើយ ដែល...
រថយន្តក្រុងចំនួន ៤៩៧គ្រឿង ត្រៀមដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដោយមិនបង់ថ្លៃដំណើរទាំងទៅនិងវិលមកវិញ
ភ្នំពេញ៖ ដើម្បីសម្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ សាលារាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងចំនួន៤៩៧គឿង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដោយមិនបង់ប្រាក់ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩។
ខួប៨០ឆ្នាំ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា
កណ្តាល៖ សម្តេចធិបតី នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួម ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា “១៦ ឧសភា ១៩៤៥ ~ ១៦ ឧសភា ២០២៥”។ក្នុងរយៈពេល៨០ឆ្នាំកន្លងមកនេះ កងម្លាំងនគរបាលជាតិកម្ពុជា បានរួមដំណើរឆ្លងកាត់ជាច្រើនសម័យកាលនៃរបត់នយោបាយ...














