តារាភាពយន្តហូលីវ៉ូដ Angelina Jolie បំពេញបេសកកម្មនៅរមណីយដ្ឋានអង្គរ ដើម្បីបង្កើតកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី

សៀមរាប៖ លោកស្រី Angelina Jolie បានមកបំពេញបេសកកម្មការងារនៅរមណីយដ្ឋានអង្គរ កាលពី​ថ្ងៃទី​២០ដល់ថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០២២ និងបានចូលរួមពិធីសម្ពោធជាផ្លូវការ​នៃកម្មវិធីចិញ្ចឹមឃ្មុំ​សម្រាប់​​ស្ត្រី(Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយ​អាជ្ញាធរជាតិអប្សរា។កម្មវិធីចិញ្ចឹមឃ្មុំនេះ មានគោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis Cerana និង Apis Dorsata ដែល មានដើមកំណើតនៅក្នុងរមណីយដ្ឋានអង្គរ លើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និង ពង្រឹង សមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។

លោក សៀវ វិសុទ្ធ សម្តែងការព្រួយបារម្ភ ចំពោះអាជ្ញាធរមូលដ្ឋានខេត្តកណ្តាល គំរាមកំហែង​បេក្ខជនក្រុម​ប្រឹក្សាឃុំសង្កាត់ របស់គណបក្សខ្មែរស្រឡាញ់ជាតិ

កណ្តាល៖ ប្រធានក្រុមការងារគណបក្សខ្មែរស្រឡាញ់ជាតិ ខេត្តកណ្តាល លោក សៀវ វិសុទ្ធ ជាថ្មីម្តង​ទៀត បាន​សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការគំរាមកំហែងគ្រប់រូបភាពរបស់អាជ្ញាធរមូលដ្ឋានខេត្ត​មួយ​នេះ មក​លើ​បេក្ខជនឈរឈ្មោះរបស់ខ្លួន។ការគំរាមកំហែងរបស់អាជ្ញាធរមូលដ្ឋាន ត្រូវបានគេមើលឃើញស្ទើរគ្រប់អាណត្តិ នៃការបោះឆ្នោត បើ​ទោះ​បី​​ជាមានការណែនាំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងប្រមុខរដ្ឋាភិបាលក្តី តែអាជ្ញាធរមូលដ្ឋានហាក់​មិន​ចាប់​អារម្មណ៍ អនុវត្តតាមឡើយ សំខាន់អំណាចមូលដ្ឋានគឺជារបស់ពួកគេ ដែលការនេះ...

លោក កឹម សុខា មិនទូងស្គរ បង្កើតព្រឹត្តិការណ៍ រុញច្រានឱ្យពលរដ្ឋរងគ្រោះជំនួសឡើយ ដោយនៅជាមួយពលរដ្ឋគ្រប់កាលៈទេសៈប្រកាន់យកអហិង្សានិយម និងដំណោះស្រាយជាតិ

ភ្នំពេញ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលគេដឹងថា ជាអ្នកនយោបាយអហិង្សានិយម មិនដែលបង្កើតព្រឹត្តិការណ៍ រុញច្រានពលរដ្ឋឱ្យរងគ្រោះជំនួសខ្លួនឡើយ ដោយលោកស៊ូជាប់ពន្ធនាគារ និងមិនរត់ចោល​ស្រុក ព្រមទាំងអ្នកគាំទ្ររបស់ខ្លួន ដូចអ្នកនយោបាយហៃអើមួយចំនួនឡើយ។អ្នកនយោបាយហៃអើទាំងនោះ ពូកែខាងទូងស្គរពីក្រៅ ហើយរុញច្រានឱ្យអ្នកគាំទ្រ រងគ្រោះជំនួសខ្លួនជាបន្តបន្ទាប់​ ដែលគ្មានក្តីមេត្តាធម៌ក្នុងខ្លួនជាមេដឹកនាំ។ ដែលមនុស្សជំពូកនេះ...

តារាសម្តែងហូលីវូដ លោកស្រី Angelina Joli ជួបជជែករឿងបរិស្ថានជាមួយលោក សាយ សំអាល់

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ តារាសម្តែងភាពយន្តហូលីវូដដ៏ល្បីនិងមាន​សញ្ជាតិខ្មែរផង លោកស្រី Angelina Joli បានចូលជួបជាមួយលោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិ​ស្ថាន​ នាទីស្តីការក្រសួង ក្នុងអំឡុងពេលលោកស្រីធ្វើទស្សនៈកិច្ចកម្ពុជា។លោកស្រី Angelina Joli បានចូលរួមជាមួយ​រដ្ឋាភិបាលក្នុងការ​ការ​ពារ​​និង អភិរក្សធនធា​នធម្មជាតិ​នៅ​តំបន់​ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងការសហការលើផ្នែក​ផ្សេងៗ​ទៀត ហើយលោកស្រីបានធ្វើការងារ​ជា​ច្រើននាពេលកន្លងមកសម្រាប់កម្ពុជាផងដែរ។

មិនមែនជាការទិញសន្លឹកឆ្នោត តែជាក្តីស្រលាញ់របស់លោក កឹម សុខា សម្រាប់ប្រជាពលរដ្ឋ ពិសេសចាស់ជរា និងពិការភាព

ត្បូងឃ្មុំ៖ រដូវកាលបោះឆ្នោតជិតមកដល់ គណបក្សនយោបាយតែងចេញសកម្មភាព ទិញទឹកចិត្តពលរដ្ឋម្ចាស់ឆ្នោត ចែកអំណោយ និងសន្យាឥតល្ហែរ ដែលវាបានក្លាយជាវប្បធម៌សម្រាប់អ្នកនយោបាយ ពីមួយអាណត្តិទៅមួយអាណត្តិហើយ។យ៉ាងណា ខុសគ្នាដាច់ស្រឡះពីលោក កឹម សុខា ចុះដល់មូលដ្ឋានជួបពលរដ្ឋចាស់ជរា និងពិការភាព ចែកជូនស្បែងអាហារដល់ពួកគាត់ អមដោយថវិកាមួយចំនួនសម្រាប់ដោះស្រាយជីវភាព ដែលកើតឡើងពីក្តីស្រលាញ់ ទឹកចិត្តដ៏ស្មោះរបស់លោកនិងសហការី ដែលមិនមែនជាការផ្តល់អំណោយទិញទឹកចិត្ត ក្នុងការរកសម្លេងឆ្នោតពីពលរដ្ឋ ឱ្យគណបក្សនយោបាយណាមួយឡើយ ខណៈរូបលោកក៏បាននិងកំពុងស្ថិតនៅក្នុងការចោទប្រកាន់របស់តុលាការដូចគ្នានៅឡើយផងដែរ។

លោក កឹម សុខា ទោះគ្មានសេរីភាពនយោបាយ តែលោកប្រើសេរីភាពនៃក្តីស្រលាញ់ជូនពលរដ្ឋចាស់ជរា

ភ្នំពេញ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់បណ្តឹងលោក កឹម សុខា ទោះគ្មានសេរីភាពនយោបាយ តែលោកបានប្រើសេរីភាពនៃក្តីស្រលាញ់ជូនពលរដ្ឋគ្រប់ទីកន្លែង ពិសេសចាស់ជរាក្រីក្រតាមមូលដ្ឋាន។សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញលោក កឹម សុខា ស្ទើរពេញមួយជីវិតរបស់លោក...

ថ្ងៃបុណ្យក្តីស្រលាញ់ លោក កឹម សុខា ធ្វើរឿងមួយនេះសម្រាប់លោកយាយលោកតា

ភ្នំពេញ៖ បុណ្យក្តីស្រលាញ់ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បាននាំយកជំនួយចែកជូនពលរដ្ឋលោកយាយលោកតា នៅខេត្តតាកែវ និង ខេត្តកណ្តាល។ក្នុងនោះ បើតាមលោក កឹម សុខា បានឱ្យដឹងថា ទោះបីសិទ្ធិនយោបាយរបស់លោក ត្រូវបានហាមឃាត់ និងលទ្ធភាពនៃការជួបជុំត្រូវបានកំណត់ ក៏ប៉ុន្តែដោយសេចក្តីនឹករលឹក...

សវនាការលោក កឹម សុខា ត្រូវបានលើកពេលទៅសប្តាហ៍ក្រោយវិញ ដោយសារមូលហេតុមួយនេះ…….!

ភ្នំពេញ៖ សវនាការបន្តលើលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលនិងត្រូវធ្វើនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ស្អែកនេះ ត្រូវបានលើកពេលទៅសប្តាហ៍ក្រោយហើយ។ការលើកពេលសវនាការលោក កឹម សុខា បណ្តាលមកពីមេធាវីដើមបណ្តឹងម្នាក់ ក្នុងចំណោម៤នាក់ បានឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីមេធាវីរូបនោះ ប្រជុំពិនិត្យឯកសារជាមួយមេធាវី ដែលបានឆ្លងកូវីដ១៩។ កត្តានេះហើយ ធ្វើឱ្យមេធាវីដើមបណ្តឹងផ្សេងទៀត ត្រូវធ្វើចត្តាឡីស័ក។ នេះបើយោងតាមលិខិតស្នើសុំលើកពេលសវនាការរបស់មេធាវី​ដើមបណ្តឹង...

គណៈកម្មាធិការសិទ្ធិមនុស្ស ផ្តល់មេធាវីការពារក្តីក្មេងប្រុសអាយុ១៤ឆ្នាំ ដែលត្រូវតុលាការខេត្តត្បូងឃ្មុំ ផ្តន្ទាទោសពីបទ ប៉ុនប៉ងឃាតកម្ម

ភ្នំពេញ៖ ក្រោយមានការអំពាវនាវ រកយុត្តិធម៌ពីម្តាយក្មេងប្រុសអាយុ១៤ឆ្នាំ ដែលត្រូវបានតុលាការសាលាដំបូងខេត្តត្បូងឃ្មុំ សម្រេចផ្តន្ទាទោស៥ឆ្នាំ ពីបទ ប៉ុនប៉ងឃាតកម្ម ដាក់ថ្នាំបំពុលសម្លាប់ថៅកែ ពេលនេះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាននិងកំពុងចុះអង្កេតសិក្សាករណីនេះដោយផ្ទាល់ហើយ។បើតាមលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌...

ឆ្លងឆ្នាំសកល ភ្ញៀវទេសចរជិត១៩ម៉ឺននាក់ មកកម្សាន្តនៅខេត្តសៀមរាប

ភ្នំពេញ៖ ភ្ញៀវទេសចរប្រមាណជិត១៩ម៉ឺននាក់ បានមកកម្សាន្ត នៅខេត្តសៀមរាបអង្គរ នាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២២ ក្នុងនោះភាគច្រើនលើសលុប គឺជាភ្ញៀវទេសចរក្នុងស្រុក នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។មន្ទីរទេសចរណ៍ បានឱ្យដឹងទៀតថា តាមការប៉ាន់ប្រមាណ អ្នកដំណើរកម្សាន្តទាំងនោះ  មកពីបណ្តាខេត្តនានាប្រមាណជាជិត៧៦ភាគរយ...