Monday, September 15, 2025

ថ្ងៃបុណ្យក្តីស្រលាញ់ លោក កឹម សុខា ធ្វើរឿងមួយនេះសម្រាប់លោកយាយលោកតា

ភ្នំពេញ៖ បុណ្យក្តីស្រលាញ់ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បាននាំយកជំនួយចែកជូនពលរដ្ឋលោកយាយលោកតា នៅខេត្តតាកែវ និង ខេត្តកណ្តាល។ក្នុងនោះ បើតាមលោក កឹម សុខា បានឱ្យដឹងថា ទោះបីសិទ្ធិនយោបាយរបស់លោក ត្រូវបានហាមឃាត់ និងលទ្ធភាពនៃការជួបជុំត្រូវបានកំណត់ ក៏ប៉ុន្តែដោយសេចក្តីនឹករលឹក...

សវនាការលោក កឹម សុខា ត្រូវបានលើកពេលទៅសប្តាហ៍ក្រោយវិញ ដោយសារមូលហេតុមួយនេះ…….!

ភ្នំពេញ៖ សវនាការបន្តលើលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលនិងត្រូវធ្វើនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ស្អែកនេះ ត្រូវបានលើកពេលទៅសប្តាហ៍ក្រោយហើយ។ការលើកពេលសវនាការលោក កឹម សុខា បណ្តាលមកពីមេធាវីដើមបណ្តឹងម្នាក់ ក្នុងចំណោម៤នាក់ បានឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីមេធាវីរូបនោះ ប្រជុំពិនិត្យឯកសារជាមួយមេធាវី ដែលបានឆ្លងកូវីដ១៩។ កត្តានេះហើយ ធ្វើឱ្យមេធាវីដើមបណ្តឹងផ្សេងទៀត ត្រូវធ្វើចត្តាឡីស័ក។ នេះបើយោងតាមលិខិតស្នើសុំលើកពេលសវនាការរបស់មេធាវី​ដើមបណ្តឹង...

គណៈកម្មាធិការសិទ្ធិមនុស្ស ផ្តល់មេធាវីការពារក្តីក្មេងប្រុសអាយុ១៤ឆ្នាំ ដែលត្រូវតុលាការខេត្តត្បូងឃ្មុំ ផ្តន្ទាទោសពីបទ ប៉ុនប៉ងឃាតកម្ម

ភ្នំពេញ៖ ក្រោយមានការអំពាវនាវ រកយុត្តិធម៌ពីម្តាយក្មេងប្រុសអាយុ១៤ឆ្នាំ ដែលត្រូវបានតុលាការសាលាដំបូងខេត្តត្បូងឃ្មុំ សម្រេចផ្តន្ទាទោស៥ឆ្នាំ ពីបទ ប៉ុនប៉ងឃាតកម្ម ដាក់ថ្នាំបំពុលសម្លាប់ថៅកែ ពេលនេះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បាននិងកំពុងចុះអង្កេតសិក្សាករណីនេះដោយផ្ទាល់ហើយ។បើតាមលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌...

ឆ្លងឆ្នាំសកល ភ្ញៀវទេសចរជិត១៩ម៉ឺននាក់ មកកម្សាន្តនៅខេត្តសៀមរាប

ភ្នំពេញ៖ ភ្ញៀវទេសចរប្រមាណជិត១៩ម៉ឺននាក់ បានមកកម្សាន្ត នៅខេត្តសៀមរាបអង្គរ នាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២២ ក្នុងនោះភាគច្រើនលើសលុប គឺជាភ្ញៀវទេសចរក្នុងស្រុក នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។មន្ទីរទេសចរណ៍ បានឱ្យដឹងទៀតថា តាមការប៉ាន់ប្រមាណ អ្នកដំណើរកម្សាន្តទាំងនោះ  មកពីបណ្តាខេត្តនានាប្រមាណជាជិត៧៦ភាគរយ...

គណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក ផ្ញើសារជូនពរលោក កឹម សុខា និង ក្រុមគ្រួសារ ក្នុងឱកាសចូលឆ្នាំសកល ២០២២

ភ្នំពេញ៖ ឆ្លៀតក្នុងឱកាស ពិធីចូលឆ្នាំថ្មី           ឆ្នាំសកល២០២២ គណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក CNRP-USA បានផ្ញើសារជូនពរលោក កឹម សុខា និងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូណ៌ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការ ចាប់ពីឆ្នាំ២០២២នេះតរៀងទៅ។

ឈាមស្រែកស្បែកហៅ សមត្ថកិច្ច ចាប់ខ្លួនជនសង្ស័យ សម្លាប់ប្រធានរោងចក្រ ដល់ស្រុករមាសហែក ខេត្តស្វាយរៀង

ស្វាយរៀង៖ ជនសង្ស័យ ដែលបានចាក់សម្លាប់ប្រធានរោងចក្រ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ក្នុងរោងចក្រគោលដេនហ្គ្រេស ស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចាប់ខ្លួនបានហើយ កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ។ជនសង្ស័យ ដែលត្រូវបានកម្លាំងជំនាញចាប់ខ្លួន ឈ្មោះ សាវ វិន...

អគាររដ្ឋបាលសាលប្រជុំទីស្តីការក្រសួងការពារជាតិ និងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃស្អែក

ភ្នំពេញ៖ អគាររដ្ឋបាលសាលប្រជុំទីស្តីការក្រសួងការពារជាតិ ក្រោយដំណើរការសាងសង់អស់រយៈពេលជាង៤០ខែ នឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ស្អែកនេះ ក្រោមអធិបតីភាព ដ៏ខ្ពង់​ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។អគាររដ្ឋបាលសាលប្រជុំទីស្ដីការក្រសួងការពារជាតិថ្មី មានទទឹងប្រវែង២៨ម៉ែត្រ បណ្តោយ១៩១ម៉ែត្រ និងកំពស់៣២ម៉ែត្រ ដោយមានទីធ្លាសន្និសីតកាសែត និងសាលប្រជុំធំមួយ ដែលអាចផ្ទុកមនុស្សចូលរួមប្រជុំបានរហូតដល់១,០០០នាក់ និងមានចំណតរថយន្តនៅជាន់ក្រោមដីមួយជាន់ ដែលអាចចតរថយន្តបានចំនួន១៥០គ្រឿងផងដែរ។

ពលរដ្ឋរងគ្រោះដីធ្លីព្រលានយន្តហោះថ្មី សម្តែងការខកចិត្ត ខណៈលិខិតស្នើសុំជួយអន្តរាគមន៍របស់ពួកគេត្រូវបានបដិសេធមិនទទួល

ភ្នំពេញ៖ ករណីវិវាទដីធ្លី នៅព្រលានយន្តហោះថ្មីរបស់ប្រជាពលរដ្ឋជាង១,០០០ហិតា និងច្រើនគ្រួសារ ដោយមានប្លង់រឹង នៅមិនទាន់ដោះស្រាយបិទបញ្ចប់នៅឡើយទេ ខណៈដែលក្រុមដោះស្រាយទំនាស់ ផ្តល់ជូនពួកគេក្នុង១ម៉ែត្រការ៉េ តម្លៃត្រឹមតែ៨ដុល្លាប៉ុណ្ណោះ ដែលក្រោមទីផ្សារឆ្ងាយហៅមិនឮ។ដោយមិនអាចទន្ទឹងរងចាំដំណោះស្រាយដែលយឺតជាងកៅស៊ូនេះបានបន្តទៅទៀត នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ តំណាងពលរដ្ឋរងគ្រោះដីធ្លីខាងលើ បានលើកគ្នាមកដាក់លិខិត ជូនសម្តេចទាំង៤ ដើម្បីជួយដោះស្រាយជម្លោះដីធ្លីរបស់ពួកគេជាមួយខាងក្រុមហ៊ុនព្រលានយន្តហោះថ្មី នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង និងភរិយា ជួបសម្តែងការគួរសមសួរសុខទុក្ខ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី...

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Royal Group រួមទាំងភរិយា ព្រមទាំងកូនៗទាំង៤នាក់ កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញចូលជួបសម្តែងការគួរសម និងសួរសុខទុក្ខ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី នៅគេហដ្ឋាន។

អភិបាលខេត្តប៉ៃលិន នាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចាស់ជរា និង ពិការ ចំនួន៨៤៧គ្រួសារ

ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ បាននាំយកអំណោយចែកជូនពលរដ្ឋក្រីក្រី ចាស់ជរា និងពិការ ចំនួន៨៤៧គ្រួសារ។ក្នុងពិធិនោះ...
- Advertisement -