ប្រជាសហគមន៍រងគ្រោះដីធ្លីចំនួន៣ ប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ខួបលើកទី១១១
កំពង់ស្ពឺ៖ ប្រជាពលរដ្ឋសហគមន៍រងគ្រោះដីធ្លីប្រមាណាជាង៥០០នាក់ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ បានរួមគ្នាប្រារព្ធ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ២០២២ ខួបលើកទី១១១ ក្រោមប្រធានបទ «ស្ត្រីដើម្បីកិច្ចគាំពារសង្គម និងសិទ្ធិដីធ្លី»។ក្នុងកម្មវិធីខាងលើ ត្រូវបានអញ្ជើញចូលរួម ពីតំណាងក្រុមប្រឹក្សាសហគមន៍អមលាំង តំណាង មន្ត្រីប៉ុស្តិ៍រដ្ឋបាល មេភូមិ...
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក សម្តែងការព្រួយបារម្ភចំពោះការអូសបន្លាយសវនាការលោក កឹម សុខា
ភ្នំពេញ៖ សវនាការលោក កឹម សុខា ដែលកាន់តែអូសបន្លាយពីមួយថ្ងៃទៅមួយថ្ងៃ បានបង្ករឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ទាំងអ្នកគាំទ្រ មហាជនទូទៅ ព្រមទាំងបណ្តាអង្គទូតនានាប្រចាំនៅកម្ពុជាផងដែរ។ការអូសបន្លាយសវនាការនេះ បានធ្វើឱ្យប៉ះពាល់សល់សិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់លោក ពិសេសសិទ្ធិ នយោបាយ ក្នុងនាមមេដឹកនាំមួយរូបដ៏មានប្រជាប្រិយភាព សម្រាប់ការចូលរួមប្រគួតប្រជែងជាមួយគណបក្សកាន់អំណាចដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
អូស្ត្រាលី យកចិត្តទុកដាក់បំផុតសម្រាប់ការបោះឆ្នោតមូលដ្ឋានឆ្នាំ២០២២នេះ ដោយជួបជជែកជាមួយថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ
ភ្នំពេញ៖ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ខាងមុខ ប្រទេសជាមិត្តរបស់កម្ពុជា ក្នុងនោះគឺអូស្ត្រាលី បានយកចិត្តទុកដាក់បំផុត។ការយកចិត្តទុកដាក់របស់អូស្ត្រាលី គឺបានជួបជជែក និងពិភាក្សាដោយផ្ទាល់ជាមួយគណបក្សខ្មែរស្រឡាញ់ជាតិ ដែលទើបសមាជជាផ្លូវការរបស់ខ្លួន កាលពីចុងខែមករា ឆ្នាំ២០២២នេះ ដោយមានអូស្ត្រាលីជាអ្នកចូលរួមផងដែរ ក្នុងការស្តាប់គោលជំហរ និងគោលនយោបាយរបស់គណបក្សបន្តស្មារតីសង្គ្រោះជាតិមួយនេះ។ក្នុងនោះ...
សម្តេចតេជោ ហាមមិនឱ្យចូលជិតលោកឡើយក្នុងរយៈពេលនេះ
ភ្នំពេញ៖ ការការពារជំងឺកូវីដ១៩បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង គឺជាកត្តាសំខាន់បំផុតសម្រាប់បងប្អូនប្រជាពលរដ្ឋគ្រប់រូប និងគ្រប់វ័យ ដើម្បីបញ្ជៀសពីការឆ្លងរាលដាលក្នុងសហគមន៍ បង្ករជាបញ្ហាធ្ងន់ធ្ងរ។ជាក់ស្តែងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលម៉ិញនេះ ប្រមុខរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជាសាធារណៈថា រូបលោកបានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩។ ដូច្នេះដើម្បីធានាកុំឱ្យមានការឆ្លងបន្តដែលអាចចេញពីរូបលោក ក្នុងពេលកំពុងមានការសង្ស័យនេះលោកសម្រេចដាក់ខ្លួនធ្វើចត្តាឡីស័កមួយរយ:ពេលខ្លីសិន។
តារាភាពយន្តហូលីវ៉ូដ Angelina Jolie បំពេញបេសកកម្មនៅរមណីយដ្ឋានអង្គរ ដើម្បីបង្កើតកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី
សៀមរាប៖ លោកស្រី Angelina Jolie បានមកបំពេញបេសកកម្មការងារនៅរមណីយដ្ឋានអង្គរ កាលពីថ្ងៃទី២០ដល់ថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០២២ និងបានចូលរួមពិធីសម្ពោធជាផ្លូវការនៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី(Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។កម្មវិធីចិញ្ចឹមឃ្មុំនេះ មានគោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis Cerana និង Apis Dorsata ដែល មានដើមកំណើតនៅក្នុងរមណីយដ្ឋានអង្គរ លើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និង ពង្រឹង សមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។
លោក សៀវ វិសុទ្ធ សម្តែងការព្រួយបារម្ភ ចំពោះអាជ្ញាធរមូលដ្ឋានខេត្តកណ្តាល គំរាមកំហែងបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សខ្មែរស្រឡាញ់ជាតិ
កណ្តាល៖ ប្រធានក្រុមការងារគណបក្សខ្មែរស្រឡាញ់ជាតិ ខេត្តកណ្តាល លោក សៀវ វិសុទ្ធ ជាថ្មីម្តងទៀត បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការគំរាមកំហែងគ្រប់រូបភាពរបស់អាជ្ញាធរមូលដ្ឋានខេត្តមួយនេះ មកលើបេក្ខជនឈរឈ្មោះរបស់ខ្លួន។ការគំរាមកំហែងរបស់អាជ្ញាធរមូលដ្ឋាន ត្រូវបានគេមើលឃើញស្ទើរគ្រប់អាណត្តិ នៃការបោះឆ្នោត បើទោះបីជាមានការណែនាំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងប្រមុខរដ្ឋាភិបាលក្តី តែអាជ្ញាធរមូលដ្ឋានហាក់មិនចាប់អារម្មណ៍ អនុវត្តតាមឡើយ សំខាន់អំណាចមូលដ្ឋានគឺជារបស់ពួកគេ ដែលការនេះ...
លោក កឹម សុខា មិនទូងស្គរ បង្កើតព្រឹត្តិការណ៍ រុញច្រានឱ្យពលរដ្ឋរងគ្រោះជំនួសឡើយ ដោយនៅជាមួយពលរដ្ឋគ្រប់កាលៈទេសៈប្រកាន់យកអហិង្សានិយម និងដំណោះស្រាយជាតិ
ភ្នំពេញ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលគេដឹងថា ជាអ្នកនយោបាយអហិង្សានិយម មិនដែលបង្កើតព្រឹត្តិការណ៍ រុញច្រានពលរដ្ឋឱ្យរងគ្រោះជំនួសខ្លួនឡើយ ដោយលោកស៊ូជាប់ពន្ធនាគារ និងមិនរត់ចោលស្រុក ព្រមទាំងអ្នកគាំទ្ររបស់ខ្លួន ដូចអ្នកនយោបាយហៃអើមួយចំនួនឡើយ។អ្នកនយោបាយហៃអើទាំងនោះ ពូកែខាងទូងស្គរពីក្រៅ ហើយរុញច្រានឱ្យអ្នកគាំទ្រ រងគ្រោះជំនួសខ្លួនជាបន្តបន្ទាប់ ដែលគ្មានក្តីមេត្តាធម៌ក្នុងខ្លួនជាមេដឹកនាំ។ ដែលមនុស្សជំពូកនេះ...
តារាសម្តែងហូលីវូដ លោកស្រី Angelina Joli ជួបជជែករឿងបរិស្ថានជាមួយលោក សាយ សំអាល់
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ តារាសម្តែងភាពយន្តហូលីវូដដ៏ល្បីនិងមានសញ្ជាតិខ្មែរផង លោកស្រី Angelina Joli បានចូលជួបជាមួយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាទីស្តីការក្រសួង ក្នុងអំឡុងពេលលោកស្រីធ្វើទស្សនៈកិច្ចកម្ពុជា។លោកស្រី Angelina Joli បានចូលរួមជាមួយរដ្ឋាភិបាលក្នុងការការពារនិង អភិរក្សធនធានធម្មជាតិនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងការសហការលើផ្នែកផ្សេងៗទៀត ហើយលោកស្រីបានធ្វើការងារជាច្រើននាពេលកន្លងមកសម្រាប់កម្ពុជាផងដែរ។
មិនមែនជាការទិញសន្លឹកឆ្នោត តែជាក្តីស្រលាញ់របស់លោក កឹម សុខា សម្រាប់ប្រជាពលរដ្ឋ ពិសេសចាស់ជរា និងពិការភាព
ត្បូងឃ្មុំ៖
រដូវកាលបោះឆ្នោតជិតមកដល់ គណបក្សនយោបាយតែងចេញសកម្មភាព ទិញទឹកចិត្តពលរដ្ឋម្ចាស់ឆ្នោត
ចែកអំណោយ និងសន្យាឥតល្ហែរ ដែលវាបានក្លាយជាវប្បធម៌សម្រាប់អ្នកនយោបាយ
ពីមួយអាណត្តិទៅមួយអាណត្តិហើយ។យ៉ាងណា ខុសគ្នាដាច់ស្រឡះពីលោក កឹម សុខា ចុះដល់មូលដ្ឋានជួបពលរដ្ឋចាស់ជរា និងពិការភាព ចែកជូនស្បែងអាហារដល់ពួកគាត់ អមដោយថវិកាមួយចំនួនសម្រាប់ដោះស្រាយជីវភាព ដែលកើតឡើងពីក្តីស្រលាញ់ ទឹកចិត្តដ៏ស្មោះរបស់លោកនិងសហការី ដែលមិនមែនជាការផ្តល់អំណោយទិញទឹកចិត្ត ក្នុងការរកសម្លេងឆ្នោតពីពលរដ្ឋ ឱ្យគណបក្សនយោបាយណាមួយឡើយ ខណៈរូបលោកក៏បាននិងកំពុងស្ថិតនៅក្នុងការចោទប្រកាន់របស់តុលាការដូចគ្នានៅឡើយផងដែរ។
លោក កឹម សុខា ទោះគ្មានសេរីភាពនយោបាយ តែលោកប្រើសេរីភាពនៃក្តីស្រលាញ់ជូនពលរដ្ឋចាស់ជរា
ភ្នំពេញ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់បណ្តឹងលោក កឹម សុខា ទោះគ្មានសេរីភាពនយោបាយ តែលោកបានប្រើសេរីភាពនៃក្តីស្រលាញ់ជូនពលរដ្ឋគ្រប់ទីកន្លែង ពិសេសចាស់ជរាក្រីក្រតាមមូលដ្ឋាន។សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញលោក កឹម សុខា ស្ទើរពេញមួយជីវិតរបស់លោក...