សកម្មភាពលោក កឹម សុខា មិនបានដើរលើសបន្ទាត់ក្រហមឡើយ តែជាការផ្តល់ក្តីស្រលាញ់សម្រាប់ពលរដ្ឋនៅមូលដ្ឋានទៅវិញទេ
កំពង់ស្ពឺ៖ សកម្មភាពរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបាននិងកំពុងធ្វើនាពេលបច្ចុប្បន្ននេះ មិនបានដើរលើសបន្ទាត់ក្រហមនោះឡើយ។ការមិនបានដើរលើសបន្ទាត់ក្រហម ព្រោះតែសកម្មភាពរបស់លោកមិនបានធ្វើក្នុងរូបភាពបម្រើឱ្យគណបក្សនយោបាយណាមួយ ឬសម្រាប់ខ្លួនលោកទេ តែផ្ទុយទៅវិញ គឺជាសកម្មភាពបម្រើឱ្យកិច្ចការងារ សង្គមកិច្ច មនុស្សធម៌ ទឹកជំនន់ សាសនា ការទូត ការចូលរួមទប់ស្កាត់នៃការរីករាលដាលដោយជំងឺកូវីដ១៩ ព្រមទាំងការជួបសួរសុខទុក្ខ...
គ្មានការគៀងគរកម្លាំងធ្វើនយោបាយ តែជាការជួបសួរសុខទុក្ខពលរដ្ឋ ដោយក្តីនឹករលឹករបស់លោក កឹម សុខា
តាកែវ៖ ក្រោយការចេញសកម្មភាពរបស់លោក កឹម សុខា នៅមូលដ្ឋាន ក្នុងការចុះជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដោយក្តីនឹករលឹក បានធ្វើឱ្យក្រុមនយោបាយភ្លើងចំបើងមួយចំនួន ភ័យភ្នែកនៅកញ្ចឹងករ។ការភ័យរបស់ពួកគេ ដោយខ្លាចប្រជាប្រិយភាពរបស់លោក កឹម សុខា ខណៈខ្លួនកំពុងធ្វើសកម្មភាពនយោបាយ ដើម្បីកំដរសួនប្រជាធិបតេ្យដែលមានតែនៅលើក្រដាស់ និងបបូរមាត់របស់អ្នកកាន់អំណាចតែប៉ុណ្ណោះ។
គណបក្សខ្មែរស្រឡាញ់ជាតិ រិះគន់រដ្ឋាភិបាលអសមត្ថភាព ក្នុងការទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ទនៈ
ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ តម្លៃប្រេងឥន្ទនៈ នៅក្នុងប្រទេសកម្ពុជា បានបន្តហក់ឡើងជាបន្តបន្ទាប់ដែលជាក្តីព្រួយបារម្ភយ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋខ្មែរ និងអ្នកនយោបាយផងដែរ។ការព្រួយបារម្ភរបស់អ្នកនយោបាយ បានធ្វើឱ្យគណបក្ស ដែលកំពុងធ្វើសកម្មភាព និងស្វែងរកប្រជាប្រិយភាពពីការគាំទ្ររបស់ពលរដ្ឋម្ចាស់ឆ្នោតនៅមូលដ្ឋាន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នាពាក់កណ្តាលឆ្នាំ២០២២នេះ បានលើកឡើងថា ការឡើងថ្លៃប្រេងឥន្ទនៈ គឺជាផលប៉ះពាល់ថ្មីមួយទៀត ចំពោះជីវិភាពប្រជាពលរដ្ឋ ដែលកំពុងរងទុក្ខបាត់បង់ការងារ មុខរបរ...
លោក កឹម សុខា មេដឹកនាំគុណធម៌ និងស្មោះត្រង់ជាមួយប្រជាពលរដ្ឋអ្នកគាំទ្រជាងកន្លះនគរ
ភ្នំពេញ៖ មេដឹកនាំដែលមានគុណធម៌ និងភាពស្មោះត្រង់ គឺជាក្តីសង្ឃឹមតែមួយគត់របស់ជាតិ និង ប្រជាពលរដ្ឋអ្នកគាំទ្រនៅមូលដ្ឋាន។ភាពស្មោះត្រង់នេះហើយ ដែលអាចឆក់យកបេះដូងពលរដ្ឋ គ្មានថ្ងៃងាករ៉េ ព្រោះតែបេះដូងជាតិតែមួយដូចគ្នា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ គ្មានអំណាច និងឥទ្ធិពលណាមួយអាចបំបាក់ស្មារតី ទិញទឹកចិត្តរបស់ពួកគាត់បានឡើយ ដែលខុសពីក្រុមក្បត់សម្ព័ន្ធភាព ឆក់យកឱកាសព្រោះតែអំណាច ដើម្បីលាភសក្ការៈរបស់ខ្លួន ដែលគេផ្តល់ឱ្យតែបន្តិចបន្តួចបានតែមួយគែប៉ុណ្ណោះ។
លោកផ្កាយ២ ហៃ ច័ន្ទភារិទ្ធ និងគូរកន រងការចោទពីបទ «ឆបោក រំលោភលើទំនុកចិត្ត និងសំអាតប្រាក់» ពីវិនិយោគគិនម៉ាឡេស៊ី ជិត៧លានដុល្លា
ភ្នំពេញ៖ ការបណ្តាក់ទុនរបស់មិត្តបរទេសសម្រាប់កម្ពុជា គឺជារឿងសំខាន់បំផុត ក្នុងការជួយកំណើនសេដ្ឋកិច្ចដល់កម្ពុជា ក្រោមម្លប់សន្តិភាព និងទំនុកចិត្ត នៃចំណងមិត្តភាពប្រទេសជាមិត្តក្នុងតំបន់អាស៊ាន។តែយ៉ាងណា ទំនុកចិត្តរបស់វិនិយោគគិនបរទេស នៃប្រទេសម៉ាឡេស៊ី ត្រូវបានបំផ្លាញដោយលោកផ្កាយ២ ហៃ ច័ន្ទភារិទ្ធ និងគូរកន គាត សូនី ដោយការប្រើល្បិចទិញដីព្រះរាជក្រឹត ប្រមាណ២០៣ហិតា ស្ថិតនៅភូមិព្រែកត្នោត...
តំណាងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញហើយ
ភ្នំពេញ៖ តំណាងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដែលត្រូវបានចាប់ខ្លួនកាលពីពេលកន្លងមក ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញហើយ នៅវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ។តំណាងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដែលត្រូវបានតុលាការសម្រេច ដោះលែងឱ្យមានសេរីភាពជាបណ្ដោះអាសន្ន នាពេលនេះចំនួន៨នាក់ រួមមាន៖
កឹម សុខា អ្នកនយោបាយ ក្នុងក្រសែភ្នែកអន្តរជាតិ
ភ្នំពេញ៖ លោក កឹម សុខា អតីតមេដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ នៅតែជាមេដឹកនាំគណបក្សប្រឆាំងដ៏មានឥទ្ធិពល ដែលស្ថិតក្នុងក្រសែភ្នែករបស់មិត្តអន្តរជាតិ ត្រូវបានយកចិត្តទុកដាក់ជាទីបំផុត។ក្នុងនោះ គ្រប់បណ្តាទូតនានាដែលជាមិត្តរបស់កម្ពុជា ពេលឈានជើងមកដល់ប្រទេសកម្ពុជា គឺមិនអាចបំភ្លេច ឬមិនជួបលោក កឹម សុខា ឡើយ ដោយគ្រប់បណ្តាទូតប្រទេសនៃលោកសេរីទាំងនោះ តែងជួបលោក កឹម...
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចម៉ែ ប្រោសព្រះរាជទាន ព្រះរាជ អំណោយជូនប្រជារាស្រ្ត១៦៥ គ្រួសារក្នុងខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យ៖ ស្ថិតក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់ចំពោះសុខទុក្ខនៃការរស់នៅរបស់បងប្អូនប្រជានុរាស្រ្តជាកូនចៅ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង នាំយកនូវព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម និងទាន់ពេលវេលា ប្រោសព្រះរាជទានជូនបងប្អូនប្រជារាស្ត្ររងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន១៦៥គ្រួសារ...
លោក កឹម សុខា មិនអាចបំភ្លេចសកម្មជនមូលដ្ឋាន ប្រជាពលរដ្ឋ និងចាស់ជរាបានឡើយ
កំពង់ឆ្នាំង៖ ក្នុងនាមេដឹកនាំ ដែលប្រកាន់ភ្ជាប់ដោយគោលជំហរជាតិនិយម លោក កឹម សុខា ជានិច្ចជាកាល ទោះស្ថិតក្នុងតំណាក់កាលណាក៏ដោយ រូបលោមិនដែលភ្លេចសកម្មជនមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋអ្នកគាំទ្រ ព្រមទាំងចាស់ជរាបានឡើយ។ការមិនភ្លេចនេះហើយ បានធ្វើឱ្យលោក កឹម សុខា កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ ដែលជាថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ...
ប្រជាសហគមន៍រងគ្រោះដីធ្លីចំនួន៣ ប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ខួបលើកទី១១១
កំពង់ស្ពឺ៖ ប្រជាពលរដ្ឋសហគមន៍រងគ្រោះដីធ្លីប្រមាណាជាង៥០០នាក់ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ បានរួមគ្នាប្រារព្ធ ទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ឆ្នាំ២០២២ ខួបលើកទី១១១ ក្រោមប្រធានបទ «ស្ត្រីដើម្បីកិច្ចគាំពារសង្គម និងសិទ្ធិដីធ្លី»។ក្នុងកម្មវិធីខាងលើ ត្រូវបានអញ្ជើញចូលរួម ពីតំណាងក្រុមប្រឹក្សាសហគមន៍អមលាំង តំណាង មន្ត្រីប៉ុស្តិ៍រដ្ឋបាល មេភូមិ...