Monday, September 15, 2025

ស្មារតីជាតិនិយមរបស់លោក កឹម សុខា បង្ហាញឱ្យមហាជន ជាតិ និងអន្តរជាតិ ឃើញពីវីរៈភាពដ៏អង់អាចក្លាហានរបស់លោកក្នុងនាមមេដឹកនាំគំរូ

ត្បូងឃ្មុំ៖ លោក កឹម​ សុខា ស្ទើរពេញមួយជីវិតរបស់ខ្លួន បានលះបង់គ្រប់យ៉ាង ដើម្បីជាតិ និងប្រជាពល​រដ្ឋ​កម្ពុជា ព្រោះ​តែលោកចង់ឃើញពលរដ្ឋរស់ក្នុងប្រទេសដែលមានការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិប​តេយ្យ សុខ​សន្តិភាពពិតប្រាកដ និងការរីកចម្រើនរបស់ជាតិជាដើម។ក្នុងនោះលោក កឹម សុខា ជានិច្ចជាកាល បានប្រកាសពីគោលជំហរគ្មានងាករ៉េ «មិនយកខ្មែរណាជា​សត្រូវ»  ហើយក៏មិនប្រកាន់យកគោលការណ៍ «ទឹកឡើងត្រីស៊ីស្រមោច...

លោក សាយ សំអាល់៖ កងទ័ព គឺជាឆ្អឹងខ្នងរបស់កម្ពុជា

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងពិធីសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ដល់នាយនាវី នាយនាវីរង និងពលនាវិក មូលដ្ឋានសមុទ្ររាម នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ បានលើក​ឡើង​ថា «កងទ័ព គឺជាឆ្អឹងខ្នងរបស់កម្ពុជាយូរអង្វែងទៅមុខទៀត យើងមិនអាចធ្វេសប្រហែសបានទេ ហើយ​យើងក៏មិនមានជម្រើសក្រៅពីធ្វើយ៉ាងណារក្សាបាននូវឧត្តមប្រយោជន៍ជាតិរបស់យើង»។

លោក កឹម សុខា មិនធ្វើសកម្មភាពនយោបាយ តែមិនមានន័យថា​លោកនិងមិនធ្វើនយោបាយរហូតនោះឡើយ

ព្រៃវែង៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ ដ៏មានប្រជាប្រិយភាព និងមានការទទួលស្គាល់ជាអន្តរជាតិ​ លោក កឹម សុខា នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសួរសុខទុក្ខបង​ប្អូនប្រ​ជា​ពល​រដ្ឋ និងអ្នកគាំទ្រនៅខេត្តព្រៃវែង។ដោយក្តីនឹករលឹក បងប្អូនប្រជាពលរដ្ឋ បានអញ្ជើញមកជួបលោក កឹម សុខា ដោយទឹកមុខរីករាយ ព្រោះ​តែ​រយៈពេលជាច្រើនខែមកហើយ...

កងការពារព្រំដែនគោកលេខ៤០៣ ទទួលរថយន្តសង្គ្រោះមួយគ្រឿង ពីឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

បាត់ដំបង៖ លោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការកងការពារព្រំដែនគោកលេខ៤០៣ នៅព្រឹកថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២២នេះ បានទទួលរថយន្តសង្គ្រោះមួយគ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេ​បញ្ជា​ការ​កងទ័ពជើងគោក និងលោកជំទាវ។

សម្ដេចតេជោ ជួបពិភាក្សាការងារជាមួយអ្នកសម្របសម្រួលអង្គការ​សហប្រជា​ជាតិ​ប្រចាំកម្ពុជា ក្រោយចប់អាណត្តិ

ភ្នំពេញ៖ សម្ដេចតេជោ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោកស្រី ប៉ូលីន ថាំមីស៊ីស (Pauline Tamesis) ប្រធានសម្របសម្រួលអង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំនៅ​កម្ពុជា បានជួបពិភាក្សាការងារ និងជម្រាបលា ក្រោយចប់បេសកកម្មការងារនៅកម្ពុជា ដែលជំនួបនេះត្រូវ​បាន​​ធ្វើឡើងនៅវិមានសន្តិភាព។ក្នុងជំនួបនោះ លោកស្រី...

សន្និសីទអន្តរជាតិថា លោក កឹម សុខា គឺជាអ្នក សន្តិភាពនិយម តស៊ូដើម្បីសេរី​ភាព និងយុត្តិធម៌

ភ្នំពេញ៖ លោក កឹម សុខា នឹងមិនឯកោឡើយ ហើយប្រទេសលោកសេរីខាង​លិច ពិសេសសហរដ្ឋអា​មេរិក នឹងមិនបំភ្លេចរូបលោកផងដែរ។លោក កឹម សុខា គឺជាវីរបុរស ដែលបានលះបង់អាយុជីវិត​ក្នុងការសាបព្រួសឱ្យពលរដ្ឋ​យល់ដឹង​ពីគុណ​តម្លៃ​នៃសេរីភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលគួរឱ្យគោរព និងកោតសរសើរ ហើយលោក​សម​នឹង​ទទួលបាននូវមេដៃសេរីភាព និងសន្តិភាព...

ក្រឡាប់ ហាយឡែនឌ័រ ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៦នាក់

បន្ទាយមានជ័យ៖ គ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ បានកើតឡើងកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ នៅ​លើ​ផ្លូ​វអាស៊ាន ចំណុចផ្លូវចូលភូមិកណ្តោល សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។គ្រោះថ្នាក់ចរាចរណ៍នេះបង្ករឡើងដោយ រថយន្តហាយឡែនឌ័រ ក្រឡាប់ខ្លួនឯង បណ្តាលអោយមនុស្ស​...

វិស័យឯកជនមានតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់​និរន្តរ​ភាព​បរិស្ថាន ​និងការរស់នៅស្អាត

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ បានជួបជាមួយលោក Donald Kanak ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Prudential Insurance Growth Market នៅទីស្ដីការក្រសួងបរិស្ថាន។ក្នុងជំនួបនោះលោក សាយ...

មេធាវី៖ ការចុះជួបប្រជាពលរដ្ឋរបស់លោក កឹម សុខា មិនបានបំពាន​បំរាម​តុលា​ការ ឬដើរហួសបន្ទាត់ក្រហមអ្វីឡើយ

ភ្នំពេញ៖ ស្រមោលអឌិតកាល នៃអតីតមេបក្សប្រឆាំងដ៏មានឥទ្ធិពលនៅកម្ពុជា បានធ្វើឱ្យគណបក្សនយោ​បាយមួយចំនួន រួមទាំងគណបក្សកាន់អំណាចផង តាមរយៈអ្នកនាំពាក្យ ហាក់មានការព្រួយបារម្ភ និងព្រ​មានលោក កឹម សុខា ប្រយ័ត្នដើរលើសបន្ទាត់ក្រហមតុលាការ។យ៉ាណា សកម្មភាពនានារបស់លោក កឹម សុខា នាពេលកន្លងមក តាមរយៈមេធាវី ឆ្លើយតបវិញភ្លាមៗថា តាម​ខ្លឹមសារនៃដីកាសម្រេចកែប្រែការត្រួតពិនិត្យតាមផ្លូវតុលាការលេខ៨៨០៤...

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីសម្ពោធ ដាក់ឱ្យ ប្រើប្រាស់ អគារ មជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ​ រួមជា​មួយ ឯកឧត្តម Park Heung kyeong ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៅមនី្ទរពេទ្យ​ព្រះ​អង្គឌួង។
- Advertisement -