Monday, September 15, 2025

សម្តេចតេជោ អញ្ជើញទៅចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នៅសហរដ្ឋអាមេរិក

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅសហរដ្ឋអាមេរិក,បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុនពីថ្ងៃទី២១ដល់ថ្ងៃ២៨ ខែកញ្ញាឆ្នាំ២០២២។

សម្តេចតេជោ និងអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក

ភ្នំពេញ៖ សម្តេចតេជោ ប្រមុខរដ្ឋាភិបាល នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ស្អែកនេះ នឹងអញ្ជើញដឹកនាំគណៈប្រតិភូ ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នាទីក្រុងញូយ៉កសហរដ្ឋអាមេរិក។សម្តេចបានញ្ជាក់ទៀតថា បន្ទាប់ពីនោះនឹងបន្តដំណើរទៅទស្សនកិច្ចផ្លូវការនៅគុយបា ព្រមទាំងបន្តដំណើរមកទីក្រុងតូត្យូ ប្រទេសជប៉ុន ដើម្បីចូលរួមបុណ្យសព ឯកឧត្តមស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន។ព្រមជាមួយគ្នានេះ សម្តេចក៏បានផ្ញើការនឹករលឹកដល់បងប្អូនដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា...

សម្តេចតេជោ នឹងអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ នៅព្រឹកថ្ងៃអង្គារ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ កិច្ចសំណេះសំណាលនេះ នឹងធ្វើឡើងនៅភូមិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរនឹងការរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

សម្តេចតេជោ ហ៊ុន សែន៖ ពេលបាយជាមួយកូនៗ មិនយករឿងមិនសប្បាយចិត្ត បាត់ឃ្លានបាយមកនិយាយនោះឡើយ

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្ហោះរូបចំនួន៤សន្លឹកពេលស្រស់ស្រូបអាហារជុំកូនប្រុសស្រីទាំង៥នាក់។ សម្តេច បានមានប្រសាសន៍ថា នៅពេលស្រស់ស្រូបអាហារជាមួយកូនៗ មិនយករឿងមិនសប្បាយចិត្ត និងបាត់ឃ្លានបាយមកជជែកនោះឡើយ។

រដ្ឋាភិបាល អនុញ្ញាតឱ្យជនបរទេស រស់នៅកម្ពុជាចាប់ពី២ឆ្នាំឡើង អាចធ្វើបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ រយៈពេល១ឆ្នាំម្ដងដោយមិនបង់ថ្លៃ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់នូវការអនុញ្ញាតឱ្យជនបរទេស ឬវិនិយោគិនស្នាក់នៅក្នុងប្រទេស ស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ រយៈពេលមួយឆ្នាំម្ដង ដោយមិនបង់ថ្លៃ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់គ្រឹះស្ថានអង្គរនាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២។ប្រាសាទអង្គរវត្តសេចក្ដីជូនដំណឹងដ៏ដែលនេះ បានបញ្ជាក់ថា ដើម្បីជំរុញទេសចរណ៍ផ្ទៃក្នុង...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ជាង ៣,០០០នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុបប្រមាណ ៣,០៧៥នាក់។និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ រួមមាន ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដែលបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ និងឆ្នាំសិក្សា២០២០-២០២១ ដោយក្នុងនោះមាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោ...

កម្លាំងចម្រុះនៃស្នងការរដ្ឋាននគរបាលខេត្ត ចុះប្រមូលក្រុមក្មេងដែលពពាក់ពពូនគ្នាពេលយប់តាមសួនសាធារណៈ ក្នុងក្រុងបាត់ដំបង

បាត់ដំបង៖ កងកម្លាំងចម្រុះ នៃស្នងការរដ្ឋាននគរបាល ខេត្តបាត់ដំង កាលពីយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ បានចុះប្រតិបត្តិការ ឃាត់ខ្លួនក្រុមក្មេងប្រមូលផ្តុំគ្នាតាមទីសាធារណៈពេលយប់យ៉ាងអាណាធិបេយ្យ ស្ថិតនៅចំណុចក្រុមទី៣ ភូមិរំចេក៤ សង្កាត់រតនះ ក្រុង/ខេត្តបាត់​ដំបង។ក្នុងប្រតិបត្តិការខាងលើ កម្លាំងចម្រុះនៃស្នងការរដ្ឋាននគរបាលខេត្ត បានឃាត់ខ្លួនក្រុមក្មេងៗទំយើល សរុបចំនួន៧៩នាក់ ស្រី១៩នាក់ ដោយក្នុងនោះសមត្ថកិច្ចបានរកឃើញ មុខសញ្ញាជួញដូរថ្នាំ​ញៀ​ន​ចំនួន០២នាក់ និងប្រើប្រាស់ដំបង...

អភិបាលថ្មី ខេត្តព្រះវិហារ ធ្វើពិធីបួងសួង ក្រោយចូលកាន់តំណែង

ព្រះវិហារ៖ អភិបាលថ្មី នៃខេត្តព្រះវិហារ ​និងជាកូនប្រុសលោកនាយឧត្តមសេនីយ៍ គន់ គីម គឺ លោក គីម ឬទ្ធី រយៈពេល២ថ្ងៃជាប់គ្នា បានដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញធ្វើពិធីបួងសួង សុំសេចក្តីសុខ សេ​ចក្តីចម្រើន ក្រោយចូលកាន់តំណែងថ្មីៗ។

ក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាឱកាសដែលលោក កឹម សុខា បានជួបមិត្តបរទេសទាំងនោះ នៃប្រទេសប្រជាធិបតេយ្យ

ភ្នំពេញ៖ ក្រោយបិទបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីការបទេសអាស៊ាន នៅកម្ពុជា មិត្តបរទេស នៃប្រទេសប្រជាធិបតេយ្យ បានបន្តជួបសំណេះសំណាល ជាមួយលោក កឹម​ សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏៏ធំជាងគេនៅកម្ពុជា ព្រមទាំងការចង់ដឹងពីដំណើរការក្តីរបស់លោកនៅតុលាការផងដែរ។ដូចគ្នានេះ កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ លោក កឹម សុខា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ...

គ.ជ.ប បើកវគ្គបណ្តុះបណ្តាលគ្រូបង្ហាត់ និងមន្ត្រី គ.ជ.ប ស្តីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ បានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី ‍‍«ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២» ដល់គ្រូបង្ហាត់ និងមន្រ្តី គ.ជ.ប នៅទីស្ដីការ គ.ជ.ប ក្រោមអធិបតីភាព លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប។
- Advertisement -