Home ព័ត៌មានជាតិ ព័ត៌មានសង្គម

ព័ត៌មានសង្គម

សម្តេចតេជោ អនុញ្ញាតវីរៈកងទ័ព១៨រូប និងក្រុមគ្រួសារចូលជួបសំណេះសំណាល និងសួរសុខទុក្ខ

ភ្នំពេញ៖ នៅវិមាន៧មករា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែមករា ឆ្នាំ ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យបងប្អូនវីរៈកងទ័ពទាំង១៨រូប និងក្រុមគ្រួសារ ចូលជួបសំណេះសំណាល និងសួរសុខទុក្ខ។ឯកឧត្តម ជា...

ព្រះករុណានិងសម្តេចម៉ែ ព្រះបរមរាជានុញ្ញាត ឱ្យវីរកងទ័ពទាំង១៨រូប ចូលក្រាបបង្គំគាល់

ព្រះកុរណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានវីរយោធិនទាំង១៨រូប ដែលបាននិវត្តន៍មកកាន់មាតុប្រទេសវិញ ចូលក្រាបថ្វាយបង្គំគាល់ និងប្រទានព្រះរាជអំណោយ នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦។

ពិធី «ដើរដោយជើងទទេដើម្បីសន្តិភាព» នៅខេត្តសៀមរាប

សៀមរាប៖ ប្រជាជនខ្មែរជាច្រើនរយនាក់ បានជួបជុំគ្នានៅសួនច្បារជិតព្រះរាជដំណាក់ក្រុងសៀមរាបដើម្បីចូលរួមពិធី «ដើរដោយជើងទទេដើម្បីសន្តិភាព» ដែលជាដំណើរក្បួនសន្តិភាពសាធារណៈមួយដោយអហិង្សា ដែលមានគោលបំណងផ្ញើសារដ៏មានអត្ថន័យទៅកាន់សហគមន៍អន្តរជាតិ ថា កម្ពុជាគឺជាប្រទេសដែលគាំទ្រសន្តិភាព សេចក្តីថ្លៃថ្នូរ និងការពារជីវិតមនុស្ស។ នេះបើយោងតាម AKP ។អ្នកទាំងអស់គ្នា ដែលបានមកជួបជុំគ្នានៅទីនេះ ដើម្បីបង្ហាញនូវស្មារតីសាមគ្គីជាតិខ្មែរតែមួយ និងសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតពោះប្រទេសជាតិ និងប្រជាជន។...

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ និងលោកជំទាវ អញ្ជើញចុះសួរសុខទុក្ខកងទ័ពជួរមុខរងរបួស ដែលសម្រាកព្យាបាលនៅគេហដ្ឋាន ខេត្តកំពង់ធំ

កំពង់ធំ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ និងលោកជំទាវ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ពជួរមុខឈ្មោះ ស៊ិន គឹមឈន...

ឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ផ្ដល់រថយន្ត ស្ទូច សណ្ដោង ធុនធ្ងន់ ចំនួន...

កណ្ដាល៖ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានទទួលរថយន្ត ស្ទូច សណ្ដោង ធុនធ្ងន់ ចំនួន២គ្រឿង ពីឯកឧត្តម ភឺន ផល្លា និងលោកជំទាវឧកញ៉ា សាយ សោភា ដោយត្រូវបានប្រគល់ជូន លោក...

«ពន្លឺទៀនដើម្បីសន្តិភាព ព្រមទាំងពិធីសមាធិសុំសេចក្តីសុខជូនប្រជាជាតិកម្ពុជា»

ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាភ្ញៀវបរទេស កំពុងធ្វើការ និងស្នាក់នៅក្នុងខេត្តសៀមរាប បានប្រមូលផ្តុំគ្នាអុជភ្លើងទៀន ដើម្បីសម្តែងអារម្មណ៍សោកសៅកើតឡើងពីសោកនាដកម្មនៃសង្គ្រាម និងទាមទារនូវសុខសន្តិភាពពេញលេញជូនប្រជាជនកម្ពុជា ។ អ្វីដែលពួកគាត់បាននឹងកំពុងធ្វេី គឺចង់បង្ហាញទៅកាន់ពិភពលោកថា ពួកគាត់ចង់ឱ្យសង្គ្រាមឆាប់ចប់ ហេីយនាំមកនូវសន្តិភាពមកវិញ។

យោធភូមិភាគ៤ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បរិច្ចាគថវិកាចំនួន ១០០,០០០,០០០រៀល ជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧

សៀមរាប៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគ៤ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បាននាំយកថវិកាចំនួន ១០០,០០០,០០០ រៀល (មួយរយ លានរៀន)ដែលទទួលបានពីវិភាគទានប្រចាំឆ្នាំរបស់នាយទាហាន នាយទាហានរង និងពលទាហាន មកបរិច្ចាគជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផា សៀមរាប)។

ឯកឧត្តម ស៊ុយ ឆៃលាង សំណេះសំណាលនិងលើកស្លាកគណបក្ស នៅឃុំផ្សារដែក ស្រុកពញាឮ

ឯកឧត្តម ស៊ុយ ឆៃលាង ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកណ្តាល អមតំណើរដោយ ឯកឧត្តម ឃួន សុវណ្ណ អនុប្រធាន និងលោក ថន សុវណ្ណា ប្រធានគណៈកម្មាធិការគណបក្សស្រុកពញាឮ រួមជាមួយថ្នាក់ដឹកជាច្រើនរូបទៀត អញ្ជើញជួបសំណេះសំណាល ជាមួយសកម្មជនមូលដ្ឋាន និងធ្វើពិធីលើកស្លាកគណបក្សតាមបណ្តាលផ្លូវលេខ៥១ ក្នុងភូមិផ្សារដែកលើ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៩...

ឯកឧត្តម ម៉ៅ សុផាន់ ប្រកាសចាត់តាំង និងកែសម្រួលក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកសង្គមថ្មី

ព្រះវិហារ៖ ឯកឧត្តម ម៉ៅ សុផាន់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រះវិហារ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាស ស្តីពី ការចាត់តាំង និងកែសម្រួលក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ៕

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក នៅទីក្រុងគូឡាឡាំពួ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កិច្ចពិគ្រោះយោបល់នេះបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាស៊ានចំពោះកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) ដើម្បីសន្តិភាព និងដំណោះស្រាយយូរអង្វែងនៅមីយ៉ាន់ម៉ា។ដើម្បីធានាថា កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច...