នយោបាយ

On each category you can set a Category template style, a Top post style (grids) and a module type for article listing. Also each top post style (grids) have 5 different look style. You can mix them to create a beautiful and unique category page.

អតីតសកម្មជន អតីតគណបក្សសង្គ្រោះជាតិ និងសកម្មជនសង្គម បរិស្ថាន ត្រូវបានដោះលែងជាបន្តបន្ទាប់

ភ្នំពេញ៖ ជំនោរវិច្ឆិកា អាចនិយាយបានថា ជារដូវកាលនៃការដោះលែងអតីតសកម្មជន អតីតគណបក្សសង្គ្រោះជាតិ និងសកម្មជនសង្គម បរិស្ថាន ឱ្យមានសេរីភាពឡើងវិញ ក្រោយពួកគេត្រូវបានអនុវត្តទោស ក្នុងពន្ធនាគារតាមកាលកំណត់របស់តុលាការ។ក្នុងនោះ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តុលាការ បានសម្រេចដោះលែងលោក ហ៊ុន វណ្ណៈ និងលោកស្រី ឈឿន ដារ៉ាវី ដែលជាយុវជនខ្មែរថាវរៈ ឱ្យមានសេរីឡើងវិញពីពន្ធនាគារព្រៃស និង PC ព្រមទាំងលោក ប៉ែន ចាន់សង្គ្រាម អតីតសកម្មជន អតីតគណបក្សសង្គ្រោះជាតិ ពីពន្ធនាគារព្រៃសដូចគ្នា។

គណបក្សខ្មែរស្រឡាញ់ជាតិ ថា ថ្ងៃ៩ វិច្ឆិកា ១៩៥៣ និងថ្ងៃ២៣ តុលា ១៩៩១ គឺជាការបញ្ចប់ជម្លោះរវាងខ្មែរ និងខ្មែរ និងបញ្ចប់ការឈ្លានពានបរទេសមកលើកម្ពុជា ដែលជាស្នាមព្រះហស្ថដ៏ថ្លៃថ្លារបស់ព្រះបរមរតនកោដ្ឋ

ភ្នំពេញ៖ ខួប៦៨ឆ្នាំ នៃថ្ងៃបុណ្យឯករាជ្យជាតិ គឺជាការរំលឹកពីវរភាពដ៏ថ្លៃថ្លា របស់អង្គព្រះមហាក្សត្រ ព្រះបាទនរោត្តម ស៊ីហនុ ព្រះបរមរតនកោដ្ឋ ចំពោះការទាមទារឯករាជ្យ​បានពីបរទេស នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។វីរភាពនៃស្នាមព្រះហស្ថរបស់ទ្រង់ ស្ថិតជាប់ក្នុងក្រអៅបេះដូងកូនខ្មែរគ្រប់រូប និងគ្រប់ជំនាន់ ដែលកម្ពុជា ចាប់តាំងពីពេលនោះមក នៅថ្ងៃទី០៩ ខែវិច្ឆិកា តែងតែប្រារព្វ ទិវាបុណ្យឯករាជ្យជាតិ មិនដែលខកខានម្តងណាឡើយ ដោយមានការយាងចូលរួមប្រទាន និងពន្លត់ភ្លើងជ័យ ពីអង្គព្រះមហាក្សត្រ អមដោយថ្នាក់ដឹកនាំគ្រប់ក្រសួងស្ថាប័ន មន្ទីរនៅទូទាំងប្រទេសប្រារព្វពិធីបុណ្យឯករាជ្យជាតិ។

យុវជនខ្មែរថាវរៈ និងអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានដោះលែងនៅថ្ងៃនេះ

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សមាជិកយុវជនខ្មែរថាវរៈ អនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងអតីតសកម្មជន អតីតគណបក្សសង្គ្រោះជាតិ ចំនួន២រូបទៀត ត្រូវបានដោះលែងឱ្យមានសេរីភាពវិញហើយ។ការដោះលែងឱ្យមានសេរីភាព លើលោក មាន​ ព្រហ្មមុនី​​ អនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត​ សារ៉ាយ​.លោក ថា​ ឡាវី​ សមាជិកយុវជនខ្មែរថាវរៈ​ និងអតីតសកម្មជន អតីតគណបក្សសង្គ្រោះជាតិ ចំនួន២រូបទៀត គឺលោក ឈួ​ ផេង​ និងលោក ជុំ​ ពុទ្ធី  ក្រោយពួកគេជាប់ពន្ធនាគារអស់រយៈពេលជាង១ឆ្នាំ...

ឈាមអ្នកបន្តវេន ខ្មែរស្រឡាញ់ជាតិ សន្ទុះដូចព្រួញមេឃា ទម្លុះភាពអយុត្តិធម៌សង្គម ដើម្បីនាំមកនូវការផ្លាស់ប្តូរ

ភ្នំពេញ៖ ឈាមអ្នកបន្តវេនសង្គ្រោះជាតិ ក្នុងនាមគណបក្សខ្មែរស្រឡាញ់ជាតិ ក្នុងព្យុះព្យោមា រយៈពេលជិត២ឆ្នាំមកនេះ បានសម្រេចបេសកកម្មរបស់ខ្លួនសំខាន់ៗជាច្រើននៅមូលដ្ឋាន ដើម្បីបំណងពលរដ្ឋម្ចាស់ឆ្នោត ដែលភក្តីភាពលទ្ធិប្រជាធិបតេយ្យ។បេសកកម្មរបស់គណបក្សខ្មែរស្រឡាញ់ជាតិ បន្តស្មារតីសង្គ្រោះជាតិ មានសន្ទុះដូចព្រួញមេឃា ក្នុងការទម្លុះភាពអយុត្តិធម៌សង្គម នាំមកនូវការផ្លាស់ប្តូរនៅឆ្នាំ២០២២ខាងមុខនៅថ្នាក់មូលដ្ឋាន ដែលជាសសរស្តម្ភដ៏រាំងមាំ បន្ទាប់ឈោងចាប់យកជ័យជំនះកំពូលនៅឆ្នាំ២០២៣។នេះនៅមិនទាន់និយាយពីរចសម្ព័ន្ធមូលដ្ឋានក្នុងពេលបច្ចុប្បន្ន កម្លាំងណែនណាន់តាន់តាប់ត្រៀមប្រយុទ្ធជានិច្ចក្នុងស្មារតីសង្គ្រោះជាតិ ស្ទើរទូទាំងផ្ទៃប្រទេស ខុសពីគណបក្សដែលកើតមុនថ្មីចាស់ក្រោយទាំងអស់ ដែលមានកម្លាំងរសាត់អណ្តែតដូចចកកណ្តាលទន្លេមិនដឹងកោះត្រើយនោះ ដែលអ្នកខ្លះរកតែមេដៃគាំទ្រក្នុងសម្លេងតម្កល់ទុកនៅក្រសួងមហាផ្ទៃក៏ជំពាក់ ស៊ីម៉ាងសិនក៏មាន។មេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ បានបង្ហើបប្រាប់ឱ្យដឹងថា...

គណបក្សកែទម្រង់កម្ពុជា ហៅការកែរដ្ឋធម្មនុញ្ញ គឺជាការបង្ហាញនូវការអើសអើងនយោបាយរវាងខ្មែរនិងខ្មែរ

ភ្នំពេញ៖ គណបក្សកែទម្រង់កម្ពុជា ដែលទើបទទួលបានបុព្វសិទ្ធិ ក្នុងសកម្មភាពនយោបាយរបស់ខ្លួន កាលពីពេលថ្មីៗនេះ បានចេញសេចក្តីថ្លែងការណ៍ ចំពោះការកែរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ដើម្បីតម្រូវថ្នាក់ដឹកនាំកំពូល ចំនួន៤ស្ថាប័ន ត្រូវតែមានសញ្ជាតិខ្មែរតែមួយ។គណបក្សកែទម្រង់កម្ពុជា ក្នុងសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ និងទើបត្រូវបានធ្វើការចុះផ្សាយជាសាធារណៈ នៅថ្ងៃសៅរ៍ ទី០៩ ខែតុលា ឆ្នាំ២០២១ ចុងសប្តាហ៍នេះបានលើកឡើងថា គណបក្សកែទម្រង់កម្ពុជា យល់ឃើញថា ការកែរដ្ឋធម្មនុញ្ញដើម្បីធ្វើការដកហូតសិទ្ធិនេះ និងធ្វើឱ្យប៉ះពាល់ដល់ស្មារតីឯកភាពជាតិ ដែលជាចំណុចសំខាន់មានចែងក្នុងបុព្វកថារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ប្រធានគណបក្សឆន្ទៈខ្មែរ ថាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កំណត់អោយអ្នកដឹកនាំស្ថាប័នកំពូលរបស់ជាតិ មានសញ្ជាតិខែ្មរតែមួយ គ្រាន់តែជាល្បែងនយោបាយ

ភ្នំពេញ៖ កូនប្រុសពៅ របស់អ្នកនយោបាយចាស់វស្សាលោក គង់ គាំ និងជាប្រធានគណបក្សឆន្ទៈខ្មែរ ព្រមទាំងជាសមាជិក ឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ផងនោះ លោក គង់ មុនីកា នៅបន្ទាប់ពីសម្តេចប្រមុខរដ្ឋាភិបាល សម្រេចឱ្យធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលនឹងកំណត់អ្នកដឹកនាំស្ថាប័នកំពូលរបស់ជាតិ ត្រូវតែមានសញ្ជាតិខែ្មរតែមួយ ថា គ្រាន់តែជាល្បែងនយោបាយរបស់អ្នកនយោបាយចាស់វស្សាតែប៉ុណ្ណោះ។លោក គង់ មុនីកា បានលើកឡើងទៀតថា តាមពិតទៅ ជនជាតិខ្មែរគ្រប់រូប បើទោះជាកាន់សញ្ជាតិដទៃផ្សេងថែមទៀត ក៏នៅតែជាធនធានមនុស្ស ដើម្បីចូលរួមដឹកនាំ និងអភិវឌ្ឍមាតុប្រទេសបានដូចគ្នា។ លោកថា ផ្ទុយទៅវិញ អ្វីដែលជាការព្រួយបារម្ភ គឺជនជាតិដទៃ...

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា ស្នើក្រសួងយុត្តិធម៌ស៊ីប សហការស្រាវជ្រាវជុំវិញការចោទប្រកាន់បំផ្លើសការពិតចំពោះ ថា សម្តេចតេជោ ហ៊ុន សែន មានសញ្ជាតិស៊ីប

ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌កម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើលិខិតមួយច្បាប់ទៅលោកស្រី STEPHIE DRACOS រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ប្រទេសស៊ីប ដើម្បីស្នើសុំកិច្ចសហការស្រាវ​ជ្រាវ​ជុំវិញការចោទប្រកាន់បំផ្លើសការពិតចំពោះថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានលិខិត​ឆ្លង​ដែនស៊ីប ឬសញ្ជាតិស៊ីប។តាមលិខិត របស់ក្រសួងយុត្តិធម៌កម្ពុជា បានបញ្ជាក់ថា នាពេលថ្មីៗនេះ មានសារព័ត៌មាន មួយចំនួន ដូចជា The Guardian និង The Washington...

លោក យឹម ស៊ីណន ស្នើប្រមុខរដ្ឋាភិបាល លើកលែងការចោទប្រកាន់មកលើខ្លួន និងសហការី៩រូបផ្សេងទៀត

ភ្នំពេញ៖ បុរសមុខរាតែងមានរិទ្ធិ សំដីនិយាយពិតមិនមុសា ឃើញខុសថាខុស ឃើញត្រូវថាត្រូវ មិនដែលធ្វើជាមនុស្សជ័រព្នៅ រំខានជនណាឡើយ នោះគឺ យឹម ស៊ីណន អតីតប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ ប្រចាំនៅប្រទេសកូរ៉េខាងត្បូង។លោក យឹន ស៊ីណន គឺជាសកម្មជនដ៏ស្មោះត្រង់ជាមួយលោក សម រង្ស៊ី ជាច្រើនឆ្នាំមកហើយ ចំណែកការដឹកនាំកម្លាំងចលនាយុវជន ប្រចាំនៅប្រទេសកូរ៉េខាងត្បូងរបស់លោក ក៏រឹងមាំកក្រើកដល់ព្រះឥន្ទ បារម្ភកម្លាំង ទ័ពស្រួចដែលកញ្ជ្រោលពីប្រទេសកូរ៉េខាងត្បូងមក។លោក យឹម...

លោក កឹម សុខា ទទួលជួប ឯកអគ្គរដ្ឋទូត អាល្លឺម៉ង់ និងសហការី ជជែកបញ្ហាសំខាន់ៗមួយចំនួនរបស់កម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា និងសហការី បានអញ្ជើញចូលជួបជាមួយលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នាគេហដ្ឋានរបស់លោក​ក្នុងទីក្រុងភ្នំពេញ។ក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ អមដោយសហការីពីររូប ដែលទើបមកកាន់តំណែងថ្មី គឺ លោក ចូសថ៍ ខាឌែល អនុប្រធានបេស​កកម្មទូត និងលោកស្រីបណ្ឌិត អេនជេលីកា ស្តៅឌ័រ លេខាទីមួយ ក៏បានមកសម្តែងការគួរសមជារូបលោកដោយផ្ទាល់ផងដែរ ដែលនេះជាកិត្តិយសបំផុត ដែលអ្នកនយោបាយស្មោះ​ត្រង់ចំពោះជាតិ លោក កឹម សុខា...

គណបក្សខ្មែរស្រឡាញ់ជាតិ រៀបចំយុទ្ធសាស្រ្ត បង្កើនសកម្មភាពការងារ ក្រោយប្រកាសជាផ្លូវការបេក្ខភាព គណៈកម្មាធិការនាយក

ភ្នំពេញ៖ គណបក្សខ្មែរស្រឡាញ់ជាតិ ដែលប្រកាសខ្លួនជាអ្នកបន្តស្មារតីសង្គ្រោះជាតិ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ បានរៀបចំប្រជុំបេក្ខភាពគណៈកម្មាធិការនាយករបស់ខ្លួនជាផ្លូវការ ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលមានចំនួនសរុប៤៥រូប ក្នុងដំណាក់កាលដំបូង។ការប្រកាសបេក្ខភាពគណៈកម្មាធិការនាយករបស់គណបក្សមួយនេះ ក្រោយខកខានកាលពីពេលកន្លងទៅ និងតម្រូវជាចាំបាច់ដែលគណបក្សខ្មែរស្រឡាញ់ជាតិ ត្រូវរៀបចំក្បាលម៉ាស៊ីនគណបក្ស ដើម្បីរៀបចំយុទ្ធសាស្រ្ត បង្កើនសកម្មភាពការងារ តាមផែនការណ៍ដែនបានសម្រេចជាផ្លវការ របស់ថ្នាក់ដឹកនាំនៃគណកម្មាធិការអចិន្ត្រៃយ៍គណបក្ស។បេក្ខភាព គណៈកម្មាធិការនាយក គណបក្សខ្មែរស្រឡាញ់់ជាតិក្នុងនោះ បើតាមលោក សៀវ វិសុទ្ធ...