នយោបាយ

On each category you can set a Category template style, a Top post style (grids) and a module type for article listing. Also each top post style (grids) have 5 different look style. You can mix them to create a beautiful and unique category page.

សវនាការលោក កឹម សុខា ត្រូវបានលើកពេលទៅសប្តាហ៍ក្រោយវិញ ដោយសារមូលហេតុមួយនេះ…….!

ភ្នំពេញ៖ សវនាការបន្តលើលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលនិងត្រូវធ្វើនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ស្អែកនេះ ត្រូវបានលើកពេលទៅសប្តាហ៍ក្រោយហើយ។ការលើកពេលសវនាការលោក កឹម សុខា បណ្តាលមកពីមេធាវីដើមបណ្តឹងម្នាក់ ក្នុងចំណោម៤នាក់ បានឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីមេធាវីរូបនោះ ប្រជុំពិនិត្យឯកសារជាមួយមេធាវី ដែលបានឆ្លងកូវីដ១៩។ កត្តានេះហើយ ធ្វើឱ្យមេធាវីដើមបណ្តឹងផ្សេងទៀត ត្រូវធ្វើចត្តាឡីស័ក។ នេះបើយោងតាមលិខិតស្នើសុំលើកពេលសវនាការរបស់មេធាវី​ដើមបណ្តឹង កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ដាក់ជូនចៅក្រម ហើយត្រូវបានចំណារអនុញ្ញាត នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដែលសវនាការបន្តលើលោក កឹម...

គណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក ផ្ញើសារជូនពរលោក កឹម សុខា និង ក្រុមគ្រួសារ ក្នុងឱកាសចូលឆ្នាំសកល ២០២២

ភ្នំពេញ៖ ឆ្លៀតក្នុងឱកាស ពិធីចូលឆ្នាំថ្មី           ឆ្នាំសកល២០២២ គណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក CNRP-USA បានផ្ញើសារជូនពរលោក កឹម សុខា និងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូណ៌ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការ ចាប់ពីឆ្នាំ២០២២នេះតរៀងទៅ។ជាពិសេស ក្នុងលិខិតជូនពរឆ្នាំថ្មី របស់គណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក...

អ្នកឧកញ៉ា គិត ម៉េង និងភរិយា ជួបសម្តែងការគួរសមសួរសុខទុក្ខ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី នៅគេហដ្ឋាន

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Royal Group រួមទាំងភរិយា ព្រមទាំងកូនៗទាំង៤នាក់ កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញចូលជួបសម្តែងការគួរសម និងសួរសុខទុក្ខ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី នៅគេហដ្ឋាន។ក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលបានអនុញ្ញាតឱ្យលោក...

ជីវ កត្តា៖ ស្រ្តីដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកសាងសេចក្ដីសុខ សុភមង្គលគ្រួសារ រួមទាំងការកសាងសន្តិភាព និងការចូលរួមអភិវឌ្ឍប្រទេសទាំងមូល

ភ្នំពេញ៖ គណបក្សខ្មែរស្រឡាញ់ជាតិ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ បានរៀបចំពីធី ជួបជុំ ចលនាស្រ្តីលើកដំបូងនៅទូទាំងប្រទេស នាទីស្នាក់ការកណ្តាលគណបក្ស ដែលមានស្រ្តីជាថ្នាក់ដឹកនាំមូលដ្ឋានចូលរួមប្រមាណជិត៥០០នាក់ នេះបើតាមការប្រាប់ឱ្យដឹងរបស់ថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ។ក្នុងស្មារតីជាអ្នកនយោបាយ ដែលបន្តវេនពីគណបក្សសង្គ្រោះជាតិ លោក ជីវ កត្តា ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ ថ្លែងក្នុងពិធីជួបជុំខាងលើថា គណបក្សខ្មែរស្រឡាញ់ជាតិ គឺរក្សាគោលជំហរ ៥ចំណុច ដែលជាបុព្វហេតុនាំឱ្យយើងបង្កើតគណបក្សខ្មែរស្រឡាញ់ជាតិនេះឡើង គឺ៖១.បន្តស្មារតីសង្រ្គោះជាតិ

លោក រ័ត្ន សុធី ត្រូវបានតុលាការ ខេត្តបន្ទាយមានជ័យ កាត់ទោស៧ឆ្នាំ ពីបទ រួមគំនិតក្បត់

បន្ទាយមានជ័យ៖ លោក រ័ត្ន សុធី អតីតក្រុមការងារ នៃអតីតគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចផ្តន្ទាទោសចំនួន៧ឆ្នាំ ពីបទ រួមគំនិតក្បត់ តែយ៉ាងណាទោសនេះត្រូវបានព្យួរ។លោក រ័ត្ន សុធី ក្រោយបញ្ចប់ការប្រកាសសាលក្រម នៅម៉ោង១២.៤៥នាទី បានប្រាប់ឱ្យដឹងថា ការសម្រេ​ចរបស់តុលាការ ដោយកាត់ទោសលោកចំនួន៧ឆ្នាំ បើទោះបីជាទោសនោះត្រូវបានព្យួរក្តី តែលោកមិនអាចទទួលយកបានឡើយ។

តុលាការខេត្តបន្ទាយមានជ័យ ប្រកាសសាលក្រមលោក រ័ត្ន សុធី ពីបទ រួមគំនិតក្បត់ នៅថ្ងៃស្អែក

ភ្នំពេញ៖ លោក រ័ត្ន សុធី អតីតក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ និងជាគ្រូបង្រៀនផង នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ស្អែកនេះ តុលាការខេត្តបន្ទាយមានជ័យ និងធ្វើការប្រកាសសាលក្រម លើសំណុំរឿងរបស់លោក ដែលត្រូវរងការចោទពីបទ រួមគំនិតក្បត់ កាលពីអំឡុងឆ្នាំ២០១៧ រហូតដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។បើតាមលោក រ័ត្ន សុធី បានប្រាប់ឱ្យដឹងថា រូបលោកមិនបានចូលរួម គំនិតក្បត់...

តុលាការសម្រេចបន្តសវនាការលោក កឹម សុខា នៅថ្ងៃទី១៩ ខែមករាដើមឆ្នាំ២០២២ខាងមុខ

ភ្នំពេញ៖ ទីបំផុតទៅ ការទន្ទឹងរងចាំរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ និងសហមេធាវី បានមកដល់ហើយ ចំពោះការស្នើសុំបន្តនីតិវិធីតុលាការ ក្រោយផ្អាកមួយរយៈពេលវែង ព្រោះតែបញ្ហានៃការរីករាលដាលជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា។ជាមួយគ្នានោះ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១​ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង តុលាការសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យលោក កឹម សុខា ចូលរួមសវនាការបន្ត នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ពីបទ សន្និដ្ឋិភាពជាមួយរដ្ឋបរទេស ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៥៦៤២-I  ចុះថ្ងៃទី០៣...

លោក ហ៊ុន កុសល ទម្លាយការពិត រឿងលោក សម រង្ស៊ី ដើរចេញពីទិសដៅរួម បង្កើតចលនា និងយន្តការផ្សេងក្រៅពីស្មារតីសង្គ្រោះជាតិ

ភ្នំពេញ៖ លោក ហ៊ុន កុសល មនុស្សជំនិតម្នាក់ ក្នុងចំណោមមនុស្សជំនិតជាច្រើននាក់ទៀតរបស់លោក កឹម សុខា នៅថ្ងៃនេះ បានលើកឡើងពីការដើរបញ្ច្រះទិសរបស់លោក សម រង្ស៊ី ដែលក្បត់ស្មារតីដើមសង្គ្រោះជាតិ។ការក្បត់ស្មារតីដើមសង្គ្រោះជាតិ របស់លោក សម រង្ស៊ី ដែលគ្រប់គ្នាដឹងថា ជាអ្នកនយោបាយមិនដែលឈ្នះ នាយករដ្ឋមន្រ្តីក្នុងក្តីសុបិន្ត និងជាថៅកែបាតុកម្មផងនោះ ត្រូវបានលោក ហ៊ុន កុសល ទម្លាយការពិតជាសាធារណៈថា មនុស្សសុចរិតដែលតាមដាននយោបាយខ្មែរ សុទ្ធតែដឹងច្បាស់ថាលោក សម រង្សី បានដើរចេញពីទិសដៅរួម នៃសម្ព័នភាពជាមួយលោក...

គណបក្សខ្មែរស្រឡាញ់ជាតិ គ្រោងរៀបចំសន្និបាទ ចលនាយុវជន ទូទាំងប្រទេសនៅចុងខែវិច្ឆិកា

ភ្នំពេញ៖ គណបក្សខ្មែរស្រឡាញ់ជាតិ ដែលជាអ្នកបន្តស្មារតីសង្គ្រោះជាតិ ពេលនេះសន្ទុះហាក់កាន់តែខ្លាំង និងរឹងមាំៗ ដែលបង្ហាញឱ្យឃើញពីភាពសាំ ក្នុងការប្រគួតជាមួយគណបក្សកាន់អំណាច។ភាពសាំនយោបាយនៅមូលដ្ឋាន អមដោយកម្លាំងខ្លាំងផងនោះ បានធ្វើឱ្យគណបក្សដែលកើតចេញពីផ្ទៃសង្គ្រោះជាតិ បាននិងកំពុងមានមហិច្ឆិតាយ៉ាងខ្លាំង ក្នុងការប្រគួតប្រជែងដណ្តើមអំណាចនៅមូលដ្ឋានជូនពលរដ្ឋម្ចាស់ឆ្នោតដែលគាំទ្រ និងមានជំនឿចិត្តមកលើខ្លួន ដែលជាមេដឹកនាំដ៏ល្អ ស្មោះត្រង់ជាមួយពលរដ្ឋ នៅឆ្នាំ២០២២ខាងមុខ ដែលជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥។ដូចគ្នានេះ គណបក្សដ៏ក្មេងខ្ចីតែកម្លាំងនយោបាយចាស់វស្សារូបនេះ ក៏បាននិងកំពុងបណ្តុះយុវជន ឱ្យក្លាយជាអ្នកបន្តវេនផងដែរ ក្នុងការផ្តល់ឱកាសឱ្យពួកគេមិនត្រឹមតែជាថ្នាក់ដឹកនាំក្នុងការសម្រេចនយោបាយ និងវាសនាគណបក្ស ព្រមទាំងប្រទេសជាតិប៉ុណ្ណោះទេ ក៏បានផ្តល់ឱកាសឱ្យយុវជន...

គណបក្សភ្លើងទៀនរៀបចំសមាជផ្លូវការ អ្នកគាំទ្រលោក កឹម សុខា ថាលោក សម រង្ស៊ី បែកពីសង្គ្រោះជាតិ និងលោក កឹម សុខា ហើយ

ភ្នំពេញ៖ គណបក្សភ្លើងទៀន របស់លោក ទាវ វណ្ណុល ដែលជាមរតករបស់លោក សម រង្ស៊ី នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ស្អែកនេះ និងប្រារព្វពិធីសមាជជាផ្លូវការរបស់ខ្លួន នៅសណ្ឋាគារ សាន់វេ ដោយមានការចូលរួមពីសមាជិក សមាជិកការ ព្រមទាំងថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់។ការសមាជគណបក្សភ្លើងទៀនជាផ្លូវការ ក្រោយគណបក្សនេះ បានដាក់តំណាង និងរៀបចំទីស្នាក់ការនៅតាមបណ្តាខេត្ត ដែលមានអតីតថ្នាក់ដឹកនាំមូលដ្ឋានរបស់អតីតគណបក្សសង្គ្រោះជាតិ កូតាលោក សម រង្ស៊ី ជាអ្នកដឹកនាំនិងទទួលខុសត្រូវ ក្រោយពួកគេទទួលបានសិទ្ធិធ្វើនយោបាយ និងការដាក់ពាក្យស្នើសុំចូលរួមជាមួយគណបក្សភ្លើងទៀន។