គណបក្សខ្មែរស្រឡាញ់ជាតិ រិះគន់រដ្ឋាភិបាលអសមត្ថភាព ក្នុងការទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ទនៈ
ភ្នំពេញ៖ មួយរយៈពេលចុងក្រោយនេះ តម្លៃប្រេងឥន្ទនៈ នៅក្នុងប្រទេសកម្ពុជា បានបន្តហក់ឡើងជាបន្តបន្ទាប់ដែលជាក្តីព្រួយបារម្ភយ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋខ្មែរ និងអ្នកនយោបាយផងដែរ។ការព្រួយបារម្ភរបស់អ្នកនយោបាយ បានធ្វើឱ្យគណបក្ស ដែលកំពុងធ្វើសកម្មភាព និងស្វែងរកប្រជាប្រិយភាពពីការគាំទ្ររបស់ពលរដ្ឋម្ចាស់ឆ្នោតនៅមូលដ្ឋាន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នាពាក់កណ្តាលឆ្នាំ២០២២នេះ បានលើកឡើងថា ការឡើងថ្លៃប្រេងឥន្ទនៈ គឺជាផលប៉ះពាល់ថ្មីមួយទៀត ចំពោះជីវិភាពប្រជាពលរដ្ឋ ដែលកំពុងរងទុក្ខបាត់បង់ការងារ មុខរបរ និងប្រាក់ចំណូលធ្លាក់ចុះដោយសារវិបត្តិជំងឺកូវីដ១៩។គណបក្សខ្មែរស្រឡាញ់ជាតិ...
លោក កឹម សុខា មេដឹកនាំគុណធម៌ និងស្មោះត្រង់ជាមួយប្រជាពលរដ្ឋអ្នកគាំទ្រជាងកន្លះនគរ
ភ្នំពេញ៖ មេដឹកនាំដែលមានគុណធម៌ និងភាពស្មោះត្រង់ គឺជាក្តីសង្ឃឹមតែមួយគត់របស់ជាតិ និង ប្រជាពលរដ្ឋអ្នកគាំទ្រនៅមូលដ្ឋាន។ភាពស្មោះត្រង់នេះហើយ ដែលអាចឆក់យកបេះដូងពលរដ្ឋ គ្មានថ្ងៃងាករ៉េ ព្រោះតែបេះដូងជាតិតែមួយដូចគ្នា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ គ្មានអំណាច និងឥទ្ធិពលណាមួយអាចបំបាក់ស្មារតី ទិញទឹកចិត្តរបស់ពួកគាត់បានឡើយ ដែលខុសពីក្រុមក្បត់សម្ព័ន្ធភាព ឆក់យកឱកាសព្រោះតែអំណាច ដើម្បីលាភសក្ការៈរបស់ខ្លួន ដែលគេផ្តល់ឱ្យតែបន្តិចបន្តួចបានតែមួយគែប៉ុណ្ណោះ។ក្រុមឱកាសនិយមទាំងនេះ ប៉ិនណាស់ខាងសម្តែងជាអ្នកស្មោះត្រង់ស្នេហាជាតិ តែធាតុពិតជាក្រុមពុករលួយផ្តាច់ការហួសពីការថ្លែងទៅវិញទេ។ ក្រុមនេះបើហ៊ានតែមានអ្នករិះគន់ ឬមិនធ្វើតាមយុទ្ធសាស្រ្តរបស់ពួកគេ និងចាប់ផ្តើមចោទមួយរំពេច ដោយគ្មានការពិចារណា អូសគេឯងទម្លាក់ទឹកដោយគ្មានក្តីមេត្តា...
កឹម សុខា អ្នកនយោបាយ ក្នុងក្រសែភ្នែកអន្តរជាតិ
ភ្នំពេញ៖ លោក កឹម សុខា អតីតមេដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ នៅតែជាមេដឹកនាំគណបក្សប្រឆាំងដ៏មានឥទ្ធិពល ដែលស្ថិតក្នុងក្រសែភ្នែករបស់មិត្តអន្តរជាតិ ត្រូវបានយកចិត្តទុកដាក់ជាទីបំផុត។ក្នុងនោះ គ្រប់បណ្តាទូតនានាដែលជាមិត្តរបស់កម្ពុជា ពេលឈានជើងមកដល់ប្រទេសកម្ពុជា គឺមិនអាចបំភ្លេច ឬមិនជួបលោក កឹម សុខា ឡើយ ដោយគ្រប់បណ្តាទូតប្រទេសនៃលោកសេរីទាំងនោះ តែងជួបលោក កឹម សុខា ជាបន្តបន្ទាប់ ដើម្បីស្តាប់ការលើកឡើងរបស់លោក កឹម សុខា ចំពោះភាពអយុត្តិធម៌មកលើរូបលោក ព្រមទាំងប្រជាពលរដ្ឋខ្មែរផងដែរ។
លោក កឹម សុខា មិនអាចបំភ្លេចសកម្មជនមូលដ្ឋាន ប្រជាពលរដ្ឋ និងចាស់ជរាបានឡើយ
កំពង់ឆ្នាំង៖ ក្នុងនាមេដឹកនាំ ដែលប្រកាន់ភ្ជាប់ដោយគោលជំហរជាតិនិយម លោក កឹម សុខា ជានិច្ចជាកាល ទោះស្ថិតក្នុងតំណាក់កាលណាក៏ដោយ រូបលោមិនដែលភ្លេចសកម្មជនមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋអ្នកគាំទ្រ ព្រមទាំងចាស់ជរាបានឡើយ។ការមិនភ្លេចនេះហើយ បានធ្វើឱ្យលោក កឹម សុខា កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ ដែលជាថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ខួប១១១ឆ្នាំ បើទោះបីលោកមិនអាចចុះទៅដល់មូលដ្ឋានប្រជាពលរដ្ឋក្តី តែរូបលោកបានចាត់មន្រ្តី និង ថ្នា្ដក់ដឹកនាំរបស់ខ្លួន នាំយកជំនួយសប្បុរសធម៌ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ចាស់ជរា និងអ្នកជំងឺ ស្ថិតនៅភូមិឧកញ៉ាប៉ាង...
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក សម្តែងការព្រួយបារម្ភចំពោះការអូសបន្លាយសវនាការលោក កឹម សុខា
ភ្នំពេញ៖ សវនាការលោក កឹម សុខា ដែលកាន់តែអូសបន្លាយពីមួយថ្ងៃទៅមួយថ្ងៃ បានបង្ករឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ទាំងអ្នកគាំទ្រ មហាជនទូទៅ ព្រមទាំងបណ្តាអង្គទូតនានាប្រចាំនៅកម្ពុជាផងដែរ។ការអូសបន្លាយសវនាការនេះ បានធ្វើឱ្យប៉ះពាល់សល់សិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់លោក ពិសេសសិទ្ធិ នយោបាយ ក្នុងនាមមេដឹកនាំមួយរូបដ៏មានប្រជាប្រិយភាព សម្រាប់ការចូលរួមប្រគួតប្រជែងជាមួយគណបក្សកាន់អំណាចដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ដោយមានការព្រួយបារម្ភរឿងនេះ បើទោះបីជាបានតាមដានជាប់ជាប្រចាំនៃសវនាការលោក កឹមសុខា យ៉ាងណាក៏ដោយលោក Patrick...
អូស្ត្រាលី យកចិត្តទុកដាក់បំផុតសម្រាប់ការបោះឆ្នោតមូលដ្ឋានឆ្នាំ២០២២នេះ ដោយជួបជជែកជាមួយថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ
ភ្នំពេញ៖ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ខាងមុខ ប្រទេសជាមិត្តរបស់កម្ពុជា ក្នុងនោះគឺអូស្ត្រាលី បានយកចិត្តទុកដាក់បំផុត។ការយកចិត្តទុកដាក់របស់អូស្ត្រាលី គឺបានជួបជជែក និងពិភាក្សាដោយផ្ទាល់ជាមួយគណបក្សខ្មែរស្រឡាញ់ជាតិ ដែលទើបសមាជជាផ្លូវការរបស់ខ្លួន កាលពីចុងខែមករា ឆ្នាំ២០២២នេះ ដោយមានអូស្ត្រាលីជាអ្នកចូលរួមផងដែរ ក្នុងការស្តាប់គោលជំហរ និងគោលនយោបាយរបស់គណបក្សបន្តស្មារតីសង្គ្រោះជាតិមួយនេះ។ក្នុងនោះ កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នាទីស្នាក់ការកណ្តាលគណបក្សខ្មែរស្រឡាញ់ជាតិ លោក កង គឹមហាក់ និងលោក ខឺយ ស៊ីនឿន អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ បានទទួលជួបជាមួយលោក James Lawler លេខាធិការទី៣ តំណាងឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំកម្ពុជាដោយលោក...
គង់ គាំ៖ សម រង្ស៊ី ជាមេដឹកនាំនយោបាយកោកៗ សឹកតែមាត់ត្រដោក ឆ្អែតតែពោះក្របី
ភ្នំពេញ៖ ដោយក្តីហួសចិត្តឥតឧបមា អតីតឧត្តមទីប្រឹក្សាជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ លោក គង់ គាំ បានបង្ហាញមហាជនថា លោក សម រង្ស៊ី ជាមេដឹកនាំនយោបាយកោកៗ សឹកតែមាត់ត្រដោក ឆ្អែតតែពោះក្របី តែប៉ុណ្ណោះ។ការលើកឡើងរបស់លោក គង់ គាំ ដូចនេះ បន្ទាប់ពីលោកបានមើលឃើញសកម្មភាពដែលហួសចិត្តនៃសិក្ខាសាលាគ្មានក្របខណ្ឌរបស់ក្រុមលោក សម រង្ស៊ី នៅសហរដ្ឋអាមេរិក ដែលមានទាំងកូនប្រុសលោកគឺ គង់ ភា ចូលរួមផងដែរនោះ លោក គង់ គាំ បានលើកឡើងក្នុងសំណេរដើមថា៖ ដែលថ្មីៗធ្វើសិក្ខាសាលា(ក្រុមទណ្ឌិត និងក្រុមឧទ្ទាម) នៅក្រៅប្រទេស ដាក់ចេញពាក្យស្លោក(គំនិតខ្ញុំកើត កំណើតខ្ញុំមាន នាំគ្នាអុជទៀន សង្គ្រោះគ្នាយើង/ ជាង “ជាតិ” យើង) ដោយមានគណបក្សនយោបាយក្នុងកម្ពុជាលោតតាមតេឡេបន្ទរថា ភ្លើងទៀនភ្លឺវិញហើយ និងក្រុមភ្លេងប្រជាធិបតេយ្យ/សិទ្ធិមនុស្ស បានច្រៀងទាមទារឱ្យមានដំណោះស្រាយនយោបាយ និងឱ្យ។ល។ និង។ល។ ជាបន្តបន្ទាប់ ដោយគ្មានចន្លោះ...
លោក សៀវ វិសុទ្ធ សម្តែងការព្រួយបារម្ភ ចំពោះអាជ្ញាធរមូលដ្ឋានខេត្តកណ្តាល គំរាមកំហែងបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សខ្មែរស្រឡាញ់ជាតិ
កណ្តាល៖ ប្រធានក្រុមការងារគណបក្សខ្មែរស្រឡាញ់ជាតិ ខេត្តកណ្តាល លោក សៀវ វិសុទ្ធ ជាថ្មីម្តងទៀត បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការគំរាមកំហែងគ្រប់រូបភាពរបស់អាជ្ញាធរមូលដ្ឋានខេត្តមួយនេះ មកលើបេក្ខជនឈរឈ្មោះរបស់ខ្លួន។ការគំរាមកំហែងរបស់អាជ្ញាធរមូលដ្ឋាន ត្រូវបានគេមើលឃើញស្ទើរគ្រប់អាណត្តិ នៃការបោះឆ្នោត បើទោះបីជាមានការណែនាំរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងប្រមុខរដ្ឋាភិបាលក្តី តែអាជ្ញាធរមូលដ្ឋានហាក់មិនចាប់អារម្មណ៍ អនុវត្តតាមឡើយ សំខាន់អំណាចមូលដ្ឋានគឺជារបស់ពួកគេ ដែលការនេះ ធ្វើឱ្យគណបក្សនយោបាយនានា តែងសម្តែងក្តីបារម្ភចំពោះករណីមួយនេះ។លោក សៀវ វិសុទ្ធ និងសកម្មជនមូលដ្ឋាន
លោក កឹម សុខា មិនទូងស្គរ បង្កើតព្រឹត្តិការណ៍ រុញច្រានឱ្យពលរដ្ឋរងគ្រោះជំនួសឡើយ ដោយនៅជាមួយពលរដ្ឋគ្រប់កាលៈទេសៈប្រកាន់យកអហិង្សានិយម និងដំណោះស្រាយជាតិ
ភ្នំពេញ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលគេដឹងថា ជាអ្នកនយោបាយអហិង្សានិយម មិនដែលបង្កើតព្រឹត្តិការណ៍ រុញច្រានពលរដ្ឋឱ្យរងគ្រោះជំនួសខ្លួនឡើយ ដោយលោកស៊ូជាប់ពន្ធនាគារ និងមិនរត់ចោលស្រុក ព្រមទាំងអ្នកគាំទ្ររបស់ខ្លួន ដូចអ្នកនយោបាយហៃអើមួយចំនួនឡើយ។អ្នកនយោបាយហៃអើទាំងនោះ ពូកែខាងទូងស្គរពីក្រៅ ហើយរុញច្រានឱ្យអ្នកគាំទ្រ រងគ្រោះជំនួសខ្លួនជាបន្តបន្ទាប់ ដែលគ្មានក្តីមេត្តាធម៌ក្នុងខ្លួនជាមេដឹកនាំ។ ដែលមនុស្សជំពូកនេះ ចូលចិត្តតែប្រើចិត្តសាស្រ្តហិង្សានិយម តែកាយវិការធ្វើរបស់ខ្លួនជាអ្នកប្រជាធិបតេយ្យ ស្រលាញ់ជាតិ និងពលរដ្ឋណាស់។ ប៉ុន្តែអ្វីណាដែលពួកគេធ្វើនេះ វាគ្រាន់តែជាការសម្តែងឱ្យបងប្អូនលង់ជឿគេតែប៉ុណ្ណោះ ព្រោះជននោះជាអ្នកនយោបាយពាក់ស្រោមមុខប្រជាធិបតេយ្យក្លែងក្លាយ ដោយចុងបញ្ចប់ មានតែរុញច្រានឱ្យអ្នកគាំទ្រ ដែលលង់ជឿតាមគេ...
ថ្ងៃបុណ្យក្តីស្រលាញ់ លោក កឹម សុខា ធ្វើរឿងមួយនេះសម្រាប់លោកយាយលោកតា
ភ្នំពេញ៖ បុណ្យក្តីស្រលាញ់ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បាននាំយកជំនួយចែកជូនពលរដ្ឋលោកយាយលោកតា នៅខេត្តតាកែវ និង ខេត្តកណ្តាល។ក្នុងនោះ បើតាមលោក កឹម សុខា បានឱ្យដឹងថា ទោះបីសិទ្ធិនយោបាយរបស់លោក ត្រូវបានហាមឃាត់ និងលទ្ធភាពនៃការជួបជុំត្រូវបានកំណត់ ក៏ប៉ុន្តែដោយសេចក្តីនឹករលឹក ដែលធ្លាប់តែសំណេះសំណាលស្និទស្នាលនៅតាមមូលដ្ឋានជិតឆ្ងាយ និងសេចក្តីស្រឡាញ់ដ៏ស្មោះចំពោះបងប្អូនជនរួមជាតិខ្មែរ និងមាតុភូមិកម្ពុជា ដែលមិនអាចឱ្យលោកកាត់ផ្តាច់បាន។
















