បេក្ខភាពក្រុមប្រឹក្សាឃុំគណបក្សភ្លើងទៀន និងកូនប្រុសត្រូវបានឃាត់ខ្លួន នៅខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ វាមិនមែនជារឿងថ្មីឡើយ សម្រាប់គណបក្សប្រឆាំងភ្លើងទៀន ដែលបេក្ខភាពរបស់ខ្លួនត្រូវទទួលរងនូវការគំរាមកំហែង ព្រមទាំងការចាប់ខ្លួនក្រោមបទចោទផ្សេងៗនោះ ក្រោយគណបក្សនេះ ប្រកាសជាផ្លូវការចូលរួមប្រគួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥។ក្នុងនោះ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ដែលជាថ្ងៃចូលឆ្នាំទី១ បេក្ខភាពលេខរៀងទី២ គណបក្សភ្លើងទៀន ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ លោក ហែម ឆិល អាយុ៣៥ឆ្នាំ និងកូនប្រុសឈ្មោះ ពឹម ដារ៉ាន់ អាយុ១៥ឆ្នាំ ត្រូវបានអាជ្ញាធរខេត្តពោធិ៍សាត់ ចាប់ឃុំខ្លួននៅអធិការដ្ឋាននគរបាល ស្រុកកណ្តៀង...
លោក កឹម សុខា ទទួលស្វាគមន៍ពលរដ្ឋរាជធានីភ្នំពេញ ចូលជួបសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី
ភ្នំពេញ៖ លោក កឹម សុខា ដែលជាមេដឹកនាំនយោបាយអហិង្សានៅកម្ពជា ត្រូវបានទទួលនូវការគោរពស្រឡាញ់ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងរាជធានី និងខេត្ត នៅទូទាំងប្រទេស។លោក កឹម សុខា ចាប់តាំងពីដើមឆ្នាំ២០២២ លោកបានបន្តការងារមនុស្សធម៌ ជួយដល់ចាស់ជរា និងបងប្អូនប្រជាពលរដ្ឋក្រីក្រ ព្រមទាំងអ្នកជំងឺ អមដោយការសួរសុខទុក្ខប្រជាពលរដ្ឋតាមមូលដ្ឋាន ប្រកបដោយក្តីនឹករលឹក ក្នុងនាមមេដឹកនាំមួយរូប ដែលទទួលបានការគោរពស្រឡាញ់ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ។ក្នុងនោះ ឱកាសពិធីបុណ្យចូលឆ្នាំថ្មី កាន់តែខិតជិតចូលមកដល់ បងប្អូនប្រជាពលរដ្ឋ ដែលលោករពស្រឡាញ់លោក...
ស្មារតីជាតិនិយមរបស់លោក កឹម សុខា បង្ហាញឱ្យមហាជន ជាតិ និងអន្តរជាតិ ឃើញពីវីរៈភាពដ៏អង់អាចក្លាហានរបស់លោកក្នុងនាមមេដឹកនាំគំរូ
ត្បូងឃ្មុំ៖ លោក កឹម សុខា ស្ទើរពេញមួយជីវិតរបស់ខ្លួន បានលះបង់គ្រប់យ៉ាង ដើម្បីជាតិ និងប្រជាពលរដ្ឋកម្ពុជា ព្រោះតែលោកចង់ឃើញពលរដ្ឋរស់ក្នុងប្រទេសដែលមានការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សុខសន្តិភាពពិតប្រាកដ និងការរីកចម្រើនរបស់ជាតិជាដើម។ក្នុងនោះលោក កឹម សុខា ជានិច្ចជាកាល បានប្រកាសពីគោលជំហរគ្មានងាករ៉េ «មិនយកខ្មែរណាជាសត្រូវ» ហើយក៏មិនប្រកាន់យកគោលការណ៍ «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រីនោះដែរ» ព្រោះបើខ្មែរនៅតែប្រកាន់គោលជំហរបែបនេះ និងគ្មានថ្ងៃបញ្ចប់នៃគំនុំគំគួនសងសឹក គំនុំផ្លូវចិត្ត និងគំនុំតំណរកូនចៅឡើយ។លោក កឹម...
លោក សាយ សំអាល់៖ កងទ័ព គឺជាឆ្អឹងខ្នងរបស់កម្ពុជា
ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងពិធីសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ដល់នាយនាវី នាយនាវីរង និងពលនាវិក មូលដ្ឋានសមុទ្ររាម នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ បានលើកឡើងថា «កងទ័ព គឺជាឆ្អឹងខ្នងរបស់កម្ពុជាយូរអង្វែងទៅមុខទៀត យើងមិនអាចធ្វេសប្រហែសបានទេ ហើយយើងក៏មិនមានជម្រើសក្រៅពីធ្វើយ៉ាងណារក្សាបាននូវឧត្តមប្រយោជន៍ជាតិរបស់យើង»។លោក សាយ សំអាល់ បានលើកឡើងទៀតថា ពិតណាស់យើងអាចមានជំនឿសាសនាខុសគ្នា មានទស្សនៈខុសគ្នា ទស្សនៈនយោបាយខុសគ្នា ប៉ុន្តែអ្វីដែលសំខាន់ គឺតួនាទីភារកិច្ចរបស់យើងជាកងទ័ព យើងត្រូវធ្វើអ្វី?...
លោក កឹម សុខា មិនធ្វើសកម្មភាពនយោបាយ តែមិនមានន័យថាលោកនិងមិនធ្វើនយោបាយរហូតនោះឡើយ
ព្រៃវែង៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ ដ៏មានប្រជាប្រិយភាព និងមានការទទួលស្គាល់ជាអន្តរជាតិ លោក កឹម សុខា នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងអ្នកគាំទ្រនៅខេត្តព្រៃវែង។ដោយក្តីនឹករលឹក បងប្អូនប្រជាពលរដ្ឋ បានអញ្ជើញមកជួបលោក កឹម សុខា ដោយទឹកមុខរីករាយ ព្រោះតែរយៈពេលជាច្រើនខែមកហើយ ដែលពួកគាត់មិនបានជួប និងបានឮប្រសាសន៍របស់លោក កឹម សុខា ដោយផ្ទាល់ ព្រោះតែការចោទប្រកាន់យ៉ាងអយុត្តិធម៌ មកលើរូបលោកតាមផ្លូវតុលាការ ខណៈសវនាការក៏ អូសបន្លាយកាន់តែយឺតយូរជាងស្ករកៅស៊ូទៅទៀតនោះ។
សម្ដេចតេជោ ជួបពិភាក្សាការងារជាមួយអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក្រោយចប់អាណត្តិ
ភ្នំពេញ៖ សម្ដេចតេជោ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោកស្រី ប៉ូលីន ថាំមីស៊ីស (Pauline Tamesis) ប្រធានសម្របសម្រួលអង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំនៅកម្ពុជា បានជួបពិភាក្សាការងារ និងជម្រាបលា ក្រោយចប់បេសកកម្មការងារនៅកម្ពុជា ដែលជំនួបនេះត្រូវបានធ្វើឡើងនៅវិមានសន្តិភាព។ក្នុងជំនួបនោះ លោកស្រី ប៉ូលីន ថាំមីស៊ីស បានជម្រាបជូនសម្តេចថា លោកស្រី ពិតជាមានកិត្តិយសណាស់ដែលបានមកបម្រើការងារជាអ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិរយៈពេលកន្លងមកនេះ។លោកស្រីបានធ្វើការវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូល្អ កិច្ចសហប្រតិបត្តិការល្អ ការប្ដេជ្ញាខ្ពស់ចំពោះពហុភាគីនិយម ការចូលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថេរភាពពិភពលោក និងការដឹកនាំប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩...
សន្និសីទអន្តរជាតិថា លោក កឹម សុខា គឺជាអ្នក សន្តិភាពនិយម តស៊ូដើម្បីសេរីភាព និងយុត្តិធម៌
ភ្នំពេញ៖ លោក កឹម សុខា នឹងមិនឯកោឡើយ ហើយប្រទេសលោកសេរីខាងលិច ពិសេសសហរដ្ឋអាមេរិក នឹងមិនបំភ្លេចរូបលោកផងដែរ។លោក កឹម សុខា គឺជាវីរបុរស ដែលបានលះបង់អាយុជីវិតក្នុងការសាបព្រួសឱ្យពលរដ្ឋយល់ដឹងពីគុណតម្លៃនៃសេរីភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលគួរឱ្យគោរព និងកោតសរសើរ ហើយលោកសមនឹងទទួលបាននូវមេដៃសេរីភាព និងសន្តិភាព ផងដែរ ។
លោក កឹម សុខា សម្តែងការសោកស្តាយ ចំពោះតុលាការមិនអនុញ្ញាត ក្នុងការធ្វើតំណើរចូលរួម សន្និសីទកំពូល ស្តីពី ដំណោះស្រាយសកល របស់រដ្ឋាភិបាលអាល្លឺម៉ង់
ភ្នំពេញ៖ អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសម្តែងការសោកស្តាយនៅថ្ងៃនេះ ចំពោះការមិនអនុញ្ញាតរបស់តុលាការ សម្រាប់វត្តមានលោកអញ្ជើញចូលរួម តាមការតបអញ្ជើញ របស់រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ និងវេទិកា គោលនយោបាយពិភពលោក (World Policy Forum)។លោក កឹម សុខា ថារដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ និងវេទិកា គោលនយោបាយពិភពលោក (World Policy Forum) បានផ្តល់កិត្តិយសអញ្ជើញរូបលោក ចូលរួមធ្វើបាឋកថា ចែករំលែកនូវទស្សនៈ និងបទពិសោធន៍ក្នុង«...
សកម្មភាពលោក កឹម សុខា មិនបានដើរលើសបន្ទាត់ក្រហមឡើយ តែជាការផ្តល់ក្តីស្រលាញ់សម្រាប់ពលរដ្ឋនៅមូលដ្ឋានទៅវិញទេ
កំពង់ស្ពឺ៖ សកម្មភាពរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបាននិងកំពុងធ្វើនាពេលបច្ចុប្បន្ននេះ មិនបានដើរលើសបន្ទាត់ក្រហមនោះឡើយ។ការមិនបានដើរលើសបន្ទាត់ក្រហម ព្រោះតែសកម្មភាពរបស់លោកមិនបានធ្វើក្នុងរូបភាពបម្រើឱ្យគណបក្សនយោបាយណាមួយ ឬសម្រាប់ខ្លួនលោកទេ តែផ្ទុយទៅវិញ គឺជាសកម្មភាពបម្រើឱ្យកិច្ចការងារ សង្គមកិច្ច មនុស្សធម៌ ទឹកជំនន់ សាសនា ការទូត ការចូលរួមទប់ស្កាត់នៃការរីករាលដាលដោយជំងឺកូវីដ១៩ ព្រមទាំងការជួបសួរសុខទុក្ខ ដោយក្តីនឹករលឹករបស់លោកជាមួយប្រជាពលរដ្ឋ ដែលជាអ្នកគោរពស្រលាញ់គាំទ្រនៅតាមមូលដ្ឋានតែប៉ុណ្ណោះ។
គ្មានការគៀងគរកម្លាំងធ្វើនយោបាយ តែជាការជួបសួរសុខទុក្ខពលរដ្ឋ ដោយក្តីនឹករលឹករបស់លោក កឹម សុខា
តាកែវ៖ ក្រោយការចេញសកម្មភាពរបស់លោក កឹម សុខា នៅមូលដ្ឋាន ក្នុងការចុះជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដោយក្តីនឹករលឹក បានធ្វើឱ្យក្រុមនយោបាយភ្លើងចំបើងមួយចំនួន ភ័យភ្នែកនៅកញ្ចឹងករ។ការភ័យរបស់ពួកគេ ដោយខ្លាចប្រជាប្រិយភាពរបស់លោក កឹម សុខា ខណៈខ្លួនកំពុងធ្វើសកម្មភាពនយោបាយ ដើម្បីកំដរសួនប្រជាធិបតេ្យដែលមានតែនៅលើក្រដាស់ និងបបូរមាត់របស់អ្នកកាន់អំណាចតែប៉ុណ្ណោះ។លោក កឹម សុខា ជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅខេត្តតាកែវយ៉ាងណា សកម្មភាពដែលលោក កឹម...
















