នយោបាយ

On each category you can set a Category template style, a Top post style (grids) and a module type for article listing. Also each top post style (grids) have 5 different look style. You can mix them to create a beautiful and unique category page.

យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រកាសគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០

ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល បានធ្វើការប្រកាស គាំទ្រទាំងស្រុង លើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី២៨  ខែកក្កដា ឆ្នាំ២០២២។ក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ គឺស្របតាមគោលការណ៍ និងនីតិវិធីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ជាពិសេស ធានាបាននូវការគោរពគោលការណ៍គ្រឹះនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការលើកកម្ពស់គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស...

ថ្នាក់ដឹកនាំ សកម្មជន គណបក្សខ្មែរស្រឡាញ់ជាតិ ប្រតិកម្ម និងច្រានចោល ចំពោះការប្រកាសរំលាយគណបក្ស ដែលផ្ទុយពី លក្ខន្តិកៈគណបក្សទាំងស្រុង

ភ្នំពេញ៖ វាពិតជារឿងដែលគួរឱ្យភ្ញាក់ផ្អើលបំផុត ដែលនៅសុខៗប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ ប្រកាសពីការរំលាយគណបក្សយ៉ាងតក់ក្រហល់ ដោយគ្មានហេតុផលត្រឹមត្រូវនិងជាទម្ងន់សម្រាប់ការរំលាយគណបក្សរបស់ខ្លួនដោយឯកឯងនោះឡើយ។ការប្រកាសរំលាយគណបក្សខ្មែរស្រឡាញ់ជាតិ ដោយឯកឯង កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ម្សិលម៉ិញនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងវិថីនយោបាយ និងសង្គមស៊ីវិល ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសផងដែរ ពិសេសថ្នាក់ដឹកនាំ សកម្មជនគណបក្សខ្លួនឯង ដោយមិនដឹងរឿងអ្វីទាំងអស់ ស្ងាត់ថ្នាក់ដឹកនាំរបស់ខ្លួនដែលជាក្បាលម៉ាស៊ីនគណបក្សប្រកាសរំលាយ និងអំពាវនាវឱ្យសកម្មជនរបស់ខ្លួនចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចថែមទៀត។ភ្លាមៗ អគ្គហិរញ្ញិកគណបក្សខ្មែរស្រឡាញ់ជាតិ លោក...

តុលាការកំពូល ចេញដីកាកោះហៅយុវជន ចលនាមាតាធម្មជាតិ ចូលខ្លួនឆ្លើយបំភ្លឺពីបទ ញុះញង់

ភ្នំពេញ៖ តុលាការកំពូល កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ បានចេញដីកា កោះហៅយុវជន ចលនាមាតាធម្មជាតិ ចំនួន៣នាក់ឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺពីបទ ញុះញង់ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ វេលាម៉ោងព្រឹក។លោក ថន រដ្ឋា និង កញ្ញា ភួង កែវរស្មីបើតាមលោក ថន រដ្ឋា បានឱ្យដឹងនៅលើបណ្តាញសង្គម...

លោក កឹម សុខា ត្រៀមលក្ខណៈដែលកម្ពុជា និងទទួលបានប្រយោជន៍ ក្នុងការកសាងសេដ្ឋកិច្ច ដោយឈរលើគុណតម្លៃសិទ្ធិមនុស្ស សេរីភាព លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ

ភ្នំពេញ៖ លោក កឹម​ សុខា ជានិច្ចជាកាល តែងលះបង់ និងធ្វើគ្រប់យ៉ាងដើម្បីជាតិ មាតុភូមិ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ដោយមិនគិតពីការលំបាក ឬសេចក្តីសុខរបស់ខ្លួនឡើយ។ថ្មីៗនេះ លោកបានអញ្ជើញជួបជាមួយ ឧបការីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ព្រមទាំងមិត្តបរទេសនៃបណ្តាស្ថានទូតជាច្រើនទៀតដែលជាមិត្តកម្ពុជា។ ដូចគ្នានេះ មនុស្សជំនិតលោក កឹម សុខា គឺលោក មុត ចន្ថា បានឱ្យដឹងតាមរយៈបណ្តាញសង្គមផ្លូវការរបស់លោកថា...

ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានសម្តែងការសោមនស្សរីករាយ ក្នុងការជួបជាមួយលោក កឹម សុខា និងខកចិត្តចំពោះសវនាការមានចរិតនយោបាយ

ភ្នំពេញ៖ លោក កឹម​ សុខា នៅតែស្ថិតក្នុងក្រសែភ្នែករបស់មិត្តបរទេស ដោយមិនទុកឱ្យលោកនៅកំព្រាឯការឡើយ ព្រោះតែការតស៊ូមតិដោយអហិង្សារបស់លោកជាមួយប្រព័ន្ធតុលាការនៅកម្ពុជា។យ៉ាងណាម៉ិញ ទោះស្ថិតកាលៈទេសៈនិងឱកាសណាក៏ដោយ លោក កឹម សុខា នៅតែស្វះស្វែងរកការពង្រឹងនិងពង្រីកទំនាក់ទំនងការទូត កិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងទ្វេភាគីនិង ពហុភាគី ដើម្បីចូលរួមជួយបម្រើ ការ​ពារ​ផលប្រយោជន៍រួមរបស់ជាតិ និងប្រជាពលរដ្ឋខ្មែរ។ជាក់ស្តែង កាលពីរសៀលថ្ងៃទី១២ ខែកក្កដា លោក កឹម សុខា បានជួបជាមួយលោក Daniel J. Kritenbrink ឧបការីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក...

លោក កឹម សុខា អ្នកនយោបាយ១រូប ក្នុងចំណោម៤រូប ដែលឈរឈ្មោះបោះសម្លេងលើឆាកអន្តរជាតិ មិនមែនជារឿងចៃដន្យ និងធម្មតាឡើយ

ភ្នំពេញ៖ លោក កឹម សុខា កើតនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ ក្នុងត្រកូលកសិករ នៅ​ឃុំ​ពពេល ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ ដោយក្នុងនោះកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ គឺជាគម្រប់ខួបឈានចូលវ័យ៧០ឆ្នាំរបស់លោក ដោយមានការគោរពស្រឡាញ់ ទទួលបានការស្វាគមន៍នៃការជូនពរពីតំណាងពលរដ្ឋតាមបណ្តាខេត្តនានា នៅគេហដ្ឋានក្នុងទីក្រុងភ្នំពេញ។លោក កឹម សុខា ក្នុងថ្ងៃខួបកំណើតឈានចូលវ័យ៧០ឆ្នាំលោក កឹម សុខា...

មេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ អតីតកូតាគណបក្សសិទ្ធិមនុស្ស ផ្ញើសារជូនពរលោក កឹម សុខា នៅថ្ងៃខួបកំណើត៧០ឆ្នាំ

ភ្នំពេញ៖ មេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ អតីតកូតា គណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា បានផ្ញើសារជូនពរក្នុងឱកាសខួបកំណើតលោកឈានចូល៧០ឆ្នាំ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ។លិខិតជូនពរលោក កឹម សុខា របស់មេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ ធ្វើឡើងដូចគ្នា និងព្រមគ្នាក្នុងថ្ងៃតែមួយ ខ្លឹមសារតែមួយ ដែលរួមមាន លោក កង គឹមហាក់ អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ.លោក ខឿយ ស៊ីនឿន អនុប្រធានខ្មែរស្រឡាញ់ជាតិ និងលោក សៀវ សុត អគ្គហេរញ្ញិក គណបក្សខ្មែរស្រឡាញ់ជាតិ ដោយនៅក្នុងឱកាសខួបកំណើតគម្រប់៦៩ឆ្នាំ...

លោក កឹម សុខា ត្រូវបានមិត្តបរទេស ផ្តល់កិត្តិយស និងតម្លៃ ក្នុងនាមមេដឹកនាំតំណាងសម្លេងប្រជាពលរដ្ឋខ្មែរដែលគាំទ្រលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា

ភ្នំពេញ៖ លោក កឹម សុខា ដែលគ្រប់គ្នាដឹង និងទទួលស្គាល់ជាមេដឹកនាំ ដែលប្រកាន់គោលការអហិង្សានិយម និងលទ្ធិប្រជាធិបតេយ្យ ត្រូវបានទទួលការគោរព និងស្រឡាញ់ពីប្រជាពលរដ្ឋខ្មែរ និងមិត្តបរទេស។ការលះបង់ និងបន្តស្មារតីជាតិនិយមរបស់លោក កឹម សុខា ចំពោះជាតិ ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត បានធ្វើឱ្យរូបលោកនៅតែឈរក្នុងលំដាច់នៃបន្ទាត់មេដឹកនាំឈានមុខលើឆាកអន្តរជាតិ។ ជាក់ស្តែង មិត្តបរទេសមិនដែលរំលងវត្តមានរបស់លោក កឹម សុខា ម្តងណាឡើយ ចំពោះការបន្តតាមដានសវនាការដ៏វែងអន្លាយរបស់លោកផងដែរ។ក្នុងនោះ មួយថ្ងៃមុនសវនាការលើកទី៤៥ លោក កឹម សុខា កាលពីរសៀលថ្ងៃទី២១ ខែមិថុនា...

លោក កឹម សុខា បន្តចុះជួបសួរសុខទុក្ខពលរដ្ឋនៅខេត្តសៀមរាប ដើម្បីសម្តែងភាពស្មោះត្រង់ចំពោះឆន្ទៈស្នេហាជាតិ របស់ពួកគាត់

សៀមរាប៖ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២​២ បានអញ្ជើញចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋ នៅមូលដ្ឋានតាមបណ្ដាឃុំនានា ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ទោះលោកកំពុងស្ថិតក្នុងការតតាំងក្តីយ៉ាងក្តៅគគុកនៅតុលាការក្តី។លោក កឹម សុខា ជួបអ្នកគាំទ្រនៅស្រុកជីក្រែង ខេត្តសៀមរាបក្នុងឱកាសនោះ លោក កឹម​ សុខា បានសម្តែងក្តីនឹករលឹក...

មេឃុំជាប់ឆ្នោត គណបក្សភ្លើងទៀន ឃុំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានចាប់ខ្លួនពីបទ «ប្លន់»

កំពង់ធំ៖ នៅវេលាម៉ោងជាង១រសៀល ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានចុះចាប់ខ្លួន បេក្ខភាពមេឃុំជាប់ឆ្នោត មកពីគណបក្សភ្លើងទៀន នៅឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ពីបទ «ប្លន់»។បើយោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួន របស់តុលាការសាលាដំបូង ខេត្តកំពង់ធំ លេខ១៣៣ ចុះនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ ចេញដោយចៅក្រមស៊ើបសួរ លោក ស៊ិត វណ្ណៈ បានធ្វើការចោទប្រកាន់ ជនត្រូវចោទ ឈ្មោះ ឌុក សារ៉ុម ហៅ...