លោក គង់ គាំ ត្រូវបានតែងតាំង ជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ក្រោយដឹកដៃកូនប្រុសពៅ ទៅជ្រកក្រោមក្លៀកគណបក្សចាស់វស្សាមួយនេះ
ភ្នំពេញ៖ ទីបំផុតទៅ ក្តីស្រមៃរបស់លោក គង់ គាំ អ្នកនយោបាយចាស់វស្សា និងពោរពេញដោយបទពិសោធ បានក្លាយជាការពិតហើយ ក្រោយដឹកដៃកូនប្រុសពៅ ជាប្រធានគណបក្សឆន្ទៈខ្មែរ ចូលជ្រកក្រោមស្លាបគណបក្សភ្លើងទៀន កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។ឆ្វេងដៃ (គង់ មុនីកា.គង់ គាំ.ទាវ វណ្ណុល.ថាច់ សេដ្ឋា)មួយថ្ងៃ នៃការដឹកដៃកូនប្រុសពៅ ប្រគល់បក្សឆន្ទៈខ្មែរ ជូនបក្សភ្លើងទៀន លោក...
សម្តេចតេជោ អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីជប៉ុន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨
ខែកញ្ញា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម គីស៊ីដា
ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញឯកឧត្តមនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅខែវិច្ឆិកាខាងមុខនៅកម្ពុជា។ សម្ដេច ក៏បានថ្លែងអំណរគុណនាយករដ្ឋមន្ត្រីជប៉ុន ដែលបានគាំទ្រកម្ពុជា ធ្វើជាប្រធានអាស៊ាន។
ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា អញ្ជើញជួប និងជូនពរលោក កឹម សុខា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ភ្នំពេញ៖ លោកជំទាវ Carmen
Moreno ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា ព្រមទាំងអនុប្រធាន
នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញចូលជួបជូនពរលោក កឹម សុខា និងគ្រួសារ
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដល់គេហដ្ឋាននាទីក្រុងភ្នំពេញ។ក្រោយជំនួបលោក កឹម សុខា ថា នេះគឺជាកិត្តិយសណាស់ ដែលលោកជំទាវឯកអគ្គរដ្ឋទូត និងសហការី បានយកពេលវេលាដ៏មានតម្លៃការទូតមកសម្តែងការគួរសមជាមួយរូបលោក និងក្រុមគ្រួសារ ក្នុងឱកាសដ៏សំខាន់របស់ប្រជាពលរដ្ឋខ្មែរពេលនេះ ពិតជាមានអត្ថន័យថ្លៃថ្លា។ព្រមជាមួយគ្នានោះ...
សម្តេចតេជោ អញ្ជើញទៅចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នៅសហរដ្ឋអាមេរិក
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណ:ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅសហរដ្ឋអាមេរិក,បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុនពីថ្ងៃទី២១ដល់ថ្ងៃ២៨ ខែកញ្ញាឆ្នាំ២០២២។សូមជំរាបថា សម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមប្រធានបទ «ចំណុចរបត់សំខាន់នៃការផ្លាស់ប្ដូរមិនអាចត្រឡប់ក្រោយបាន,ដំណោះស្រាយបរិបទកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា» ចាប់ពីថ្ងៃទី២១ដល់២៣ ខែកញ្ញាឆ្នាំ២០២២...
សម្តេចតេជោ និងអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក
ភ្នំពេញ៖ សម្តេចតេជោ ប្រមុខរដ្ឋាភិបាល នៅថ្ងៃទី២១ ខែកញ្ញា
ឆ្នាំ២០២២ស្អែកនេះ នឹងអញ្ជើញដឹកនាំគណៈប្រតិភូ ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ
លើកទី៧៧ នាទីក្រុងញូយ៉កសហរដ្ឋអាមេរិក។សម្តេចបានញ្ជាក់ទៀតថា បន្ទាប់ពីនោះនឹងបន្តដំណើរទៅទស្សនកិច្ចផ្លូវការនៅគុយបា
ព្រមទាំងបន្តដំណើរមកទីក្រុងតូត្យូ ប្រទេសជប៉ុន ដើម្បីចូលរួមបុណ្យសព ឯកឧត្តមស៊ីនហ្សូ
អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន។ព្រមជាមួយគ្នានេះ សម្តេចក៏បានផ្ញើការនឹករលឹកដល់បងប្អូនដែលរស់នៅសហរដ្ឋអាមេរិក
និងកាណាដា និងសូមការអាធ្យាស្រ័យដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូនបាន ព្រោះតែការស្នាក់នៅទីក្រុងញូយ៉ករបស់សម្តេច
មានរយៈពេលខ្លី និងមានកម្មវិធីច្រើន។ ម្យ៉ាងទៀត សម្តេចមានប្រសាសន៍ថា ណាមួយក៏ទើបជួបគ្នាកាលពីខែឧសភា២០២២កន្លងទៅ
នៅទីក្រុងវ៉ាស៊ីនតុនហើយដែរ ដោយសម្តេចសង្ឃឹមថា
បងប្អូននឹងមានការយោគយល់។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជួបសម្តែងការគួរសមជាមួយរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ នៅរដ្ឋធានីវៀងចន្ទន៍
ឡាវ៖ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ នាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងគោលបំណងរិតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ នាឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីវៀងចន្ទន៍ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។
ប្រធានស្តីទីគណបក្សខ្មែរស្រឡាញ់ជាតិ ចុះពង្រឹងកម្លាំងចាប់ផ្តើមពីខេត្តកណ្តាលប្រទេសកម្ពុជា
កំពង់ធំ៖ ប្រធានស្តីទីគណបក្សខ្មែរស្រឡាញ់ជាតិ លោក សៀវ សុត នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២នេះ បានចាប់ផ្តើមចុះពង្រឹងកម្លាំងស្នូលមូលដ្ឋានរបស់ខ្លួនចេញពីខេត្តកណ្តាលប្រទេសកម្ពុជា នោះគឺខេត្តកំពង់ធំ ដើម្បីជាសញ្ញាបង្ហាញពីការពង្រីកកម្លាំង និងភាពរឹងមាំ មិនរង្គោះរង្គើររបស់ខ្លួនសម្រាប់ការផ្សព្វផ្សាយនៅទូទាំងប្រទេស។កម្លាំងស្នូលមូលដ្ឋាន
ត្រូវបានប្រធានស្តីទីគណបក្សខ្មែរស្រឡាញ់ជាតិ បង្ហាញថា
មានសារៈសំខាន់ខ្លាំងណាស់ក្នុងពេលនេះ ដែលគណបក្សខ្មែរស្រឡាញ់ជាតិ
បានឆ្លងកាត់ព្យុះភ្លៀងនាតំណាក់កាលចុងក្រោយ ហើយអាចឈរជើងបានដោយមិនរលំតាមព្យុះភ្ញៀងនោះឡើយ។មិនរលំព្រោះតែភាពជឿជាក់របស់សកម្មជន និងថ្នាក់ដឹកនាំមូលដ្ឋាន ដែលមានជំនឿលើក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្សខ្មែរស្រឡាញ់ជាតិ ដែលនៅតែបន្តស្មារតីសង្គ្រោះជាតិ...
ក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាឱកាសដែលលោក កឹម សុខា បានជួបមិត្តបរទេសទាំងនោះ នៃប្រទេសប្រជាធិបតេយ្យ
ភ្នំពេញ៖ ក្រោយបិទបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីការបទេសអាស៊ាន
នៅកម្ពុជា មិត្តបរទេស នៃប្រទេសប្រជាធិបតេយ្យ បានបន្តជួបសំណេះសំណាល ជាមួយលោក កឹម
សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងដ៏៏ធំជាងគេនៅកម្ពុជា
ព្រមទាំងការចង់ដឹងពីដំណើរការក្តីរបស់លោកនៅតុលាការផងដែរ។ដូចគ្នានេះ កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ លោក កឹម សុខា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Antony BLINKEN រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកដោយផ្ទាល់។ ក្នុងនោះលោក កឹម សុខា បានថ្លែងអំណរគុណចំពោះ រដ្ឋមន្ត្រី និងគណ:ប្រតិភូសហរដ្ឋអាមេរិក...
យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រកាសគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០
ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល បានធ្វើការប្រកាស គាំទ្រទាំងស្រុង លើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដែលរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ គឺស្របតាមគោលការណ៍ និងនីតិវិធីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ជាពិសេស ធានាបាននូវការគោរពគោលការណ៍គ្រឹះនៃរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការលើកកម្ពស់គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស...
ថ្នាក់ដឹកនាំ សកម្មជន គណបក្សខ្មែរស្រឡាញ់ជាតិ ប្រតិកម្ម និងច្រានចោល ចំពោះការប្រកាសរំលាយគណបក្ស ដែលផ្ទុយពី លក្ខន្តិកៈគណបក្សទាំងស្រុង
ភ្នំពេញ៖ វាពិតជារឿងដែលគួរឱ្យភ្ញាក់ផ្អើលបំផុត ដែលនៅសុខៗប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ
ប្រកាសពីការរំលាយគណបក្សយ៉ាងតក់ក្រហល់
ដោយគ្មានហេតុផលត្រឹមត្រូវនិងជាទម្ងន់សម្រាប់ការរំលាយគណបក្សរបស់ខ្លួនដោយឯកឯងនោះឡើយ។ការប្រកាសរំលាយគណបក្សខ្មែរស្រឡាញ់ជាតិ ដោយឯកឯង កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ម្សិលម៉ិញនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងវិថីនយោបាយ និងសង្គមស៊ីវិល ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសផងដែរ ពិសេសថ្នាក់ដឹកនាំ សកម្មជនគណបក្សខ្លួនឯង ដោយមិនដឹងរឿងអ្វីទាំងអស់ ស្ងាត់ថ្នាក់ដឹកនាំរបស់ខ្លួនដែលជាក្បាលម៉ាស៊ីនគណបក្សប្រកាសរំលាយ និងអំពាវនាវឱ្យសកម្មជនរបស់ខ្លួនចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចថែមទៀត។ភ្លាមៗ អគ្គហិរញ្ញិកគណបក្សខ្មែរស្រឡាញ់ជាតិ លោក...
















