នយោបាយ

On each category you can set a Category template style, a Top post style (grids) and a module type for article listing. Also each top post style (grids) have 5 different look style. You can mix them to create a beautiful and unique category page.

សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា ជួបពិភាក្សាការងារជាមួយលោក មីន អោងឡាំង

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះ បានជួបជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង (Min Aung Hlaing ) ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា តាមរយៈប្រព័ន្ធវីដេអូ។ក្នុងនោះ សម្តេចតេជោ បានសំដែងក្តីរីករាយ និង អរគុណចំពោះសារអបអរសាទររបស់ មីន អោងឡាំង នាឱកាសដែលសម្តេចបានជាប់ឆ្នោតធ្វើជាប្រធានព្រឹទ្ធសភា។ សម្តេចបានលើកឡើងថា កិច្ចពិភាក្សានេះធ្វើឡើងក្នុងគោលបំណង ដើម្បីសាកសួសុខទុក្ខគ្នា និងដើម្បីទទួលបានការចែករំលែកពីបច្ចុប្បន្នភាពនៃការវិវឌ្ឍនៅមីយ៉ាន់ម៉ា។...

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់អបអរសាទរសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា ដែលធ្វើឡើងនៅសណ្ឋាគារហ្គាដិនស៊ីធី។ ក្នុងពិធី “ពិសា អាហារសាមគ្គី មហាគ្រួសារ ឧកញ៉ាកម្ពុជា” ដើម្បីអបអរសាទរ សន្និបាត លើកទី១ ឆ្នាំ២០២៣ និងទិសដៅផែនការ ឆ្នាំ២០២៤ របស់សមាគម ឧកញ៉ាកម្ពុជា នៅថ្ងៃនេះ ដែលមាន អ្នកចូលរួមជាង៦០០រូប។

ម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសម័យប្រជុំព្រឹទ្ធសភាលើកដំបូងសម្រាប់នីតិកាលទី៥

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤នេះ ព្រឹទ្ធសភា បានបើកសម័យប្រជុំលើកដំបូងសម្រាប់នីតិកាលទី៥ ក្រោមព្រះរាជាធិបតី​ភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា។បន្ទាប់ពីព្រះរាជពិធីបើកសម័យប្រជុំព្រឹទ្ធសភានីតិកាលទី៥ និងព្រះរាជសនៈកថារបស់ព្រះករុណា ព្រះ​បាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រួចហើយនោះ ព្រឹទ្ធសភា ក៏បានដំណើរការកិច្ចប្រជុំ ដោយមានការបោះឆ្នោត សម្រេចជ្រើសរើសប្រធានព្រឹទ្ធសភា អនុប្រធានទី១ អនុប្រធានទី២ ព្រឹទ្ធសភា។

គណបក្សនយោបាយនៃសម្ព័ន្ធភាព គាំទ្រ និងអបអរសាទរ ជ័យជម្នះ គណបក្សប្រជាជនកម្ពុជា​ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥

ភ្នំពេញ៖ កម្ពុជា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានអង្រួនព្រឹត្តការណ៍ប្រវត្តិសាស្រ្ត ចារច្បាស់ក្នុងក្រាំងមាស នៃជ័យជម្នះរបស់ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា​ នីតិកាលទី៥នេះ។សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដំណើរការនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ពិតជាបានប្រ​ព្រឹត្តទៅ...

គណបក្សឯកភាពជាតិខ្មែរ ប្រកាសគាំទ្រទាំងស្រុង បទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ គណបក្សឯកភាពជាតិខ្មែរ របស់ ឯកឧត្តម អ៊ុន ជឹម នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញញត្តិ ដោយធ្វើការប្រកាសគាំទ្រទាំងស្រុង នូវបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពី ការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់នៅតាមគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ លេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។ក្នុងនោះ...

គណបក្សកម្លាំងប្រជាធិបតេយ្យ ប្រកាសគាំទ្រ បទបញ្ជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញ បទបញ្ជា លេខ០១ បប ស្តីពី ការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។អ្វីណាទាំងអស់នេះ ដោយរាជរដ្ឋាភិបាលបានសង្កេតឃើញថា គ្រោះថ្នាក់ដែលបណ្តាលមកពីឧក្រិដ្ឋកម្មគ្រឿងញៀននៅតែបន្ត រីករាលដាលគួរឱ្យព្រួយបារម្ភ ទាំងក្នុងតំបន់ និងលើពិភពលោក រួមទាំងកម្ពុជាផងដែរ។ ដូចនីតិកាលមុនៗដែរ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលបានបន្តចាត់ទុកការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺជា អាទិភាពនយោបាយដ៏សំខាន់របស់ខ្លួន ហើយកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤កន្លងទៅនេះ រាជរដ្ឋាភិបាល...

គណបក្សភ្លើងទៀន ប្រាប់ទៅ គណបក្សកម្លាំងជាតិ «ហួសពេលហើយអូន…!»

ភ្នំពេញ៖ គណបក្សភ្លើងទៀន របស់លោក ទាវ វណ្ណុល នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានធ្វើការបង្ហាញនូវខ្លឹមសារ លិខិតរបស់ខ្លួន ផ្ញើទៅគណបក្សកម្លាំងជាតិ កាលពីថ្ងៃទី១២ អំពីលទ្ធផលនៃជំនួបពិភាក្សាការងារ រវាងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងគណបក្ស កម្លាំងជាតិ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។ក្នុងលិខិតនោះ​ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន បានប្រាប់លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ថា ក្រោយពីបានទទួលលិខិតរបស់គណបក្សកម្លាំងជាតិ ចុះថ្ងៃទី២២ ខែមករា...

គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង គ្រោងរៀបចំបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃស្អែកនេះ

កំពង់ឆ្នាំង៖​ គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង និងរៀបចំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ស្ងែកនេះហើយ។ តាមកម្មវិធីដែលបានគ្រោងទុក ពិធីបើកយុទ្ធនាការឃោសនានេះ នឹងរៀបចំធ្វើនៅសួនច្បារដំរីស ក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមប្រមាណជិត៨.០០០នាក់។គួរជម្រាបជូនផងដែរថា...

សមាជិកសភាអាល្លឺម៉ង់២រូបនៃគណបក្សជំទាស់ នឹងមកទស្សនកិច្ចនៅកម្ពុជាក្នុងសប្តាហ៍ទី២ ខែកុម្ភៈនេះ

ភ្នំពេញ៖ សមាជិកសភា​អាល្លឺម៉ង់​គណបក្ស​ជំទាស់​ដ៏​ធំ២​រូប គឺ​គណបក្ស​គ្រិស្ត​សាសនិក​ប្រជាធិបតេយ្យ​អាល្លឺម៉ង់​​​ (CDU) ​លោក Johannes Steiniger និង​លោក ​Stefan Heck​ គ្រោង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ពាក់កណ្តាល​ខែកុម្ភៈ ក្នុង​បេសកកម្ម​ស្វែងយល់​បន្ថែម​ពី​ស្ថានភាព​នយោបាយ សង្គម និង​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ក៏ដូចជា​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ការ​ទូត​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ផងដែរ។​​គណៈប្រតិភូ​ជាន់ខ្ពស់​សភាអាល្លឺម៉ង់២​រូបនេះ គ្រោង​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​១សប្តាហ៍ នា​ខែកុម្ភៈ ឆ្នាំ​២០២៤ខាងមុខ នៅ​ប្រទេស​ថៃ និង​កម្ពុជា ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ការ​ទូត និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​ថ្មី​នៃ​ប្រទេស​ទាំង​២​។ ដោយក្នុងនោះ សមាជិកសភា​ទាំង​ពីររូប នឹង​មកកាន់​កម្ពុជា​រយៈពេល៣ថ្ងៃ ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៤ ខែកុម្ភៈ​។​ប្រភព​ដដែល​បានឱ្យដឹងថា ដំណើរ​ទស្សនកិច្ច​នេះ​ គឺ​ដើម្បី​ឆ្លើយតប​ជា​យុទ្ធសាស្ត្រ​ចំពោះ​ការកើនឡើង​នៃ​ឥទ្ធិពល​នយោបាយ និង​សេដ្ឋកិច្ច​ចិន នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ផ្ទាល់ ដោយ​ភាគី​អាល្លឺម៉ង់​ចង់​ជួបពិភាក្សា​ជាមួយ​តួអង្គ​នយោបាយ​សំខាន់ៗ​របស់​កម្ពុជា...

គណបក្សឯកភាពជាតិខ្មែរ គាំទ្រ សេចក្តីថ្លែងការណ៍មេធាវី គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ គណបក្សឯកភាពជាតិខ្មែរ របស់ ឯកឧត្តម អ៊ុន ជឹម នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញញត្តិគាំទ្រ ទាំងស្រុង លើសេចក្តីថ្លែងការណ៍របស់មេធាវី គណបក្សប្រជាជនកម្ពុជា ក្នុងនាមគណបក្សសម្ព័ន្ធភាព។គណបក្សឯកភាពជាតិខ្មែរ បានបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោក សុន ឆៃ បានធ្វើបទសម្ភាសជាមួយវិទ្យុបារាំងRFI ធ្វើឲ្យប៉ះពាល់កិត្តិយស និង កេរ្ដិ៍ឈ្មោះដល់គណបក្សប្រជាជនកម្ពុជាយ៉ាងខ្លាំង។ ដោយ គណបក្សឯកភាពជាតិខ្មែរ យល់ឃើញថា...