នយោបាយ

On each category you can set a Category template style, a Top post style (grids) and a module type for article listing. Also each top post style (grids) have 5 different look style. You can mix them to create a beautiful and unique category page.

សម្តេចតេជោ៖កម្ពុជាសូមចូលរួមអបអរសាទរមិត្តចិនក្នុងការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ (Covid-19) និងអរគុណចំពោះការមើលថែនិស្សិតកម្ពុជានៅប្រទេសចិន

ចេញផ្សាយ ថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ភ្នំពេញ៖នៅក្នុងឱកាសអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ ចំនួន ១,៩៧៧នាក់ នៅវិទ្យាស្ថានជាតិអប់រំ កាលពីម្សិលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានសេចក្តីរីករាយជាមួយនឹងព័ត៌មានអំពីប្រទេសចិនដែលបានប្រកាសថាបានរកឃើញឱសថដែលអាចព្យាបាលជំងឺបង្កដោយមេរោគកូវីដ១៩ Covid-19 បាន តាមរយៈថ្នាំព្យាបាលជំងឺគ្រុនចាញ់ដែលមានលក់នៅតាមទីផ្សារសព្វថ្ងៃ។ ប្រសិនបើឱសថនេះអាចព្យាបាលមនុស្សជាសះស្បើយពិតមែននោះ សភាពការណ៍នឹងអាចរលត់បានក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ។ នេះក៏ជាដំណឹងល្អសម្រាប់យើងទាំងអស់គ្នា។ទន្ទឹមនឹងនេះដែរ...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុន Holland America Line ម្ចាស់នាវាទេសចរណ៍ Westerdam

ចេញផ្សាយ ថ្ងៃពុធ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ភ្នំពេញ៖ បន្ទាប់ពីបានទទួលជួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ​នៅប្រទេសកម្ពុជារួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានទទួលជួបជាមួយលោក Orlando Ashford ប្រធានក្រុមហ៊ុន Holland America Line ម្ចាស់នាវាទេសចរណ៍ Westerdam។ ក្នុងជំនួបនោះ លោក Orlando Ashford បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ​នៅប្រទេសកម្ពុជា

ចេញផ្សាយ ថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ភ្នំពេញ៖នៅវិមានសន្តិភាព នារសៀលថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ​នៅប្រទេសកម្ពុជា។ក្នុងជំនួបនេះ ឯកឧត្តម...

មុត ចន្ថា៖ច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្សដើរទន្ទឹមគ្នា!

ចេញផ្សាយ ថ្ងៃសៅរ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ភ្នំពេញ៖ស្របពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតអោយកប៉ាល់ Westerdam Ship Cruise ចូលសំចត ដែលផ្ទុកមនុស្សជាង២០០០នាក់ ជាកិច្ចការមនុស្សធម៌ មនុស្សជំនិតលោក កឹម សុខា លោក មុត ចន្ថា បានលើកឡើងទាញក្នុងហេតុផលនយោបាយ បំណងដើម្បីឆ្លុះបញ្ចាំងទដ្ឋភាពលោក កឹម សុខា។លោក...

សម្តេចតេជោ ហ៊ុន សែន មានបំណងរៀបចំពិធីជប់លៀងជូនភ្ញៀវទេសចរដែលជាប់ក្នុងនាវា MS Westerdam អោយបានស្គាល់បេះដូងមនុស្សធម៌កម្ពុជាពិត

ចេញផ្សាយ ថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០កាលពីព្រឹកមិញថ្ងៃទី ១៧ ខែ កុម្ភះ ២០២០ នៅក្នុងពិធីបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញអារម្មណ៍សង្វេគ និងអាណិតអាសូរយ៉ាងខ្លាំងដល់អ្នកធ្វើដំណើរជាង ២២០០ នាក់ ដែលត្រូវបានជាប់នៅក្នុងនាវាទេសចរណ៍ដ៏ធំមួយ Ms Westerdam ដែលត្រូវបានកម្ពុជាទទួលស្វាគមន៍អោយចតនៅក្នុងខេត្តព្រះសីហនុកាលពីថ្ងៃទី ១៤ កុម្ភះ ឆ្នាំ ២០២០។ 

សម្តេចតេជោ៖នាវាទេសចរណ៍ដែលមានអ្នកធ្វើដំណើរជាង២០០០នាក់ដែលបានមកដល់ទីសុវត្ថិភាពក្នុងទឹកដីកម្ពុជាហើយបើសាម៉ីប្រទេសគេមិនទទួលទេគឺកម្ពុជានឹងបន្តមើលថែពួកគេ

ចេញផ្សាយ ថ្ងៃច័ន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០កាលពីព្រឹកមិញថ្ងៃទី ១៧ ខែកុម្ភ: ២០២០ នៅក្នុងពិធីបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី» នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍អំពី ជំងឺ COVID-19 (ឈ្មោះផ្លូវការនៃមេរោគកូរ៉ូណាថ្មី) ដែលកំពុងញាំញី និងអង្រួនសភាពការណ៍នៅក្នុងប្រទេសក្នុងតំបន់ និងពិភពលោកអោយមានការភ័យតក់ស្លុតរហូតបាត់អស់នូវគុណធម៌ សីលធម៌ មនុស្សធម៌ និងមិត្តភាពល្អជាមួយគ្នា។ 

លោក ហ៊ុន ម៉ានិត ដឹកនាំប្រជុំបូកសរុបការងារប្រចាំឆ្នាំនិងលេីកទិសដៅ ឆ្នាំ២០២០ នៅខេត្តកំពង់ចាម

ចេញផ្សាយ ថ្ងៃច័ន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០កំពង់ចាម៖ កាលពីថ្ងៃសៅរ៍ កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ានិត បានដឹកនាំប្រជុំបូកសរុបលទ្ធផលការងារ និងក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកចំការលេី ខេត្តកំពង់ចាម ប្រចាំឆ្នាំ២០១៩ និងលេីកទិសដៅភារកិច្ចឆ្នាំ២០២០។ ក្នុងពិធីនោះ លោក ហ៊ុន ម៉ានិត បានធ្វើការវាយតម្លៃខ្ពស់ ចំពោះក្រុមការងារថ្នាក់កណ្តាល ថ្នាក់ស្រុក ថ្នាក់មូលដ្ឋាន...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី»

ចេញផ្សាយ ថ្ងៃទីច័ន្ទ ទី១៧ ខែកុមភៈ ឆ្នាំ២០២០នៅព្រឹកថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព។

លោក ហ៊ុន ម៉ានិត ប្រគល់រថយន្ត២គ្រឿង ដល់មន្ទីរពេទ្យបង្អែកស្រុកចំការលើ

ចេញផ្សាយថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០កំពង់ចាម៖ កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ានិត នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានប្រគល់រថយន្តសង្គ្រោះបន្ទាន់ចំនួន២គ្រឿង ដល់មន្ទីរពេទ្យបង្អែកស្រុកចំការលេី ខេត្តកំពង់ចាម។ការប្រគល់រថយន្តសង្គ្រោះបន្ទាន់ ដល់មន្ទីរពេទ្យបង្អែកស្រុកចំការលេីថ្ងៃនេះ ត្រូវបានលោក ហ៊ុន...

នាយិកាថ្មី AFD អះអាងពីឆន្ទៈក្នុងការជួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងថវិកា ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា

ភ្នំពេញ៖លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យលោកស្រី Ophelie BOURHIS នាយិកាថ្មី ដែលទើបត្រូវបានតែងតាំង នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ប្រចាំកម្ពុជា, លោក Christain FUSILLIER ប្រតិភូជាន់ខ្ពស់ អញ្ជើញមកពីទីស្នាក់ការធំ នៅទីក្រុងប៉ាសីស និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងលើវិស័យកសិកម្មកន្លងមក និងការគាំទ្រក្នុងការរៀបចំ គម្រោងអភិវឌ្ឍន៍វិស័យកសិកម្មថ្មី ដែលផ្តោតទៅលើដំណាំរំពឹងទឹកភ្លៀង។