អាជ្ញាធរមូលដ្ឋានគណបក្សកាន់អំណាច នៅតែបន្តធ្វើទុកបុកម្នេញគណបក្សប្រឆាំង
ចេញផ្សាយ ថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២១បាត់ដំបង៖ បើទោះបីជាអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយជាច្រើនឆ្នាំទៅហើយក្តី ហើយត្រូវជំនួសមកវិញនូវពូជសង្គ្រោះជាតិ ក៏ត្រូវទទួលការរារាំងរំខានពីអាជ្ញាធារមូលដ្ឋានជាបន្តបន្ទាប់។ការរារាំងនេះ នៅបន្ទាប់ពីមេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ បានបន្តស្មារតីសង្គ្រោះជាតិ ចុះជួបរៀបចំវេទិការគណបក្សនៅតាមមូលដ្ឋានជាមួយពលរដ្ឋម្ចាស់ឆ្នោត ដើម្បីផ្តល់ក្តីសង្ឃឹមថ្មី ដល់ពួកគាត់នៅមូលដ្ឋាន ដែលបានបាត់បង់តំណាងរបស់ខ្លួនរយៈពេលជិត៤ឆ្នាំមកហើយ។ដូចគ្នានេះ ក្នុងវេទិការជួបជុំសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងការប្រកាសរចនាសម្ព័ន្ធគណៈកម្មាធិការ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង របស់គណបក្សខ្មែរស្រឡាញ់ជាតិ ត្រូវបានអាជ្ញាធរមូលដ្ឋាន រារាំងបំភិតបំភ័យ ពលរដ្ឋមិនអោយមកចូលរួមជាមួយគណបក្សខ្មែរស្រឡញ់ជាតិ ដែលបានប្រារព្វធ្វើនៅភូមិរស្មីសង្ហា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ។លោក សៀវ វិសុទ្ធ អគ្គហិរញ្ញេក គណបក្សខ្មែរស្រឡាញ់ជាតិ...
មេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិថា ភាពខ្លាំងរបស់ខ្លួនគឺ សាមគ្គី ស្មោះត្រង់ ជាធ្លុងមួយ
ចេញផ្សាយ ថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០២១បាត់ដំបង៖ គណបក្សខ្មែរស្រឡាញ់ជាតិ ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានរៀបចំប្រជុំរចនាសម្ព័ន្ធថ្នាក់ដឹកនាំទូទាំងខេត្ត។ការប្រជុំនេះ ធ្វើឡើងដើម្បីត្រៀមកម្លាំងដែលជាស្នូលលទ្ធិប្រជាធិបតេយ្យ ក្នុងការផ្លាស់ប្តូរ នៅមូលដ្ឋាន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជាតិអាណត្តិទី៧ ឆ្នាំ២០២៣ខាងមុខ។លោក ជាវ កត្តា ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ បានអោយដឹងថា មុនការបោះឆ្នោតខាងមុខនេះ ចរន្តនៃការគាំទ្រមកលើគណបក្សខ្មែរស្រឡាញ់ជាតិ និងមានការចូលរួមដូចទឹកបាក់ទំនប់ ព្រោះមានតែគណបក្សខ្មែរស្រឡាញ់ជាតិទេ ដែលជាក្តីសង្ឃឹមរបស់ពលរដ្ឋ និងជាអ្នកបន្តស្មារតីសង្គ្រោះជាតិ។លោក ជាវ កត្តា បន្តថា គណបក្សខ្មែរស្រឡាញ់ជាតិ បានបង្កើតវប្បធម៌ថ្មី ដោយក្នុងនោះ...
អង្គការសង្គមស៊ីវិល៥៩នៅកម្ពុជាដាក់ញត្តិជូនស្ថានទូតមីយ៉ាន់ម៉ា ថ្កោលទោសរដ្ឋប្រហារយោធា
ចេញផ្សាយ ថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០២១ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២១នេះ អង្គការសង្គមស៊ីវិល និងសហជីព ចំនួន៥៩នៅកម្ពុជា បានជួបជុំគ្នាដាក់ញត្តិជូនស្ថានទូតមីយ៉ាន់ម៉ា ក្នុងការថ្កោលទោសចំពោះការរំលោភអំណាច របស់យោធា តាមរយ:រដ្ឋប្រហារ ដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម។សង្គមស៊ីវិលបង្ហាញថា រដ្ឋប្រហារយោធារបស់ភូមា គឺជាការរំលោភឆន្ទ:ប្រជាពលរដ្ឋមីយ៉ាន់ម៉ា និងប៉ះពាល់ដល់លិទ្ធិប្រជាធិបតេយ្យ ដែលកំពុងលូតលាស់នៅក្នុងប្រទេសមួយនេះ។តាមរយ:ញត្តិនេះ ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា ទាមទារឲ្យក្រុមអ្នកដឹកនាំរដ្ឋប្រហារយោធាដោះលែងទីប្រឹក្សារដ្ឋ លោកស្រី អ៊ុង សានស៊ូជី និងថ្នាក់ដឹកនាំរដ្ឋាភិបាលស៊ីវិលដ៏ទៃទៀត។សង្គមស៊ីវិលនៅកម្ពុជា និងសហជីព ទាំង៥៩ស្ថាប័ន គាំទ្រដល់ការតស៊ូរបស់ពលរដ្ឋមីយ៉ាន់ម៉ា ដេីម្បីប្រឆាំងរដ្ឋប្រហារយោធា និងដេីម្បីកសាងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស៕
ហ៊ុន ម៉ាណែត៖ ខ្ញុំបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចហើយ
ចេញផ្សាយ ថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ភ្នំពេញ៖ កូនប្រុសច្បង់ សម្តេចតេជោ ហ៊ុន សែន ឯកឧត្តម ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញទៅទទួលវ៉ាក់សាំងការពារកូវីដ-១៩ ហើយនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ក្រោយចាក់វ៉ាក់សាំងការពារ កូវីដ-១៩រួច ឯកឧត្តម ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្តាញសង្គម ហ្វេសប៊ុក ផ្លូវការរបស់លោកថា «សូមបងប្អូនខ្មែររួមគ្នា និងត្រៀមលក្ខណៈចូលរួមជាមួយរដ្ឋាភិបាល អនុវត្តវិធានការសុខាភិបាល និងទទួលចាក់ថ្នាំបង្ការទៅតាមដំណាក់កាលនីមួយៗ តាមផែនការលទ្ធភាពរបស់រាជរដ្ឋាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩...
គណបក្សខ្មែរស្រឡាញ់ជាតិ បន្តប្រកាសសុពលភាព កម្លាំងនៅថ្នាក់មូលដ្ឋាន ខេត្តតាកែវ
ចេញផ្សាយ ថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១តាកែវ៖ គណបក្សខ្មែរស្រឡាញ់ជាតិ ដែលជាអ្នកបន្តវេនសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានរៀបចំពិធីប្រកាសសុពលភាពគណៈកម្មាធិការ ខេត្តតាកែវ។ក្នុងពិធីនេះ ដោយមានការចូលរួមជាអធិបតី ពីសំណាក់លោក ជីវ កត្តា ប្រធានគណបក្ស លោក តាន់ ទីន អនុប្រធានប្រចាំការ លោក សៀវ វិសុទ្ធ អគ្គហេរញ្ញិក លោក សុខ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋាន ទទួលបន្ទុកកិច្ចការបោះឆ្នោត ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិការ...
មាជ សុវណ្ណារ៉ា៖ បក្សបើកថ្មី ដានថ្មី លើគន្លងផ្លូវចាស់?
ចេញផ្សាយ ថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ភ្នំពេញ៖ សង្គ្រាមចិត្តសាស្ត្រនយោបាយ របស់អ្នកប្រជាធិបតេយ្យ បាននិងកំពុងរុញច្រាននាវាមួយនេះ ហាក់គ្មានកោះត្រើយរយៈពេលជាច្រើនទស្សវត្សរ៍មកហើយ ដោយបទពិសោធន៍ក៏មានច្រើន តែចរិកនៃការមួលបង្កាច់លាបពណ៌រវាងខ្មែរគ្នាឯងក្នុងសង្គមមួយនេះមិនអាចបំបាត់បានឡើយ។
ដូចគ្នានេះ រវាងគន្លងចាស់ក៏បានធ្វើការឆ្លុះបញ្ចាំង ពីបទពិសោធន៍អ្នកនយោបាយគណបក្សបក្សហ្វ៊ុនសុិនបុិច និង គណបក្ស សឺន សាន ទៅនឹងអ្នកបង្កើតបក្សថ្មី តើនឹងមានវាសនាយ៉ាងដូចម្តេច?។ក្នុងនោះសម្រាប់អ្នកនយោបាយ មាជ សុវណ្ណារ៉ា បានលើកឡើងថា យោងច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា នៅក្នុងរបបសេរីពហុបក្ស គឺយកការបោះឆ្នោត ក្នុងការប្រកួតប្រជែងពីបក្សនយោបាយនានាចូលរួមដណ្តើមអាសន:សមាជិកតំណាងរាស្ត្រ និងតំណែងនាយករដ្ឋមន្ត្រី ពេលខ្លួនឈ្នះការបោះឆ្នោត ។ ដូច្នេះសិទ្ធិសេរីភាពរបស់ពលរដ្ឋម្នាក់ៗ ត្រូវធានា និងការពារសិទ្ធិដោយច្បាប់ចូលរួមយ៉ាងសកម្មក្នុងការប្រឡូកក្នុងឆាក នយោបាយ ដោយឈរឈ្មោះបង្កើតគណបក្ស...
ផ្ទះ១អំពូល១ របស់ស្រុកបន្ទាយស្រី ទទួលបានជ័យលាភីលេខ២ ក្នុងកម្មវិធីប្រលងប្រណាំង «ពានរង្វាន់ឆ្នើមលើការងាររៀបចំតំបន់ប្រជុំជន»
ចេញផ្សាយ ថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២១សៀុមរាប៖ យុទ្ធនាការ «ផ្ទះ១ អំពូល១» របស់រដ្ឋបាលស្រុកបន្ទាយស្រី ទទួលបានជ័យលាភីលេខ២ ក្នុងកម្មវិធីប្រលងប្រណាំង "ពានរង្វាន់ឆ្នើមលើការងាររៀបចំតំបន់ប្រជុំជន" របស់សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ដែលត្រូវបានប្រារព្ធពិធីប្រគល់ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមហាផ្ទៃ។បើលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា កម្មវិធីពានរង្វាន់នេះ ជាផ្នែកមួយនៃការអនុវត្តគម្រោងពង្រឹងសមត្ថភាពអាជ្ញាធរថ្នាក់ក្រោមជាតិ និងជំរុញឱ្យមានការរៀបចំផែនការនគរូបនីយកម្ម និងការគ្រប់គ្រងដីធ្លី ដើម្បីកែប្រែមុខមាត់សហគមន៍មិនទាន់រៀបរយ និងធានាបាននូវលទ្ធភាពក្នុងការទទួលបានសេវាចាំបាច់នៅក្នុងមូលដ្ឋាន។ក្នុងនោះផងដែរ លោក ឃឹម ហ្វីណង់ ជំនួសមុខឱ្យប្រជាពលរដ្ឋរាប់មុឺននាក់នៅក្នុងស្រុកបន្ទាយស្រី ដែលបានទទួលផលប្រយោជន៍ដោយផ្ទាល់ពីយុទ្ធនាការ”ផ្ទះ១ អំពូល១”...
ស៊ន សៀវម៉ី ត្រូវបានឡើងឋានៈជាជំទាវជំនួយការ សម្តេច សាយ ឈុំ
ចេញផ្សាយ ថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ភ្នំពេញ៖
ម្ចាស់មេដៃមាស កញ្ញា ស៊ន សៀវម៉ី ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់
តែងតាំងជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី០២
ខែកុម្ភៈ ឆ្នាំ២០២១នេះ។ការត្រាស់បង្គាប់តែងតាំង លោកជំទាវ ស៊ន សៀវម៉ី ក្នុងមុខតំណែងខាងលើនេះ ពុំទទួលបានប្រាក់បំណាច់មុខងារឡើយ ដែលមានឋានៈស្មើ អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន។ ការត្រាស់បង្គាប់ ជំទាវ...
ពួកបំផ្លាញសាសនា ក្រសួងធម្មការគួរមានវិធានការ ឬទុកបន្ត?
ចេញផ្សាយ ថ្ងៃព្រហសប្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការផ្ទុះយ៉ាងខ្លាំង សកម្មភាពវីដេអូ នៃក្រុមយុវជនបំផ្លាញសាសនា បានយកមកលេងសើច និងជាន់ឈ្លី។ក្នុងនោះ មហាជនមានការរិះគន់យ៉ាងខ្លាំង ចំពោះទង្វើរបស់ក្រុមយុវជនទាំងនេះ ដែលយកសាសនា មកលេងសើចសប្បាយ ដែលជាសាសនារបស់រដ្ឋ។ក្នុងន័យនេះ តើក្រសួងធម្មការ និងសាសនា ក៏ដូចជាសមត្ថកិច្ច គួរតែទុកក្រុមបំផ្លាញសាសនានេះបន្តទៀតឬយ៉ាងណា?...
តុលាការខេត្តបន្ទាយមានជ័យ កោះហៅលោក រ័ត្ន សុធី ចូលសវនាការ ករណី «រួមគំនិតក្បត់» ជាមួយលោក សម រង្ស៊ី
ចេញផ្សាយ ថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១បន្ទាយមានជ័យ៖ លោក
រ័ត្ន សុធី អតីតក្រុមការងារគណបក្សសង្គ្រោះជាតិ ខេត្តបន្ទាយមានជ័យ
ទទួលបន្ទុកស្រុកថ្មពួក ត្រូវបានតុលាការខេត្តនេះ កោះហៅឲ្យចូលខ្លួនឆ្លើយបំភ្លឺ
ក្នុងករណី រួមគំនិតក្បត់ ជាមួយលោក សម រង្ស៊ី ដែលកំពុងរស់នៅប្រទេសបារាំង។សវនាការលើកលោក រ័ត្ន សុធី ធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយតុលាការ ក្នុងលិខិតកោះ...
















