នយោបាយ

On each category you can set a Category template style, a Top post style (grids) and a module type for article listing. Also each top post style (grids) have 5 different look style. You can mix them to create a beautiful and unique category page.

គណបក្សកែទម្រង់កម្ពុជា របស់លោក ប៉ុល ហំម និងលោក អ៊ូ ចាន់រ័ត្ន មានសិទ្ធិធ្វើសកម្មភាពនយោបាយហើយ

ភ្នំពេញ៖ ក្រោយរងចាំអស់មួយរយៈពេល នៃការឆ្លើយតបរបស់ក្រសួងមហាផ្ទៃ ដើម្បីគណបក្សថ្មី នៃមេដឹក​នាំក្បាលម៉ាស៊ីនចាស់ របស់អតីតគណបក្សសង្គ្រោះជាតិ ធ្វើសកម្មភាពនយោបាយរបស់ខ្លួននោះ ពេលនេះភ្លើងខៀវត្រូវបានបើកហើយ។ភ្លើងខៀវត្រូវបានបើក គឺនៅក្រោយការទន្ទឹងរងចាំនេះ ជាលទ្ធផល កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ ដោយមានចំណាហត្ថលេខា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសលេខ២៣៥០ ប្រក សម្រេច ទទួលស្គាល់ ចុះឈ្មោះគណបក្សកែទម្រង់កម្ពុជា សរសេរជាអក្សរកាត់ (គ.ក.ក) ដែលមានអាសយដ្ឋាន ទីស្នាក់ការកណ្តាល ផ្ទះលេខ៥១៥...

លោក កឹម សុខា បដិសេធ រាល់ការភ្ជាប់រូបលោកគ្រប់សកម្មភាពដើម្បីប្រយោជន៍ និងមហិច្ឆិតា របស់ក្រុម ឬ បុគ្គល

ភ្នំពេញ៖ លោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ មិនត្រឹមតែជាប់បំរាមរបស់តុលាការ ដែលមិនទាន់បញ្ចប់សវនាការរបស់លោកប៉ុណ្ណោះទេ តែនៅតាមជាប់ដោយក្រុមគេងចំណេញ ដើម្បីបម្រើប្រយោជន៍ និងមហិច្ឆិតារបស់ពួកគេផងដែរ។ដោយមើលឃើញ សកម្មភាពនេះ បានកើតឡើងជាញឹកញាប់ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១នេះ លោក កឹម សុខា បានបញ្ជាក់គោលជំហររបស់លោកជាថ្មីថា ដោយសង្កេតឃើញ មានបុគ្គល ក្រុម គណបក្ស ឬ ចលនានយោបាយខ្លះ នៅតែយកឈ្មោះ និង រូបភាពលោកទៅភ្ជាប់ ពាក់ព័ន្ធជាមួយនឹងសកម្មភាពដើម្បី​បម្រើផលប្រយោជន៍ និង...

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រជុំផ្សព្វផ្សាយផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្តស្វាយរៀង

ចេញផ្សាយ ថ្ងៃអង្គារ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី០៨  ខែមិថុនា ឆ្នាំ២០២១ស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារគណបក្សចុះជូយមូលដ្ឋាន ខេត្តស្វាយរៀង បានអញ្ជើញប្រជុំផ្សព្វផ្សាយផែន​កា​ររួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅអគារស្នាក់ការគណបក្សប្រជាជន ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១។ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន...

កោរកេសា ថ្វាយព្រះ លើកដៃសំពះ សុំអ្នកនយោបាយគិតប្រយោជន៍ជាតិ ព្រមទាំងពលរដ្ឋ ធំជាងប្រយោជន៍ និងគំនុំបុគ្គល ដែលនេះជាគំរូល្អរបស់អ្នកនយោបាយ

ចេញផ្សាយ ថ្ងៃអង្គារ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី០៨  ខែមិថុនា ឆ្នាំ២០២១ភ្នំពេញ៖ មេដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ ម្នាក់ ក្នុងចំណោមមេដឹកនាំ ដែលជាក្បា  លម៉ានស៊ីនដ៏សំខាន់របស់គណបក្សមួយនេះ បានកោរកេសា ថ្វាយព្រះ លើកដៃសំពះ ស្នើសុំមេដឹកនាំចាស់វស្សា និងខ្ចីវស្សាក្តី គួររួមគ្្នាគិតរឿងប្រយោជន៍ជាតិ និងពលរដ្ឋជាធំ ជាងប្រយោជន៍បុគ្គល។គិតរឿងប្រយោជន៍ និងពលរដ្ឋ ជាងប្រយោជន៍បុគ្គល ឬគំនុំបុគ្គល នៃអ្នកនយោបាយ ពិសេសអ្នកនយោបាយចាស់វស្សា...

ព្រះមហាក្សត្រ ផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញ ដល់អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន៧រូប

ចេញផ្សាយ ថ្ងៃសៅរ៍ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់់បានឡាយព្រះហស្ថលេខា លើព្រះរាជក្រឹត្យ ផ្តល់សិទ្ធិនយោបាយ ដល់អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចំនួន៧រូប។ការផ្តល់សិទ្ធិនយោបាយឡើងវិញ របស់ព្រះមហាក្សត្រ ដល់អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ទាំង៧រូបនេះ ធ្វើឡើងតាមសំណើររបស់សម្តេចតេជោ ដែលចាប់ពីថ្ងៃនេះតទៅពួកគេ និងមាសិទ្ធិពេញលិញក្នុងសកម្មភាពនយោបាយ ដែលរួមមាន៖...

មាជ សុវណ្ណារ៉ា៖ ការសុំសិទ្ធិនយោបាយ ដូចជាជួយដកឆ្អឹងស្លាក់បំពង់កបក្សកាន់អំណាច?

ចេញផ្សាយ ថ្ងៃសៅរ៍ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ភ្នំពេញ៖ អ្ននយោបាយវោហារមិនចេះរីងស្ងួត មាជ សុវណ្ណារ៉ា បានប្រតិកម្មភ្លាមៗ ក្រោយមានការបែកធ្លាយលិខិត ស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ របស់អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។ភ្លាមនោះ លោក មាជ សុវណ្ណារ៉ា បានលើកឡើងថា កម្ទេចដើម្បីត្រួតត្រាជំរំព្រះអាទិត្យ វាហាក់ដូចជាអូសឬស្សីបញ្រ្ចាសចុង ពោលគឺរំលាយបក្សសង្រ្គោះជាតិបាន ចាប់មេបក្សដាក់គុកបាន តែរំលាយ និងចាប់ឆន្ទៈ​ពលរដ្ឋម្ចាស់ឆ្នោតស្ទើរកន្លះនគរពុំបានឡើយ។ ហើយមិនតែប៉ុណ្ណោះសកម្មជនជាស្នូលនៅមូលដ្ឋានរបស់បក្សប្រឆាំងដ៏មានសក្តានុពលមួយនេះ ភាគច្រើនបំផុតលើសលុបនៅតែក្រាញននាលដោយស្វាមីភក្តិជាមួយមេបក្ស និងគោលនយោបាយបក្សសង្រ្គោះជាតិ ទោះបីពួកគេស្ថិតក្នុងការគំរាមកំហែង...

លោក ថាច់ សេដ្ឋា អតីតថ្នាក់ដឹកនាំជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ

ចេញផ្សាយ ថ្ងៃអង្ការ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ភ្នំពេញ៖ លោក ថាច់ សេដ្ឋា អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍អតីតគណបក្សសង្គ្រោះជាតិ កាល ពីថ្ងៃ​ទី១២ ខែមេសា ឆ្នាំ២០២១ ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ផ្ដល់នីតិសម្បទាធ្វើនយោបាយឡើងវិញហើយ បន្ទាប់ពីត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចសាលដីការបស់តុលាការកំពូល។

លោក កឹម សុខា ជួបទូតអូស្ត្រាលី ខណៈស្ថានភាពនយោបាយកម្ពុជា នៅមិនទាន់មានភាពល្អប្រសើរ

ចេញផ្សាយ ថ្ងៃចន្ទ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ លោក កឹម សុខា អតីតប្រធាគណបក្សសង្គ្រោះជាតិ បានជួបពិភាក្សាជាមួយលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា។ជំនួយរវាងលោក កឹម សុខា ជាមួយទូតអូស្ត្រាលី ធ្វើឡើងតាមការអញ្ជើញរបស់​លោកឯកអគ្គរាជទូត​ដោយ​​ផ្ទាល់។ នេះបើតាមការបញ្ជាក់របស់លោក កឹម សុខា...

លោក កឹម សុខា ទោះមិនបានចុះមូលដ្ឋាន ក្នុងកាលៈទេសៈ កម្ពុជាផ្ទុះកូវីដ១៩ តែលោកបន្តជួបមន្រ្តីទូតជាមិត្តកម្ពុជា

ចេញផ្សាយ ថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ភ្នំពេញ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្ណាំ២០២១នេះ បានសរសេរនៅលើបណ្តាញសង្គមរបស់លោកថា ដោយមានការព្រួយបារម្ភអំពីបញ្ហានានា ដែលពាក់ពន្ធ័នឹង ជីវិតរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានកំពុង និងអាចប្រឈមនៅពេលអនាគត ទោះបីកាលៈទេសៈនេះ លោកមិនមានសិទ្ធិសេរីភាពពេញលេញ និងមិនមានសមត្ថកិច្ចជាអ្នកដោះស្រាយបញ្ហាទាំងនោះក្តី តែលោកនៅតែមានចេតនាចូលរួមធ្វើអី្វដែលលោកអាចធ្វើបានតាមលទ្ធភាព ដើម្បីជាផលប្រយោជន៍របស់ប្រជាជាតិខ្មែរ។

អស្ចារ្យ…!ការអនុវត្តន៍ស្តង់ដា២ របស់អតីតគណបក្សសង្គ្រោះជាតិ

ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ភ្នំពេញ៖ ស្តង់ដា២ វាមិនមែនកើតឡើងតែនៅក្នុងក្រុម ឬបក្ខពួកគណបក្សប្រជាជនកម្ពុជា ដែលត្រូវក្រុមលោក សម រង្ស៊ី ចោទនោះឡើយ។ការចោទ ហើយត្រូវឡងទៅវិញ ចំកណ្តាលមុខរបស់ក្រុមអតីតគណបក្សសង្គ្រោះជាតិ ពិសេសអ្នកដែលភក្តីភាពជាមួយលោក សម រង្ស៊ី វាបានកើតឡើងយ៉ាងពេញបន្ទុក ព្រោះពោរពេញទៅដោយបក្ខពួកនិយម នៃចង្កោមអ្នកប្រជាធិបតេយ្យតែសម្បកក្រៅនេះ។អ្វីទាំងនេះ វាបានកើតឡើងទៅលើអតីតសកម្មជន ដែលពួកគេប្រឈម...