ថៃបិទព្រំដែន១០០ឆ្នាំទៀត ក៏កម្ពុជាមិនស្លាប់ដែរ
ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី២៣ ខែកញ្ញា
ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
បានឆ្លើយតបទៅនិងទង្វើរបស់ភាគីថៃ ដែលតែងតែភ្គើនសំដីមកដល់កម្ពុជា ម្តងហើយៗទៀតរកណីរឿងបិទច្រកព្រំដែន។ក្នុងន័យនេះសម្តេចតេជោ
បានមានប្រសាសន៍ថា តាមពិតសម្តេច មិនចង់និយាយអ្វីទេនៅចំពោះមុខជម្លោះកម្ពុជា-ថៃ
ដែលកំពុងត្រូវបានសម្របសម្រួលក្រោមបទឈប់បាញ់ ដើម្បីធានាថាជីវិតកងទ័ព
និងប្រជាជនមិនត្រូវស្លាប់ និងរបួសទ្រព្យសម្បត្តិទាំងរដ្ឋ ទាំងឯកជនក៏ដូចជា
ហេដ្ឋារចនាសម្ព័ន្ធមិនត្រូវបានបំផ្លាញដោយសារសង្គ្រាមផ្ទុះឡើងវិញនោះឡើយ។ប៉ុន្តែអ្វីដែលសម្តេចចង់និយាយ គឺការបើកច្រកព្រំដែនកម្ពុជា-ថៃ ដែលកន្លងមកនេះ មានការនិយាយច្រើន ដែលខាងកម្ពុជាភាគច្រើនចេញពីបងប្អូនអ្នកលេងបណ្តាញសង្គម ឯសម្រាប់អ្នកនយោបាយ ឬអ្នកដឹកនាំកងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល មិនមានអ្នកណាចេញមកនិយាយទេ។ ក្រឡេកមើលទៅប្រទេសថៃ...
ឯកឧត្តម អ៊ុន ជឹម ជួសជុលផ្លូវ១ខ្សែរប្រវែង៨០០ម៉ែត្រ នៅឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ
តាកែវ៖ ឯកឧត្តម អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ និងសហការី នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យទីតាំងជួសជុលផ្លូវ១ខ្សែរប្រវែង៨០០ម៉ែត្រ ស្ថិតនៅភូមិប្រពាំងក្របាស់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។សូមជម្រាបជូនថា នេះជាផ្លូវខ្សែរទី៤ហើយ ដែល ឯកឧត្តម អ៊ុន ជឹម បានជួសជុលជូនប្រជាពលរដ្ឋ ដើម្បីបង្ករភាពងាយស្រួលក្នុងការធ្វើដំណើរលើគ្រប់មធ្យោបាយ ពិសេសគឺលោកយាយលោកតា និងប្អូនៗ ក្មួយៗ ដែលជាសិស្សានុសិស្សផងដែរ៕
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ យាងក្នុងការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ការអញ្ជើញមកដល់របស់ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាពលរដ្ឋចិន
ភ្នំពេញ៖ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងក្នុងការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាននៃការអញ្ជើញមកដល់របស់ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ ថ្ងៃ (១៧-១៨ ខែមេសា ឆ្នាំ២០២៥) នៅព្រះរាជាណាចក្រកម្ពុជា។ពិធីទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តមប្រធានាធិបតីចិន មានរៀបចំជាក្បួនត្រែទ័ព ហើយអមសងខាងផ្លូវពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមកដល់កន្លែងស្នាក់នៅរបស់ឯកឧត្តម...
ប្រធានាធិបតីចិន អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល២ថ្ងៃ
ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃនេះ ឯកឧត្ដម នឹងចូលគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ ឯកឧត្តមប្រធានាធិបតីចិន នឹងជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន...
ថ្នាក់ដឹកនាំចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានី ខេត្ត ប្រកាសបញ្ចូលសមាជិកថ្មីជាង៧០០នាក់ នៅខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ ប្រធាន អនុប្រធាន ក្រុមចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋាន រាជធានី ខេត្ត អមដោយក្រុមការងារ នៅព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួម ក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មី នៅខេត្តត្បូងឃ្មុំ។វត្តមានអញ្ជើញចូលរួម ឯកឧត្តម យូ សេរីវុឌ្ឍ បេសកជនពិសេស សម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុម...
ដឹងច្បាស់ហើយ ចំពោះការចាប់ខ្លួនក្រុមប្រឆាំង
ភ្នំពេញ៖ អ្នកនាំពាក្យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទប្រមាថ។
ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តបន្ត
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម កាលពីនៅព្រឹកថ្ងៃអាទិត្យទី២ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅអនុវត្តបន្ត របស់គណៈកម្មាធិការបក្សខេត្ត និងពិនិត្យរៀបចំបន្ថែមអង្គការចាត់តាំងគណបក្ស និងកិច្ចប្រជុំពិភាក្សាវាយតម្លៃមន្ត្រីគណបក្ស ស្ថិតនៅទីស្នាក់ការគណបក្សខេត្ត។កិច្ចប្រជុំបានអនុវត្តតាមគោលការណ៍របស់គណបក្ស គឺសមូហភាពដឹកនាំ និងបុគ្គលទទួលខុសត្រូវ ដែលជាមូលដ្ឋានគ្រឹះ នៃភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៕
គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស ប្រចាំខែកុម្ភៈ ឆ្នាំ២០២៥
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែកុម្ភៈ ឆ្នាំ២០២៥ និងលើកទិសដៅខែមីនាបន្តរ។ក្នុងកិច្ចប្រជុំខាងលើ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអនុប្រធានការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តមប្រធាន អុនប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ លោក...
ឯកឧត្តម យូ សិរីវុឌ្ឍ៖ ចរន្តនៃការសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា របស់សមាជិកបក្សប្រឆាំង មិនស្ថិតក្រោមឥទ្ធិពលនយោបាយ ឬតុលាការនោះទេ
ភ្នំពេញ៖ ឯកឧត្តម យូ
សិរីវុឌ្ឍ ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជាមូលដ្ឋានរាជធានី-ខេត្ត
កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានប្រាប់សារព័ត៌មានក្នុងស្រុកថា ចរន្តនៃការសុំរួមជីវភាពនយោបាយរបស់សមាជិកបក្សប្រឆាំង
ជាមួយគណបក្សប្រជាជនកម្ពុជា មិនស្ថិតក្រោមឥទ្ធិពលនយោបាយ ឬតុលាការនោះទេ។ឯកឧត្តម យូ សិរីវុឌ្ឍ ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជា មូលដ្ឋានរាជធានី-ខេត្ត បានបន្តថា ចរន្តនៃការស្នើសុំចូលរួមជីវភាពនយោបាយរបស់គណបក្សប្រឆាំងបានកើនឡើងជាលំដាប់ក្នុងបរិបទនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងប្រមុខដឹកនាំបន្តវេនដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលធានាបាននូវសុខសន្តិភាព ស្ថិរភាព និងសុខដុមនីយកម្មពិតប្រាកដជូនជាតិ និងប្រជាជន។
ឯកឧត្តម សុខ សូកេន ប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឃុំទាំង១០ និងក្រុមលេខាធិការដ្ឋាន នៃស្រុកបារាយណ៍ ខេត្តកំពង់ធំ
កំពង់ធំ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឃុំទាំង១០ និងក្រុមលេខាធិការដ្ឋាន នៃស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋានស្រុកបារាយណ៍ សរុបប្រមាណ២០០នាក់។ឯកឧត្តម សុខ សូកេន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបារាយណ៍ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរដល់លោក
លោកស្រី...
















