អាជ្ញាធរខេត្តកំពង់ធំ បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៣នាក់បន្ថែមទៀត នៅស្រុកស្ទោង
ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ៣រោច ខែពិសាខ ឆ្នាំជូត
ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១កំពង់ធំ៖ នៅព្រឹកថ្ងៃទី២៩
ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងសហការី
អញ្ជើញចុះត្រួតពិនិត្យស្ថានភាពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកស្ទោង។
អភិបាលខេត្តកំពង់ចាម ដាក់ចេញផែនការណ៍បន្ទាន់ដល់មន្រ្តីក្រោមឱវ៉ាទ ចាត់វិធានការទប់ស្កាត់ និងកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍
ចេញផ្សាយ
ថ្ងៃព្រហស្បតិ៍ ៣រោច ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមេសា
ឆ្នាំ២០២១កំពង់ចាម៖ នៅថ្ងៃទី២៩
ខែមេសាឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម
និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដឹកនាំប្រជុំបន្ទាន់
ដើម្បីដាក់ផែនការជូនដល់អាជ្ញាធរស្រុក និងអ្នកពាក់ព័ន្ធ
ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម
ខណៈថ្ងៃនេះ ខេត្តកំពង់ចាម...
អាជ្ញាធរខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមាន កូវីដ១៩ ចំនួន២នាក់
ចេញផ្សាយ ថ្ងៃសៅរ៍ ១៣កើត
ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១កំពង់ធំ៖
រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន
ស្តីពី ការរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន២នាក់ នៅថ្ងៃទី២៣ ខែមេសា...
អាគារស្នាក់នៅ និងទីតាំង៦ផ្សេងទៀត ក្នុងក្រុងក្រុងប៉ោយប៉ែត អាជ្ញាធរសម្រេចបិទភ្លាមៗ បន្ទាប់រកឃើញវិជ្ជមានកូវីដ១៩ លើបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់
ចេញផ្សាយ ថ្ងៃសុក្រ ១២កើត
ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១បន្ទាយមានជ័យ៖ អាជ្ញាធរក្រុងប៉ោយប៉ែត
បានសម្រេចបិទភ្លាមៗ អាគារស្នាក់នៅចំនួន២កន្លែង និងបុរីដួងច័ន្ទ រួមទាំងទីតាំង៣បន្ថែម
ក្រោយពីរកឃើញ មានករណីវិជ្ជមានកូវីដ១៩ ទៅលើបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ កាលពីយប់ថ្ងៃទី២២
ខែមេសា ឆ្នាំ២០២១។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក។
អភិបាលខេត្តកំពង់ស្ពឺ សម្រេចផ្អាកបណ្តោះអាសន្នផ្សារត្រែងត្រយឹង និងផ្នែកមួយនៃតូបលក់បន្លែ ក្នុងផ្សារត្រពាំងក្រឡឹង
ចេញផ្សាយ ថ្ងៃសុក្រ ១២កើត
ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១កំពង់ស្ពឺ៖
អភិបាលខេត្តកំពង់ស្ពឺ លោក វី សំណាង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចផ្អាកជាបណ្តោះអាសន្ន
ផ្សារត្រែងត្រយឹង និងផ្នែកមួយនៃតូបលក់បន្លែក្នុងផ្សារត្រពាំងក្រឡឹង
ស្ថិតនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
អាជ្ញាធរស្រុកពញ្ញាឮ រកឃើញអ្នកវិជ្ជមាន កូវីដ១៩ ចំនួន៧នាក់ និងអ្នកពាក់ព័ន្ធជាង១០០នាក់ផ្សេងទៀត
ចេញផ្សាយ
ថ្ងៃសុក្រ ១២កើត ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមេសា
ឆ្នាំ២០២១កណ្តាល៖ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ បើតាមលោក ថន សុវណ្ណា អភិបាល នៃគណៈអភិបាល ស្រុកពញ្ញាឮ ខេត្តកណ្តាល...
ភូមិចំនួន៥ ក្នុងសង្កាត់លេខ៤ ខេត្តព្រះសីហនុ ត្រូវបានកំណត់ជាតំបន់ក្រហម
ចេញផ្សាយ
ថ្ងៃសុក្រ ១២កើត ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមេសា
ឆ្នាំ២០២១ព្រះសីហនុ៖ កាលនៅថ្ងៃទី២២
ខែមេសា ឆ្នាំ២០២១ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានដាក់ភូមិចំនួន៥
ក្នុងសង្កាត់លេខ៤ ជាតំបន់ក្រហម។
រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រេចបិទជាបណ្តោះអាសន្នមន្ទីរសម្រាកព្យាបាល ផ្សារឆ្នាំង
ចេញផ្សាយ ថ្ងៃពុធ ១០កើត ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសម្រេចបិទជាផ្លូវការបណ្ដោះអាសន្នហើយ ចំពោះមន្ទីរសម្រាកព្យាបាល "ផ្សារឆ្នាំង" ស្ថិតនៅក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវឱ្យពលរដ្ឋអត់ធ្មត់ក្នុងអំឡុងពេលបិទខ្ទប់ ដើម្បីចូលរួមទប់ស្តាត់ កូវីដ-១៩ និងកាត់ផ្តាច់ការចម្លង នៃព្រឹត្តការណ៍ ២០កុម្ភៈ
ចេញផ្សាយ
ថ្ងៃអង្គារ ៩កើត ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមេសា
ឆ្នាំ២០២១ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ សម្ដេចតេជោ...
អភិបាលខេត្តសៀមរាប បិទខ្ទប់សង្កាត់៣ក្នុងខេត្តសៀមរាប រយៈពេល២សប្តាហ៍
ចេញផ្សាយ
ថ្ងៃសុក្រ ៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១សៀមរាប៖
នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ លោក ទៀ វិចិត្រ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានសម្រេចបិទខ្ទប់សង្កាត់ចំនួន៣ក្នុងក្រុងសៀមរាប។