សិល្ប:វប្បធម៌ | ប្រពៃណី

On each category you can set a Category template style, a Top post style (grids) and a module type for article listing. Also each top post style (grids) have 5 different look style. You can mix them to create a beautiful and unique category page.

លោក កឹម សុខា ផ្ញើសារជូនពរឆ្នាំថ្មី សូមឱ្យកម្ពុជាទទួលបាននូវ ឯករាជ្យភាព អធិបតេយ្យភាព វឌ្ឍនភាព និងកិត្យានុភាពជាតិ

ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦នេះ អតីត​ប្រ​ធាន​​គណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានផ្ញើសារជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរ និងប្រទេសជាតិ សូមទទួលបាន ឯករាជ្យភាព អធិបតេយ្យភាព វឌ្ឍនភាព និងកិត្យានុភាពជាតិ។មិនតែប៉ុណ្ណោះលោកក៏សូមផ្ញើនូវសេចក្តីនឹករលឹក គោរព ស្រឡាញ់...

តារាភាពយន្តហូលីវ៉ូដ Angelina Jolie បំពេញបេសកកម្មនៅរមណីយដ្ឋានអង្គរ ដើម្បីបង្កើតកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី

សៀមរាប៖ លោកស្រី Angelina Jolie បានមកបំពេញបេសកកម្មការងារនៅរមណីយដ្ឋានអង្គរ កាលពី​ថ្ងៃទី​២០ដល់ថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០២២ និងបានចូលរួមពិធីសម្ពោធជាផ្លូវការ​នៃកម្មវិធីចិញ្ចឹមឃ្មុំ​សម្រាប់​​ស្ត្រី(Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយ​អាជ្ញាធរជាតិអប្សរា។កម្មវិធីចិញ្ចឹមឃ្មុំនេះ មានគោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis Cerana និង Apis Dorsata ដែល មានដើមកំណើតនៅក្នុងរមណីយដ្ឋានអង្គរ លើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និង ពង្រឹង សមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។

ឆ្លងឆ្នាំសកល ភ្ញៀវទេសចរជិត១៩ម៉ឺននាក់ មកកម្សាន្តនៅខេត្តសៀមរាប

ភ្នំពេញ៖ ភ្ញៀវទេសចរប្រមាណជិត១៩ម៉ឺននាក់ បានមកកម្សាន្ត នៅខេត្តសៀមរាបអង្គរ នាឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២២ ក្នុងនោះភាគច្រើនលើសលុប គឺជាភ្ញៀវទេសចរក្នុងស្រុក នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។មន្ទីរទេសចរណ៍ បានឱ្យដឹងទៀតថា តាមការប៉ាន់ប្រមាណ អ្នកដំណើរកម្សាន្តទាំងនោះ  មកពីបណ្តាខេត្តនានាប្រមាណជាជិត៧៦ភាគរយ...

ខេត្តសៀមរាប រៀបចំពិធីអបអរសាទ បុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២២ នៅក្រុងសៀមរាប និងតាមបណ្ដាស្រុក

សៀមរាប៖ នៅបន្ទាប់ពីសម្តេចប្រមុខរដ្ឋាភិបាល បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ២០២១  កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ និងដើម្បីលើកកម្ពស់វិស័យទេសចរណ៍  ព្រមទាំងផ្សព្វផ្សាយពីសក្កានុពលទេសចរណ៍ធម្មជាតិ ទេសចរណ៍កែច្នៃ  តាមតំបន់ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក បានរៀបចំនិងសហការជាមួយ សសយក ខេត្ត សហគ្រិនវ័យក្មេង វិស័យឯកជន ក្នុងការរៀបចំពិធីបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកលឆ្នាំ២០២១ ឈានចូលឆ្នាំ២០២២...

ទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនជូនវត្តចំនួន០៥ ក្នុងខេត្តព្រះវិហារ

ព្រះវិហារ៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអនុញ្ញាតអោយក្រុមការ ងារដឹកនាំដោយឯកឧត្តម ជិន ប៊ុនធឿន បាននាំយកទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មួយចំនួនធំ មានជាស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខយកទៅប្រគេនបណ្តាវត្តចំនួន០៤ក្នុងស្រុកជាំក្សាន្ត ដែលជាតំបន់ដាច់ស្រយាលតាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា-ថៃ និង០១វត្តក្នុងក្រុងព្រះវិហារ...

រយៈពេល២ថ្ងៃឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរណ៍ដើរកម្សាន្តជាង៤២ម៉ឺននាក់

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីមួយដែលប្រជាពលរដ្ឋខ្មែរតែងប្រារព្វធ្វើជារៀងរាល់ឆ្នាំ តាំងពីដូនតាមករហូតដល់ពេលបច្ចុប្បន្ន និងត្រូវបានអនុញ្ញាតឱ្យឈប់សម្រាបការងាររយៈពេល៣ថ្ងៃដូចពិធីបុណ្យចូលឆ្នាំថ្មីដែរ។ក្នុងនោះ នៅឆ្នាំនេះ បើទោះបីជាប្រទេសកម្ពុជា បាននិងកំពុងជួបវិបត្តិដោយសារជំងឺកូវីដ១៩ក្តី តែភ្ញៀវទេសចរណ៍អាចដំណើរកំសាន្តបានតាមទីរមនីយដ្ឋាននានា ដោយត្រូវប្រកាន់ភ្ជាប់នូវវិធានការថែរក្សាសុខភាព ពិសេស៣កុំ និង៣ការពារ តាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល។ដូចគ្នានេះ...

លោក រត្ន័ សុធី និងខ្មែរក្រៅប្រទេស រួមគ្នាប្រារព្វពិធីបង្សុកូល ឧទ្ទិសកុសលជូនដល់ បុព្វការីជន ដែលលោកបានចែកឋាន តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ

បន្ទាយមានជ័យ៖ ក្នុងនាមឈាមជ័រខ្មែរ ដែលមិនអាចប្រាសចាកទំនៀមទម្លាប់ប្រពៃណី របស់ដូនតា ក្នុងរដូវកាលពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ លោក រត្ន័ សុធី បានប្រារព្វពិធីបង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ បុព្វបុរស បុព្វការរីជន ដែលលោកបានចែកឋានទៅលោកខាងមុខ នៅវត្តបន្ទាយមានឬទ្ឋិ ហៅវត្តបឹងត្រគួន ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។លោក រត្ន័ សុធី...

លោក កឹម សុខា ទោះមិនមានសិទ្ធិសេរីភាពពេញលេញ តែលោកមានទឹកចិត្តពេញលេញ សទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ

កណ្តាល៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ ដ៏មានប្រជាប្រិយភាព និងអហិង្សានិយម​ លោក កឹម សុខា បើទោះបីស្ថិតក្នុងកាលៈទេសៈនេះ រូបលោកមិនមានសិទ្ធិសេរីភាពពេញលេញក្តី តែលោកនៅតែមានទឹកចិត្តដ៏មហាធំធេង ជាមួយប្រជាពលរដ្ឋខ្មែរ ពិសេសទឹកចិត្តនៃសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា។ទឹកចិត្តដ៏មហាធំធេង របស់លោក កឹម សុខា គឺរស់នៅរួមសុខ រួមទុកក្នុងប្រទេសជាតិ ជាមួយពលរដ្ឋខ្មែរអ្នកគាំទ្រ ដោយមិនចាកចេញដើម្បីប្រយោជន៍ និងក្តីសេចក្តីសុខរបស់ខ្លួន គ្រួសារ...

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ មរណភាពរបស់ឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយ គឺជាបាត់បង់នូវមត៌កមនុស្សរស់ដ៏មានតម្លៃបំផុតនៃរបាំព្រះរាជទ្រព្យខ្មែរ

ចេញផ្សាយ ថ្ងៃពុធ ៧កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបុណ្យសព ឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយ...

ប្រាសាទកណ្តាលស្រះស្រង់ ដាក់សម្ភោធឲ្យភ្ញៀវចូលទស្សនា ក្រោមអធិបតីលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន

ចេញផ្សាយ ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១សៀមរាប៖ ប្រាសាទកណ្តាលស្រះស្រង់ ក្រោយការជួសជុលរួចជាស្ថាពរ ក្រោមកិច្ចសហការរបស់អាជ្ញាធរជាតិអប្សរាជាមួយវិស័យឯកជន អាជ្ញាធរជាតិអប្សរា បានរៀបចំប្រារព្ធពិធីសម្ពោធដាក់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនចូលទស្សនាប្រាសាទកណ្តាលស្រះស្រង់ជាផ្លូវការហើយ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត...