សិល្ប:វប្បធម៌ | ប្រពៃណី

On each category you can set a Category template style, a Top post style (grids) and a module type for article listing. Also each top post style (grids) have 5 different look style. You can mix them to create a beautiful and unique category page.

អបអរសាទបុណ្យចូលឆ្នាំ សង្ក្រាន្តខ្មែរនៅជប៉ុន ចាប់ផ្តើមជាមួយពិធីសាសនា និងល្បែងប្រជាប្រិយយ៉ាងសប្បាយរីករាយ

ជប៉ុន៖ នៅថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន ក្រុមការងារ ESEA និងសមាគមមិត្តយើង​ បានរៀបចំកម្មវិធី “សង្ក្រាន្ត ខ្មែរនៅជប៉ុន” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ នៅសួនអូសាកា(Osaka Castle) ក្រុងអូសាកា...

ក្រុមសិក្សាផូស៊ីល នាយកដ្ឋានតំបន់បេតិកភណ្ឌ រកឃើញហ្វូស៊ីលដើមឈើ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង

ក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន រកឃើញហ្វូស៊ីលដើមឈើ នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ដែលមានអាយុកាល២៥១-៦៥លានឆ្នាំ។ ការរកឃើញនេះ គឺក្រោយពីក្រុមការងារសិក្សាផូស៊ីលនៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានចុះធ្វើកំណាយស្រាវជ្រាវផូស៊ីលដើមឈើ នៅភ្នំស្រួច (តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង) ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពី អ្នកជំនាញ ព្រះសង្ឃឧទ្យានុរក្ស និស្សិត និងប្រជាជនមួយចំនួន។

ប្រតិភូក្រសួងបរិស្ថាន អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈប្រតិភូក្រសួងបរិស្ថាន ដឹកនាំដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានតម្កល់ធ្វើបុណ្យទក្ខិណានុ​ប្ប​ទានតាមប្រពៃណីព្រះពុទ្ធសាសនា នៅក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រធានប្រតិភូ គណបក្សនយោបាយ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អញ្ជើញចូលរួម បុណ្យខួប១០០ថ្ងៃ មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ យិប ថាំកេសន

កោះកុង៖ ប្រធានប្រតិភូ តំណាងគណបក្សនយោបាយ នៃសម្ព័ន្ធភាព និងក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមបុណ្យគម្រប់ខួប១០០ថ្ងៃ ឧទ្ទិសមហាកុសល​ជូនចំពោះដួងវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យិប ថាំកេសន ដែលត្រូវជាម្តាយក្មេក សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងត្រូវជាជីដូនបង្កើត...

សម្ដេចតេជោ អញ្ជើញចូលរួមអបអរសាទរ ទិវាបុណ្យឯករាជ្យជាតិ លើកទី៦៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦៩ នៅវិមានឯករាជ្យ ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់បំផុត នៃព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជោ អញ្ជើញប្រារព្វ «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦»

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជា​អធិបតីប្រារព្ធក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ " សូមកុំយកកម្ពុជាធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស"។ ពិធីនេះ បានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័ណជ្រោយចង្វារ (OCIC)។តាមរបាយការណ៍ របស់...

ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ស្នាដៃនិពន្ធដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ត្រូវបានបើកសម្ភោធ នៅថ្ងៃនេះ

ភ្នំពេញ៖ ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ដែលជាការផលិតដោយសមាគមសិល្បករខ្មែរ ដឹកនាំរឿងដោយ លោក ហ្វៃ សំអាង ត្រូវបានបើកសម្ភោធនៅសាលសន្និបាតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្រុមការងារអាជ្ញាធរជាតិអប្សរា រំដោះទឹកចេញពីប្រាសាទ ដើម្បីបញ្ជៀសការជន់លិច

សៀមរាប៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងខិតខំរំដោះទឹកតាមទ្វារទឹក នៅតំបន់ប្រាសាទមួយចំនួន ដើម្បីបង្ការកុំឱ្យទឹកជន់លិចប្រាសាទ។សូមជម្រាបថា ឥទ្ធិពលនៃព្យុះណូរុ ពីប្រទេសហ្វីលីពីន បានបណ្ដាលឱ្យប្រទេសកម្ពុជារងសម្ពាធទាប និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់ពីពាក់កណ្ដាលខែកញ្ញាមក។ ការណ៍នេះ ធ្វើឱ្យមានភ្លៀងធ្លាក់ជាច្រើន និងបណ្ដាលឱ្យ​ជន់លិចស្រុកមួយចំនួនក្នុងខេត្តសៀមរាប។ ចំណែកនៅរមណីយដ្ឋានអង្គរ ទឹកភ្លៀងច្រើនសន្ធឹក ត្រូវបានប្រ​មូល​ទុក និងខ្លះត្រូវបានរំដោះចេញ ដោយសារបរិមាណហួសកម្រិត។

រដ្ឋាភិបាល អនុញ្ញាតឱ្យជនបរទេស រស់នៅកម្ពុជាចាប់ពី២ឆ្នាំឡើង អាចធ្វើបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ រយៈពេល១ឆ្នាំម្ដងដោយមិនបង់ថ្លៃ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់នូវការអនុញ្ញាតឱ្យជនបរទេស ឬវិនិយោគិនស្នាក់នៅក្នុងប្រទេស ស្នើសុំបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ រយៈពេលមួយឆ្នាំម្ដង ដោយមិនបង់ថ្លៃ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់គ្រឹះស្ថានអង្គរនាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២។ប្រាសាទអង្គរវត្តសេចក្ដីជូនដំណឹងដ៏ដែលនេះ បានបញ្ជាក់ថា ដើម្បីជំរុញទេសចរណ៍ផ្ទៃក្នុង...

លោកជំទាវ ម៉ែន សំអន អញ្ជើញអុជធូបបួងសួងសុំសេចក្តីសុខចម្រើនដល់កម្ពុជា

ព្រះសីហនុ៖ ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ​ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦​លោកជំទាវកិត្តិ​សង្គ​ហបណ្ឌិត ម៉ែន សំអន បានអញ្ជើញអុជធូបបួងសួងសុំសេចក្តីសុខ​សេចក្តីចម្រើនជូន​ដល់កម្ពុជា។ក្នុងពិធីនោះ លោកជំទាវ ក៏បានគោរពអញ្ជើញម្ចាស់ទឹក ម្ចាស់ដីឱ្យចូលរួមក្នុងពិធីបដិមាភិសេក «ព្រះ​ថោង នាងនាគ» ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃ១៦ ខែមេសា ឆ្នាំ២០២២ស្អែកនេះ ជាថ្ងៃសីល...