ឯកឧត្តម អ៊ុន ជឹម ជួបប្រជុំការងារជាមួយរដ្ឋមន្រ្តីក្រសួងសាធារណ:ការ និងដឹកជញ្ជូន

0
15

ប្រធានប្រតិភូ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៃគណបក្សឯកភាពជាតិខ្មែរ ឯកឧត្តម អ៊ុន ជឹម នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំសហការី អញ្ជើញចូលរួមកិច្ចប្រជុំ ធ្វើបទបង្ហាញ និងពិភាក្សា សំណួរ ចម្លើយ ក្នុងក្របខ័ណ្ធឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលដឹកនាំដោយប្រធានប្តូរវេន ឯកឧត្តម អុល ចាន់ឌឿន ជាមួយគណ:ប្រតិភូក្រសួងសាធារណ:ការ និងដឹកជញ្ជូន ដឹកនាំដោយរដ្ឋមន្រ្តី ឯកឧត្តម ប៉េង ពោធិ៍នា នាទីស្តីការគណ:រដ្ឋមន្រ្តី។