ពិធី «ដើរដោយជើងទទេដើម្បីសន្តិភាព» នៅខេត្តសៀមរាប

0
14

សៀមរាប៖ ប្រជាជនខ្មែរជាច្រើនរយនាក់ បានជួបជុំគ្នានៅសួនច្បារជិតព្រះរាជដំណាក់ក្រុងសៀមរាបដើម្បីចូលរួមពិធី «ដើរដោយជើងទទេដើម្បីសន្តិភាព» ដែលជាដំណើរក្បួនសន្តិភាពសាធារណៈមួយដោយអហិង្សា ដែលមានគោលបំណងផ្ញើសារដ៏មានអត្ថន័យទៅកាន់សហគមន៍អន្តរជាតិ ថា កម្ពុជាគឺជាប្រទេសដែលគាំទ្រសន្តិភាព សេចក្តីថ្លៃថ្នូរ និងការពារជីវិតមនុស្ស។ នេះបើយោងតាម AKP ។

អ្នកទាំងអស់គ្នា ដែលបានមកជួបជុំគ្នានៅទីនេះ ដើម្បីបង្ហាញនូវស្មារតីសាមគ្គីជាតិខ្មែរតែមួយ និងសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតពោះប្រទេសជាតិ និងប្រជាជន។

ពិធីនេះ ក៏ដើម្បីបង្ហាញជាសាធារណៈ នូវការឈឺចាប់ និងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអំពើឃោឃៅរបស់ក្រុមយោធាថៃ និងសកម្មភាពឈ្លានពាន រំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ខណៈពិធីនេះបានធ្វើឡើងនាល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តសៀមរាប។

រូបថត៖ ឃុត សៅ