សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ អញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តវាំងចាស់

0
40

កំពង់ស្ពឺ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងក្រុមគ្រួសារ អញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ និងរាប់បាត្រ នៅវត្តវាំងចាស់ ស្ថិតក្នុងសង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអនុមោទនាបុណ្យកុសលជូនដល់បងប្អូន​ អ៊ំពូមីង​ តាយាយទាំងអស់ឱ្យទទួលបានសេចក្តីសុខ​ សុភមង្គលសិរីសួស្តី​ សុខភាពល្អរឹងមាំ​ ជាពិសេស សូមឧទ្ទិសកុសលផលបុណ្យជូនដល់វីរកងទ័ព និងវីរនគរបាលជាតិ ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា៕