សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ខេត្តបាត់ដំបង នឹងបើកដំណើរការផ្លូវការក្នុងឆាប់ៗនេះ

0
27

បាត់ដំបង៖ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ហៅកាត់ ស.ស.រ នឹង​មាន​វត្តមាន​នៅ​ខេត្ត​បាត់ដំបង​មួយកន្លែងទៀត​ បន្ទាប់ពី​រាជធានី​ភ្នំពេញ​។

សារមន្ទីរថ្មីនេះ​ បង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា ក្នុងគោលបំណងផ្តល់នូវចំណេះដឹងដ៏មានតម្លៃអំពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុនៃប្រទេសកម្ពុជា ព្រមទាំងផ្តោតសំខាន់លើប្រវត្តិដ៏សម្បូរបែបនៃខេត្តបាត់ដំបង​ ចាប់តាំងពីសម័យបុរាណរហូតមកទល់នឹងបច្ចុប្បន្ន។

សារមន្ទីរនេះ ជាសារមន្ទីរបែបទំនើបមួយ ដែលនិយាយអំពីប្រវត្តិសាស្រ្ត នយោបាយ និងសេដ្ឋកិច្ចនៃរូបិយវត្ថុជាច្រើនសម័យកាលរហូតមកដល់បច្ចុប្បន្ន។ សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ហៅកាត់ ស.ស.រ មានភាពសម្បូរបែបដ៏អស្ចារ្យជាច្រើន ដែលប្រជាជនខ្មែរ ជាពិសេសយុវជន គួរទៅទស្សនា និងឈ្វេងយល់៕