ត្បូងឃ្មុំ៖ ឯកឧត្តម ង៉ូវ បូរីណា ប្រធានក្រុមការងារយុវជនគណបក្សក្រសួងបរិស្ថាន និងជាអនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្រធានក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកអូររាំងឪ ពញាក្រែកនិងត្បូងឃ្មុំ បានអញ្ជើញនាំយកនូវទេយ្យទាន និងបច្ច័យ របស់ឯកឧត្តមបណ្ឌិត ប្រគេនព្រះសង្ឃក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តព្រះធាតុបាស្រី ដោយមានការចូលរួមពី លោក ជា ណារ៉ុន អភិបាលស្រុកអូររាំឪ មន្រី្តរដ្ឋបាលស្រុក អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ស្រុកអូររាំងឪ ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥។
នាក្នុងឱកាសនេះ ឯកឧត្តមប្រធាន បានរាប់បាត្រ បង្សុកូល និងឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា ព្រមទាំងអ្នកដែលបានពលីជីវិតដើម្បីជាតិមាតុភូមិ។
ពិធីបុណ្យកាន់បិណ្ឌ ជាប្រពៃណីដ៏សំខាន់របស់ជាតិខ្មែរយើង ដែលនឹងបន្តរហូតដល់ថ្ងៃទី១៥រោច ខែភទ្របទ។ នេះជាឱកាសដ៏ល្អសម្រាប់យើងទាំងអស់គ្នាក្នុងការរួបរួម និងរំលឹកដល់អ្នកដែលបានចាកចេញពីយើងទៅ។
សូមអញ្ជើញចូលរួមបុណ្យកាន់បិណ្ឌនៅវត្តអារាមជិតផ្ទះលោកអ្នក ដើម្បីរួមចំណែកថែរក្សាប្រពៃណីដ៏ល្អនេះ៕
━━━━༻❀༺━━━━
តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម
តាមដាន https://t.me/+5ZpKAM4837E2NDE1
តាមដាន https://m.facebook.com/TNTVNEWS
តាមដាន www.tiktok.com/@tnhotnews
តាមដាន https://www.youtube.com/@tnhotnew4607
តាមដាន http://tnhotnews.com/
តាមដាន https://instagram.com/