ភ្នំពេញ៖ នៅថ្ងៃឆ្លងបញ្ចប់នៃពិធីបុណ្យភ្ជុំបិណ្ឌ នាវេលាម៉ោង១និង០០នាទីរសៀល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១នេះ មានករណីគ្រោះអគ្គិភ័យមួយបានកើតឡើង ស្ថិតនៅផ្លូវបេតុង ក្រុម៨ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានឆេះបំផ្លាញសម្ភារៈប្រើប្រាស់អស់មួយចំនួន។
ក្នុងនោះ បើតាមលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ឆាំ គាន ភេទប្រុស អាយុ៥៨ឆ្នាំ ចំពោះមូលហេតុនៃការឆាបឆេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។
សូមជំរាបថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បណ្តាលឱ្យឆាបឆេះថ្មបេតុង ដែលមានទំហំ ៤ម៉ែត្រ x ១៦ម៉ែត្រ ឆេះបន្ទប់(៣ម៉ែត្រ x ៤ម៉ែត្រ) ពូកគ្រែឈើ ម៉ាស៊ីនត្រជាក់ តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
យ៉ាងណាក្នុងប្រតិបត្តិការណ៍ខាងលើនេះ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើរនឹង៤ម៉ែត្រគូប, រថយន្តជំនួយ សាលាខណ្ឌឫស្សីកែវ ចំនួន ១គ្រឿង ពុំបានប្រើប្រាស់ទឹក ទើបរលត់ទាំងស្រុង នៅវេលាម៉ោង១និង២០នាទីរសៀលនាថ្ងៃដដែល៕