ចេញផ្សាយ ថ្ងៃព្រហសប្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១
ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការផ្ទុះយ៉ាងខ្លាំង សកម្មភាពវីដេអូ នៃក្រុមយុវជនបំផ្លាញសាសនា បានយកមកលេងសើច និងជាន់ឈ្លី។
ក្នុងនោះ មហាជនមានការរិះគន់យ៉ាងខ្លាំង ចំពោះទង្វើរបស់ក្រុមយុវជនទាំងនេះ ដែលយកសាសនា មកលេងសើចសប្បាយ ដែលជាសាសនារបស់រដ្ឋ។
ក្នុងន័យនេះ តើក្រសួងធម្មការ និងសាសនា ក៏ដូចជាសមត្ថកិច្ច គួរតែទុកក្រុមបំផ្លាញសាសនានេះបន្តទៀតឬយ៉ាងណា? ព្រោះថាវាជាទង្វើមួយដែលមិនអាចលើកលែងបានឡើយ ចំពោះក្រុមបំពុលសង្គមទាំងនេះ។
មហាជនសង្ឃឹមថា ក្រសួងធម្មការ និងសាសនា ក៏ដូចជាសមត្ថកិច្ច និងមានចំណាត់ការលើក្រុមទាំងនេះ ដែលបាននិងកំពុងយកសាសនាមកលេងសើចសប្បាយ បញ្ចើចបញ្ជើរស្រីញ៉ី ដែលខុសនិងវិន័យសង្ឃ ពិសេសឱវាទព្រះពុទ្ធជាម្ចាស់ ហើយសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋយើងផងដែរ មិនត្រូវអោយក្រុមមួយក្តាប់តូចនេះ យកមកជាន់ឈ្លី និងធ្វើអ្វីតាមអំពើរចិត្តឡើយ៕