សៀមរាប៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគ៤ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បាននាំយកថវិកាចំនួន ១០០,០០០,០០០ រៀល (មួយរយ លានរៀន)ដែលទទួលបានពីវិភាគទានប្រចាំឆ្នាំរបស់នាយទាហាន នាយទាហានរង និងពលទាហាន មកបរិច្ចាគជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផា សៀមរាប)។ 
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ-បុគ្គលិកនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ យោធភូមិភាគ៤ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគ៤ ក្នុងការខិតខំស្វះស្វែងចូលរួមគាំទ្រ តាមរយៈការប្រមូលវិភាគទានជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ ដើម្បីជាប្រយោជន៍ដល់ កុមារ និងស្ត្រីមានផ្ទៃពោះ រាប់លាននាក់ ដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ដែលនេះ ជាសក្ខីភាពដ៏សំខាន់បំផុតមួយ របស់មន្ទីរពេទ្យគន្ធបុប្ផា ទាំង ៥សាខា (ភ្នំពេញ-សៀមរាប៕














