ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក នៅទីក្រុងគូឡាឡាំពួ

0
55

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការក្នុងទម្រង់ពង្រីក នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ កិច្ចពិគ្រោះយោបល់នេះបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាស៊ានចំពោះកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) ដើម្បីសន្តិភាព និងដំណោះស្រាយយូរអង្វែងនៅមីយ៉ាន់ម៉ា។

ដើម្បីធានាថា កិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) នៅតែមានសារសំខាន់ និងមានប្រសិទ្ធភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះយន្តការដឹកនាំដោយអាស៊ាន និងការខិតខំប្រឹងប្រែងនានា ដែលចូលរួមជំរុញសន្តិភាព វិបុលភាព និងធ្វើអោយមីយ៉ាន់ម៉ាវិលទៅរកប្រក្រតីភាពវិញ។