ប្រតិភូក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋាន រាជធានី ខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ សព ឯកឧត្តម ហែម ប្រសើរ

0
204

ភ្នំពេញ៖ ប្រតិភូក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសសម្តេចតេជោ ជាប្រធាន និង ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោ ជាអនុប្រធាននៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើចូលរួមគោរពវិញ្ញាណក្ខន្ធ សព ឯកឧត្តម ហែម ប្រសើរ ទីប្រឹក្សារាជរដ្ឋាភិបាល-ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយកសាងពង្រឹងសមាជិកគណបក្សនៅមូលដ្ឋាន។

ក្នុងឱកាសនោះ ប្រតិភូក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានរាជធានីខេត្ត បាននាំយកការផ្តាំផ្ញើនៃការចូលរួមមរណៈទុក្ខពីសំណាក់ ឯកឧត្តម យូ សិរីវុឌ្ឍ និងលិខិតចូលរួមមរណៈទុក្ខរបស់ ឯកឧត្តម ភឺន ផល្លា ព្រមទាំងថវិកា ជូនចំពោះក្រុមគ្រួសារសព ឯកឧត្តម ហែម ប្រសើរ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជន្មាយុ៤៣ឆ្នាំ។

ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋាន រាជធានី ខេត្ត សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ហែម ប្រសើរ បានទៅសោយសុខក្នុងសុគតិភពជារៀងរហូត និងសូមចូលរួមរំលែកទុក្ខដោយក្ដីក្ដុកក្ដួល និងអាលោះអាល័យបំផុត ហើយសូមជូនពរឱ្យក្រុមគ្រួសារនៃសព ជួបតែពុទ្ធពរ និងពរទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕