កំពង់ស្ពឺ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងក្រុមគ្រួសារ អញ្ជើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ និងរាប់បាត្រ នៅវត្តវាំងចាស់ ស្ថិតក្នុងសង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអនុមោទនាបុណ្យកុសលជូនដល់បងប្អូន អ៊ំពូមីង តាយាយទាំងអស់ឱ្យទទួលបានសេចក្តីសុខ សុភមង្គលសិរីសួស្តី សុខភាពល្អរឹងមាំ ជាពិសេស សូមឧទ្ទិសកុសលផលបុណ្យជូនដល់វីរកងទ័ព និងវីរនគរបាលជាតិ ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា៕