ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រជុំរកដំណោះស្រាយជាមួយកង្វល់ពលរដ្ឋក្រុងប៉ោយប៉ែត

0
246

បន្ទាយមានជ័យ៖ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត និង លោកគាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំ រកដំណោះស្រាយអំពីបញ្ហា ទឹកស្អាត បែជាមានកម្ទេច (កករ) ភ្លើងដាច់ជាញឹកញាប់ បញ្ហាសំរាម និង បញ្ហាក្រុមហ៊ុនកាយមុខផ្ទះប្រជាពលរដ្ឋ ទុកចោលយូរ ដែលជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ក្នុងក្រុងប៉ោយប៉ែត។

កិច្ចប្រជុំនេះ ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងក្រុង លោកចៅសង្កាត់ទាំង៥ ក្នុងក្រុងប៉ោយប៉ែត សមត្ថកិច្ចពាក់ព័ន្ធ និង តំណាងក្រុមហ៊ុន អានកូ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទឹក និង ភ្លើង ព្រមទាំង តំណាងក្រុមហ៊ុន ស៊ិនទ្រី (សំរាម) ក្នុងក្រុងប៉ោយប៉ែត។

ក្រោយពីជំនួបកិច្ចប្រជុំអស់រយៈពេលជាច្រើនម៉ោង ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត បានណែនាំឱ្យ ក្រុមហ៊ុន អានកូដែលជា ក្រុមហ៊ុន ផ្គត់ផ្គង់ ទឹក និង ភ្លើង ក្នុងក្រុងប៉ោយប៉ែត រកចំណុចដែលបង្កឱ្យមានបញ្ហា និង ធ្វើយ៉ាងណា ពន្លឿនការដោះស្រាយ បញ្ហាខាងលើទាំងអស់នេះ ឱ្យបានឆាប់រហ័ស ជូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ដោយផ្ដោតសំខាន់ទៅលើសុខភាព និងសុខសុវត្ថិភាពប្រជាពលរដ្ឋ។ ចំណែកឯបញ្ហា ក្រុមហ៊ុន បានកាយមុខផ្ទះប្រជាពលរដ្ឋ ដាក់ទុយោទឹកស្អាត រឺកាយធ្វើអ្វីមួយនោះ សូមឱ្យក្រុមហ៊ុន ពន្លឿនការលុបនិងចាក់បេតុងដូចដើម ឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋត្រូវការចេញចូលក្នុងផ្ទះ និងប្រកបអាជីវកម្មដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ៕

#TNHOTNEWS #TNTV #TNTVONLINE