គណបក្សខ្មែរសាធារណរដ្ឋ ប្រកាសគាំទ្រ សាលដីកាតុលាការកំពូល បិទផ្លូវតវ៉ាលើលោក សុន ឆ័យ

0
570

ភ្នំពេញ៖ គណបក្សខ្មែរសាធារណរដ្ឋ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញញាតិ្តគាំទ្រ លើសេចក្តីថ្លែងការណ៍ របស់មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា​ ដែលបានដាក់ពាក្យបណ្តឹងទៅតុលាការកំពូល លើឈ្មោះ សុន ឆ័យ ដែលបានផ្ដល់បទសម្ភាសន៍ដល់វិទ្យុ បារាំងអន្តរជាតិ RFI ទាក់ទងនឹងការប្រកាសសាលដីការរបស់តុលាការកំពូលសម្រេចផ្តន្ទាទោស និងបង្គាប់ឱ្យសងសំណង ជំងឺចិត្តជូនគណបក្សប្រជាជនកម្ពុជា ចំពោះការប្រព្រឹត្តអំពើរបរិហាកេរ្ដិ៍ជាសាធារណៈ ដែលបានចោទប្រកាន់ដោយ ចេទនាទុច្ចរិត្ត ទម្លាក់កំហុស ដោយអសុទ្ធចិត្ត លើគណបក្សប្រជាជនកម្ពុជា ក្រោយពីការប្រកាសលទ្ធផលបោះឆ្នោត ជ្រើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៥ ឆ្នាំ២០២២ តមកថ្ងៃទី០២ កុម្ភៈ ឆ្នាំ២០២៤ សារពត៌មានឌឹ ខេមបូឌា ដេលី បានចុះ ផ្សាយអត្ថបទដែលមានចំណងជើងថា“ លោកសុន ឆ័យ គ្រោងលក់ផ្ទះចុងក្រោយរបស់លោកជាង១លានដុល្លា ដើម្បីសង ជម្ងឺចិត្តបក្សកាន់អំណាច ”។លោក សុន ឆ័យ

គណបក្សខ្មែរសាធារណរដ្ឋ បានលើកឡើងក្នុងញាតិ្តគាំទ្ររបស់ខ្លួនថា មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ពិនិត្យឃើញថា ការផ្តល់បទសម្ភាសន៍របស់ឈ្មោះ សុន ឆ័យ ខាង លើគឺជាការបកស្រាយដែល មានចរិតលក្ខណៈកេងចំណេញនយោបាយ គ្មានមូលដ្ឋានផ្នែកច្បាប់ប៉ះពាល់ដល់ស្ថាប័ន តុលាការ និងបានធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តសិទ្ធិតាមផ្លូវច្បាប់របស់ គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាដើម បណ្តឹងរដ្ឋប្បវេណី។

មេធាវីតំណាងគណបក្សបជាជនកម្ពុជា សូមបញ្ជាក់ជូនថា ការទាមទារសំណងជំងឺចិត្តនៃការខូចខាត ចំនួន ៤.០០០.០០០.០០០ (បួនពាន់លាន) រៀល គឺធ្វើឡើងដោយឈរលើមូលដ្ឋានផ្នែកច្បាប់ ភស្តុតាង និងទឡ្ហៈករណ៍ ច្បាស់លាស់ ព្រមទាំងឆ្លុះបញ្ចាំងពីទំហំនៃការខូចខាត ដែលមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានបង្ហាញជូន តុលាការពិនិត្យ និងវាយតម្លពីទំហំព្យសនកម្មរួចហើយ ហើយតុលាការបានវិនិច្ឆ័យតាមអំណាចឆន្ទានុសិទ្ធិរបស់ខ្លួន ។

បើសិនទណ្ឌិតសុន ឆ័យ នៅតែមិនអនុវត្តកាតព្វកិច្ចសងសំណងជូន គណបក្សប្រជាជនកម្ពុជា ដែលជាដើម បណ្តឹងរដ្ឋប្បវេណីដោយស្ម័គ្រចិត្តទេនោះ មេធាវីតំណាងមានការទៀមទាអនុវត្តន៍ដោយបង្ខំ លក់ឡៃឡុងអចលនវត្ថុ និងសុំ តុលាការអនុវត្តដល់រូបកាយទៅតាមច្បាប់។

គណបក្សខ្មែរសាធារណរដ្ឋសូមប្រកាសគាំទ្រចំពោះសាលដីការបស់តុលាការកំពូល ដែលជាសេចក្តី សម្រេចចុងក្រោយ បិទផ្លូវតវ៉ា និងផ្តល់យុត្តិធម៌ជូន គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី។

#TNTV #TNTVONLINE #KEOROTHNA #គណបក្សខ្មែរសាធារណរដ្ឋ​ #សុនឆ័យ #CPP #គណបក្សប្រជាជនកម្ពុជា