ថៃ៖ Tangmo Nida ដែលជាតារាសម្ដែងស្រីល្បីឈ្មោះរបស់ថៃ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានធ្លាក់ពីលើទូក នៅទន្លេចៅប្រាយ៉ា ត្រង់ចំណុចស្ពានព្រះរ៉ាម៧ ដោយមានក្រុមជំនាញសង្គ្រោះជាច្រើនបានចល័តស្វែងរកពេញមួយយប់។
យ៉ាងណាក៏រុករករហូតមកដល់ថ្ងៃទី២៧ ទើបក្រុមមន្រ្តីជំនាញ បានរកសាកសពរបស់តារាស្រីរូបនេះឃើញ បន្ទាប់ពីអណ្តែតនៅកណ្តាលទន្លេ ជិតវត្តខេមាភិតារ៉ាម។ក្នុងនោះបើតាមការរាយការណ៍បានឱ្យដឹងថា លទ្ធផលធ្វើកោសល្យវិច័យបឋម របស់តារាស្រីTangmo ពីវិទ្យស្ថានកោសល្យវិច័យ មន្ទីរពេទ្យប៉ូលិស បានសន្និដ្ឋានថា ជាការលង់ទឹក ដោយបានរកឃើញបរិមាណខ្សាច់ច្រើននៅក្នុងសួត ហើយសាកសព ត្រូវបានគេរំពឹងថាលិចទៅបាតទន្លេ។ ចំណែករបួសខាងក្រៅ រកឃើញមានរបួសស្នាមមុត ភ្លៅខាងឆ្វេង។
ក្នុងនោះ ឈុតរបស់នាងដែលបានស្លៀក វាអាចនឹងពិបាកក្នុងការបត់ជើងតូចនៅលើទូក ដូចដែលការប៉ាន់ស្មានសាកសួរ ហើយចំពោះលទ្ធផលធ្វើកោសល្យវិច័យលើគ្រឿងស្រវឹង និង គ្រឿងញៀន ត្រូវរង់ចាំលទ្ធផលក្នុងរយៈពេល ៣ ទៅ៧ ថ្ងៃ ទៀត៕