លោក ហ៊ុន កុសល ទម្លាយការពិត រឿងលោក សម រង្ស៊ី ដើរចេញពីទិសដៅរួម បង្កើតចលនា និងយន្តការផ្សេងក្រៅពីស្មារតីសង្គ្រោះជាតិ

0
1126

ភ្នំពេញ៖ លោក ហ៊ុន កុសល មនុស្សជំនិតម្នាក់ ក្នុងចំណោមមនុស្សជំនិតជាច្រើននាក់ទៀតរបស់លោក កឹម សុខា នៅថ្ងៃនេះ បានលើកឡើងពីការដើរបញ្ច្រះទិសរបស់លោក សម រង្ស៊ី ដែលក្បត់ស្មារតីដើមសង្គ្រោះជាតិ។

ការក្បត់ស្មារតីដើមសង្គ្រោះជាតិ របស់លោក សម រង្ស៊ី ដែលគ្រប់គ្នាដឹងថា ជាអ្នកនយោបាយមិនដែលឈ្នះ នាយករដ្ឋមន្រ្តីក្នុងក្តីសុបិន្ត និងជាថៅកែបាតុកម្មផងនោះ ត្រូវបានលោក ហ៊ុន កុសល ទម្លាយការពិតជាសាធារណៈថា មនុស្សសុចរិតដែលតាមដាននយោបាយខ្មែរ សុទ្ធតែដឹងច្បាស់ថាលោក សម រង្សី បានដើរចេញពីទិសដៅរួម នៃសម្ព័នភាពជាមួយលោក កឹម សុខា ទៅបង្កើតចលនា និងយន្តការផ្សេងក្រៅពីស្មារតីដើមនៃការរួបរួមជាច្រើនលើកច្រើនសាររួចទៅហើយ។

លោក ហ៊ុន កុសល

លោក ហ៊ុន កុសល បន្ថែមថា ក៏ប៉ុន្តែ លោក សម រង្សី នៅតែធ្វើនយោបាយទុច្ចរិត ឥតអៀនខ្មាសចង់ទម្លាក់កំហុសនៃការបែកបាក់ទៅលើលោក កឹម សុខា និងចង់ប្រើប្រាសកេរ្តិ៍ឈ្មោះលោកប្រធាន កឹម សុខា ផង ព្រោះដឹងថា ខ្លួនបានចេញដំណើរខុសទិសដៅ អស់តម្លៃ ជាពិសេសលើឆាកអន្តរជាតិ។ ដូច្នេះមានតែងាកមកភូតកុហកប្រជាពលរដ្ឋខ្មែរខ្លះ តាមរយៈវិទ្យុអាស៊ីសេរី និងបណ្ឌិតនិយមលេងត្រីក្រឹម សេង សារី ជួយបំពងឱ្យសម្រាប់ជីវិតនយោបាយចុងក្រោយរបស់ខ្លួន។

លោក ហ៊ុន កុសល បន្តថា បងប្អូនអាចពិនិត្យមើល សកម្មភាពចំនួន៥ចំណុចដូចខាងក្រោម ដែលបញ្ជាក់ពីលោក សម រង្ស៊ី បែកចេញពីលោក កឹម សុខា ហើយលែងជាមនស្សតែមួយទៀត៖

១/ លោក សម រង្ស៊ី និយាយនៅក្នុងបទសម្ភាសន៍តាមរយៈវិទ្យុអាស៊ីសេរី កាលពីដើមឆ្នាំ២០១៩ ថា «កឹម សុខា ជាប់គុកឥតប្រយោជន៍»។ សំដីបែបនេះ គឺជាការជាន់ឈ្លី និងមើលងាយការលះបង់របស់ប្រធានបក្សខ្លួនឯងយ៉ាងធ្ងន់ធ្ងរ ខណៈដែលមជ្ឈដ្ឋានជាតិ និងអន្តរជាតិ កំពុងទាមទារឲ្យមានដោះលែងលោក កឹម សុខា យ៉ាងកងរំពង។

២/ លោក សម រង្ស៊ី ធ្វើយុទ្ធនាការផ្តួលរំលំរដ្ឋាភិបាលផង, ប្រកាសកំចាត់ ហ៊ុន សែន ផង,អំពាវនាវបង្គាប់ឱ្យកងទ័ព បែរចុងកាណុងទៅរដ្ឋាភិបាលផង ពេញមួយឆ្នាំ២០១៩។ ការប្រកាសផ្តួលរំលំរដ្ឋាភិបាល ឬកំចាត់ ហ៊ុន សែន គឺមិនមែនជាការចូលរួមសម្រេចចិត្ត ឬគោលការណ៍របស់លោក កឹម សុខា និងគណបក្សសង្រ្គោះជាតិទេ។

៣/ លោក សម រង្ស៊ី រៀបចំផែនការបង្កើតរដ្ឋាភិបាលនិរទេស ទាញក្រុមខ្លួនឱ្យងាយស្រួលមានអង្គហេតុគ្រប់គ្រាន់ដល់រដ្ឋាភិបាលចោទប្រកាន់ទៅលើលោក និងក្រុមជាពួកឧទ្ទាម។ គណបក្សសង្រ្គោះជាតិ ឬលោក កឹម

សុខា ដាច់ខាតមិនអាចជាប់ពាក់ព័ន្ធជាមួយពួកឧទ្ទាមឡើយ។

៤/ លោក សម រង្ស៊ី បានរុញឱ្យដំណើរការគណបក្សភ្លើងទៀនឡើងវិញ ក្បត់ប្រជាពលរដ្ឋ, ក្បត់គណបក្សសង្រ្គោះជាតិ, ក្បត់លោក កឹម សុខា ដែលបានចាប់ដៃគ្នាបង្កើតគណបក្សសង្រ្គោះជាតិ។

៥/ បទចោទប្រកាន់លើលោក កឹម សុខា ដែលរដ្ឋាភិបាលបង្កើតឡើង គឺ «ផ្តួលរំលំរដ្ឋាភិបាលដោយមានរដ្ឋាភិបាលបរទេសនៅពីក្រោយ» ចុះហេតុអ្វីបានជាលោក សម រង្ស៊ី ពោលពាក្យ សម រង្ស៊ី កឹម សុខា ជាមនុស្សតែមួយគ្រប់ទីកន្លែង គ្រប់ពេល ពាក់ព័ន្ធនឹងសកម្មភាព ឬផែនការរបស់លោក សម រង្ស៊ី ផ្តួលរំលំរដ្ឋាភិបាល? នេះមិនស្មើនឹង សម រង្ស៊ី កំពុងផ្តល់ខ្សែទៅរដ្ឋាភិបាលរបស់លោក ហ៊ុន សែន កាត់ទោសព្យួរកលោក កឹម សុខា ទេឬ?។

សម រង្ស៊ី កឹម សុខា លែងជាមនុស្សតែ១ទៀតហើយ

លោក ហ៊ុន កុសល បន្ថែមដោយសង្កត់ធ្ងន់ថា តាមពិតលោក សម រង្ស៊ី ជាមនុស្សទុច្ចរិតបំផុតធ្វើមកលើដៃគូនយោបាយរបស់ខ្លួនព្រោះតែចង់ក្តោបក្តាប់អំណាចនយោបាយក្នុងបក្សប្រឆាំង។ ដូចលោក អ៊ា គឹមស្រ៊េង នៅអូស្រ្តាលីបានហៅថា «ជាឃាតករឈាមត្រជាក់» គាត់ក្បត់សម្ព័ន្ធមិត្តរួចហើយ ថែមទាំងព្រួសពិសដាក់ដៃគូនយោបាយខ្លួននៅកំពុងហ៊ំព័ទ្ធសំណុំរឿង «ក្បត់ជាតិ» ដែលគណបក្សកាន់អំណាចធ្វើមកលើលោក កឹម សុខា មិនទាន់ដោះស្រាយចប់នៅឡើយនោះ៕