ឆ្លងចរន្តអគ្គិសនី ឆេះបំផ្លាញសម្ភារៈប្រើប្រាស់មួយចំនួន នៅសង្កាត់ទួលសង្កែទី១

0
853

ភ្នំពេញ៖ នៅថ្ងៃឆ្លងបញ្ចប់នៃពិធីបុណ្យភ្ជុំបិណ្ឌ នាវេលាម៉ោង​១និង០០នាទីរសៀល ថ្ងៃទី០៧​ ខែតុលា​ ឆ្នាំ២០២១នេះ​ មានករណីគ្រោះអគ្គិភ័យមួយបានកើតឡើង ស្ថិតនៅផ្លូវបេតុង​ ក្រុម៨ ភូមិទួលសង្កែ​ សង្កាត់ទួលសង្កែទី១​ ខណ្ឌឫស្សីកែវ​​​ រាជធានីភ្នំពេញ​ បានឆេះបំផ្លាញសម្ភារៈប្រើប្រាស់អស់មួយចំនួន។

ក្នុងនោះ បើតាមលោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការ​ដ្ឋាន​នគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ​ ឆាំ​ គាន​ ភេទប្រុស​ អាយុ​៥៨ឆ្នាំ​ ចំពោះមូលហេតុ​នៃការឆាបឆេះ​ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។

សូមជំរាបថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បណ្តាលឱ្យឆាបឆេះ​ថ្មបេតុង ដែលមានទំហំ​ ៤ម៉ែត្រ x ១៦ម៉ែត្រ​ ​ឆេះបន្ទប់​(៣ម៉ែត្រ​ x ៤ម៉ែត្រ)​​ ពូកគ្រែ​ឈើ​ ម៉ាស៊ីនត្រជាក់​ តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

យ៉ាងណាក្នុងប្រតិបត្តិការណ៍ខាងលើនេះ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ២គ្រឿង ប្រើប្រាស់ទឹកអស់​១ឡាន ស្មើរនឹង៤ម៉ែត្រគូប​,​ រថយន្តជំនួយ សាលាខណ្ឌឫស្សីកែវ ចំនួន ១គ្រឿង ពុំបាន​ប្រើប្រាស់ទឹក ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​១និង២០នាទីរសៀលនាថ្ងៃដដែល៕