ភូមិចំនួន៥ ក្នុងសង្កាត់លេខ៤ ខេត្តព្រះសីហនុ ត្រូវបានកំណត់ជាតំបន់ក្រហម

0
1124

ចេញផ្សាយ ថ្ងៃសុក្រ ១២កើត ខែពិសាខ ឆ្នាំជូត ត្រីស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១

ព្រះសីហនុ៖ កាលនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានដាក់ភូមិចំនួន៥ ក្នុងសង្កាត់លេខ៤ ជាតំបន់ក្រហម។

តំបន់ក្រហមទាំងនេះរួមមាន ភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ នៃសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ហើយការដាក់ភូមិសាស្រ្តខាងលើជាតំបន់ក្រហម ក៏ក្នុងគោលបំនងធានាដល់ប្រសិទ្ធភាពសេចក្តីសម្រេចលេខ១១៦/២១ សសរ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីពីការបិទខ្ទប់ ភូមិសាស្រ្តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាល ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕